ដើម្បីស្តាប់ព័ត៌មាននេះ
មេធាវីការពារឌុចបានសារភាពថា ខ្លួនមានការខ្វែងគំនិតគ្នានៅក្នុងការទាមទារ
សម្រាប់ផលប្រយោជន៏កូនក្ដី។ ការខ្វែងគំនិតគ្នាដែលបានកើតឡើងនៅក្នុងការ
ធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយរបស់មេធាវីរបស់ ឌុច នៅក្នុងការសវនាការ២ថ្ងៃ
ជាប់ៗគ្នានេះ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
សហមេធាវីការពារក្ដីរបស់
ឌុច លោក ហ្វ្រង់ស័រ រូ
បានបង្ហាញដោយត្រង់ៗថា
រូបគាត់នឹងសហមេធាវីកម្ពុជា
គឺ លោក កា សាវុធមានជំហរផ្ទុយគ្នាយ៉ាងខ្លាំង
នៅក្នុងការទាមទារសម្រាប់ផលប្រយោជន៍កូនក្ដីរួម។ ការបង្ហាញពីភាពមិនចុះ
សម្រុងគ្នានៅក្នុងក្រុមមេធាវីការពារជនជាប់ចោទនេះ
ធ្វើឡើងមួយថ្ងៃបន្ទាប់ពី
លោកសហមេធាវីកម្ពុជា កា សាវុធបានទាមទារនៅក្នុងការធ្វើសេចក្ដីសន្និដ្ឋាន
ចុងក្រោយរបស់ខ្លួនឲ្យអង្គជំនុំជម្រះសាលាដំបូងលើកលែងការចោទប្រកាន់ឌុច
ហើយនិងស្នើឲ្យតុលាការដោះលែងឌុចឲ្យមានសេរីភាពឡើងវិញ។
ដោយឡែកនៅក្នុងការធ្វើសេចក្ដីសន្និដ្ឋានរបស់ខ្លួន នៅក្នុងសវនាការនៅថ្ងៃ
ព្រហស្បតិ៍នេះ
លោកហ្វ្រង់ស័រ រូ បានត្រឹមតែទាមទារឲ្យមានការបន្ធូរបន្ថយ
ទោសឌុច ខណៈដែលសហព្រះរាជអាជ្ញាបរទេស បានទាមទារកាលពីម្សិល
មិញឲ្យដាក់ទោស
ឌុច ជាប់គុករហូតដល់រយៈពេល
៤០ ឆ្នាំ។
លោកហ្វ្រង់ស័រ រូ បាននិយាយនៅក្នុងសវនាការ
ហើយលោកបាននិយាយឡើង
វិញប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅបន្ទប់កាត់ក្ដីថា
ចំណុចត្រង់នេះហើយគឺ
ជាការមិនយល់ស្រមគ្នាយ៉ាងខ្លាំងនៅក្នុងក្រុមការពារក្ដីជនជាប់ចោទ។
"វាមានការខ្វែងគំនិតគ្នាមួយយ៉ាងខ្លាំងលើអ្វីដែលគាត់បានស្នើសុំកាលពីថ្ងៃម្សិល
មិញ។គាត់ចង់ឲ្យតុលាការទទួលយកសេចក្ដីសន្និដ្ឋានរបស់គាត់ ដែលមិនមែន
ជាសេចក្ដីសន្និដ្ឋានរបស់ខ្ញុំ ហើយក៏មិនមែនជាសេចក្ដីសន្និដ្ឋានដែលយើងបាន
គិតរួមគ្នានោះដែរ"។
សូមបញ្ជាក់ថា នៅក្នុងក្រុមការពារជនជាប់ចោទ
មេធាវីអាចដាក់សេចក្ដីសន្និដ្ឋាន
បានតែមួយប៉ុណ្ណោះទៅកាន់អង្គជំនុំជម្រះសាលាដំបូងគឺមិនអាចដាក់សេចក្ដីសន្និ
ដ្ឋានដោយឡែកពី
គ្នាទៅកាន់អង្គជំនុំជម្រះបានទេ។
យ៉ាងណាក៏ដោយលោកមេធាវីសញ្ជាតិបារាំង ហ្វ្រង់ស័ររូ មិនព្រមផ្ដល់មូលហេតុ
ពិតប្រាកដណាមួយដែលបណ្ដាលឲ្យមានការខ្វែងគំនិតគ្នានេះ។ លោកបានអះ
អាងថា វានឹងមិនធ្វើឲ្យប៉ះពាល់
ដល់ប្រយោជន៍កូនក្ដីរបស់ផងខ្លួនឡើយ។
ប៉ុន្ដែលោកឡុង បញ្ញាវុធ
ប្រធានគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពជា
ដែលជាផ្នែកមួយរបស់អង្គការ
OSJI របស់សហរដ្ឋអាមេរិក
គិតថា វានឹងធ្វើឲ្យ
ប៉ះពាលដល់ប្រយោជន៍ការពារក្ដីលើ
ឌុច ដែរ។
“ជាជំហរបស់មេធាវីខ្មែរមេធាវីបរទេសដើម្បីឲ្យចៅក្រមពិចារណា។
ប៉ុន្ដែជាទូទៅ
បើសិនជាជំហបែកគ្នាបែបហ្នឹង វាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់ឌុចទៅ
វិញទេ "។
កាំងហ្គិចអ៊ាវ ហៅ ឌុច អាយុ៦៧ឆ្នាំ
ត្រូវសាលាក្ដីខ្មែរក្រហមចាប់ខ្លួនក្រោមការ
ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មនៃការ
ធ្វើទារុណកម្មនិងមនុស្សឃាតទាក់ទងទៅនឹងការធ្វើទារុណកម្មនិងការសម្លាប់
អ្នកទោសនៅមន្ទីរស២១ឬគុកទួលស្លែងយ៉ាងតិចចំនួន១២.៣៨០នាក់។
ក្រុមមេធាវីការពារក្ដីបានលើកមកសំអាងថា ឌុចគ្រាន់តែជាអ្នកប្រព្រឹត្តិនូវអ្វីៗ
តាមតែបញ្ជាពីថ្នាក់លើរបស់គាត់តែប៉ុណ្ណោះ
គឺគណបក្សកុម្មុយនិស្ដកម្ពុជាទេ
ជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាលប្រជាជនកម្ពុជា ហើយឌុចគ្រាន់
តែជាអ្នកទទួលរងថ្មបាក់តែប៉ុណ្ណោះ។
ក៏ប៉ុន្ដែក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបានប្រឆាំងនឹងសេចក្ដីអះ
អាងខាងលើនៅក្នុងសវនាការតទល់គ្នានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕