កញ្ចប់ថវិកាជាតិ ចំនួនប្រមាណ២.០០០លានដុល្លារសម្រាប់ចំណាយនៅក្នុងឆ្នាំ
២០១០
កំពុងត្រូវបានពិភាក្សាគ្នានៅក្នុងរដ្ឋសភា។
លោក ជន សក្តា សូមជូនព័ត៌មាននេះ។
រដ្ឋសភាកម្ពុជា
នៅថ្ងៃច័ន្ទនេះ
បានចាប់ផ្តើមពិភាក្សាកញ្ចប់ទឹកប្រាក់ជាង១៩៩០
លានដុល្លារអាមេរិក សម្រាប់គម្រោងថវិកាជាតិឆ្នាំ២០១០
ដោយបង្កើនការចំ-
ណាយលើវិស័យសុខាភិបាល
អប់រំ ការពារជាតិនិងសន្តិសុខ។
ថវិកាជាតិឆ្នាំ ២០១០សរុបប្រហែល ២.០០០លានដុល្លារ កើនលើសថវិកាជាតិ
ឆ្នាំ២០០៩រហូតដល់ទៅជាង១០០លានដុល្លារ ។ ប្រទេសកម្ពុជាគ្រោងនឹងចំ-
ណាយជាង២៧៦,២លានដុល្លារសម្រាប់វិស័យការពារជាតិនិងសន្តិសុខនៅក្នុង
ឆ្នាំ២០១០ កើនពីកញ្ចប់ចំណាយចំនួន២២៣លានដុល្លារនៅឆ្នាំ២០០៩។
លោកជាម
យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច
និងហិរញ្ញវត្ថុនៃរដ្ឋសភាបាន
ថ្លែងបញ្ជាក់នៅក្នុងសម័យប្រជុំសភាថា
ច្បាប់ថវិកាជាតិឆ្នាំ២០១០នេះបានធ្វើ
ឡើងនៅក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោកនិងការឈ្លានពានពីប្រ-
ទេសថៃ។
ច្បាប់ថវិកាជាតិឆ្នាំ២០១០នេះ
បានបញ្ជាក់ថា
ក្រសួងការពារជាតិគ្រោងនឹងចំ-
ណាយជាង១៦៨,៦លានដុល្លារនិងក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈចំនួន
១០៧,៦លានដុល្លារនៃថវិកាជាតិសរុបនៅឆ្នាំ២០១០ ដែលមានចំនួន១.៩៩៣
លានដុល្លារគឺកើនឡើង២៨,៤% បើប្រៀបធៀបនឹងកញ្ចប់ថវិកាជាតិ២០០៩។
ថវិកាទាំងនេះនឹងត្រូវពង្រឹងសមត្ថភាពនិងធ្វើឱ្យប្រសើរដល់លក្ខខណ្ឌនៅក្នុង
កងទ័ព ដែលរដ្ឋធម្មនុញ្ញបានតម្រូវឱ្យរដ្ឋាភិបាលមានកាតព្វកិច្ចការពារបូរណ
ភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលត្រូវបានគ្រោងចំណាយជាង១៤៤លានដុល្លារ ដែលកើន
ឡើង១៩,១% លើសចំណាយក្នុងកញ្ចប់ថវិកាឆ្នាំ២០០៩ ។ ក្រសួងអប់រំគ្រោង
នឹងចំណាយជាង១៩៨លានដុល្លារ ដែលកើនឡើង១១,១%លើសចំណាយក្នុង
កញ្ចប់ថវិកាក្នុងឆ្នាំ២០០៩ ។ ក្រសួងកសិកម្មត្រូវបានគ្រោងចំណាយជាង២១
លានដុល្លារគឺកើនឡើង១៣,៦% លើសចំណាយក្នុងកញ្ចប់ថវិកាឆ្នាំ២០០៩។
ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងចំណាយប្រមាណ២០លានដុល្លារដែលកើន
ឡើង៣០,៤%លើសចំណាយក្នុងកញ្ចប់ថវិកាឆ្នាំ២០០៩។ក្រសួងធនធានទឹក
ត្រូវបានគ្រោងចំណាយជាង៨,៨លានដុល្លារ ដែលកើនឡើង១៧,៣%
លើស
ចំណាយក្នុងកញ្ចប់ថវិកាឆ្នាំ២០០៩។
លោកស្រីជូឡុង ស៊ូមូរ៉ា តំណាងរាស្ត្រគណបក្សសម
រង្ស៊ី បានបញ្ជាក់នៅក្នុង
សម័យប្រជុំសភាថា
លោកស្រីមិនពេញចិត្តចំណុចជាច្រើននៅក្នុងច្បាប់នេះ
និងមានការខកចិត្តចំពោះវិស័យអប់រំ
និងសុខាភិបាលដែលរដ្ឋាភិបាលគ្រោង
ចំណាយឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមានចំនួនតិចតួច។
លោកយឹម
សុវណ្ណ តំណាងរាស្ត្រគណបក្សសម
រង្ស៊ី បានបន្ថែមថា
ច្បាប់នេះ
មានចំណុចខ្វះខាតជាច្រើន
ដែលយើងត្រូវតែពិភាក្សាឱ្យបានពិស្តារ។
លោកគាត
ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់សម័យ
ប្រជុំសភាថា
ច្បាប់នេះមានតុល្យភាពថវិកាដើម្បីមានចីរភាពនៃថវិកា ហើយ
ច្បាប់នេះសម្រាប់គោលនយោបាយទាំងឡាយរបស់រដ្ឋាភិបាល ជាពិសេស
គោលនយោបាយអភិវឌ្ឍន៍
ព្រមទាំងធានាការពារបូរណភាពទឹកដីនិងអធិប
តេយ្យភាពពីការឈ្លានពានរបស់ថៃ។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕