ដើម្បីស្តាប់ព័ត៌មាននេះ
ប្រជាពលរដ្ឋខេត្តកំពតជាង១០០នាក់ត្រូវគេរាយការណ៍មកថា បាននាំគ្នាចែក
ខិតបណ្ណដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈ
ដើម្បីតវ៉ាប្រឆាំងនឹងការអភិវឌ្ឍ
ឆ្នេរសមុទ្រ។
ប្រជាពលរដ្ឋខេត្តកំពត បានចោទប្រកាន់មន្ត្រីប៉ូលិសខេត្តកំពតថា បានហែក
ខិតបណ្ណដែលពួកគេចែកជូនអ្នកធ្វើដំណើរតាមផ្លូវអស់ជាច្រើនសន្លឹកនៅថ្ងៃពុធ
នេះជាខិតបណ្ណតវ៉ាប្រឆាំងនឹងការអភិវឌ្ឍឆ្នេរដែលពួកគេនិយាយថា
បានបំផ្លាញ
មុខរបរនេសាទរបស់ពួកគេ។
នៅព្រឹកថ្ងៃពុធនេះ
ប្រជាពលរដ្ឋមកពីភូមិកែបថ្មី
និងភូមិទទឹងថ្ងៃ ក្នុងឃុំបឹងទូក
ស្រុកទឹកឈូ ខេត្តកំពត ជាង១០០នាក់
បាននាំគ្នាចូលរួមចែកខិតបណ្ណចំនួន
៥០០សន្លឹក
ជូនអ្នកធ្វើដំណើរតាមរថយន្ត
និងម៉ូតូ ។
ខិតបណ្ណទាំងនោះសរសេររៀបរាប់អំពីផលប៉ះពាល់ដែលពួកគេព្រួយបារម្ភអំពី
ការអភិវឌ្ឍ បច្ចុប្បន្ន ដែលលោក កែវ ជា អ្នកជំនួញក្នុងស្រុក
បានចាក់ដីលុប
ឆ្នេរសមុទ្រតាំងពីថ្ងៃទី ២៨
ខែតុលា ឆ្នាំ២០០៩ ដើម្បីធ្វើការអភិវឌ្ឍដែលគ្រប
ដណ្តប់ឆ្នេរទឹករាក់មានផ្ទៃដី ២០០ហិកតា
នេះបើតាមការបញ្ជាក់ពីសំណាក់
ប្រជាពលរដ្ឋ
ដែលចូលរួមចែកខិតបណ្ណនោះ
និង មន្ត្រីអង្គការសិទ្ធិមនុស្ស។
លោកសាំង
ពៅ អ្នកភូមិកែបថ្មីដែលចូលរួមចែកខិតបណ្ណនេះ
បាននិយាយថា
ការចាក់ដីលុបឆ្នេរសមុទ្រ
គឺប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកនេសាទប្រហែល
៥០០គ្រួសារ។
លោកសាំង
ពៅបានប្រដូចការចាក់ដីលុបឆ្នេរសមុទ្របែបនេះទៅនឹងការបំបែក
ឆ្នាំងបាយរបស់ប្រជាពលរដ្ឋ
ដោយលោកលើកហេតុផលថា ការធ្វើដូច្នោះ
ធ្វើ
ឱ្យសត្វក្នុងសមុទ្រខ្លះ
បាត់បង់ជីវិតនិងទីជម្រក ។
"ប៉ះពាល់ដូចជា ងាប់កូនក្តាម ជម្រកត្រី អត់កន្លែងជម្រកត្រី" ។
ក្រុមប្រជាពលរដ្ឋខ្លះ
ដែលបានចូលរួមចែកខិតបណ្ណនៅថ្ងៃនេះ
បាននិយាយថា
បន្ទាប់ពីអ្នកធ្វើដំណើរមួយចំនួនទទួលបានខិតបណ្ណដែលក្រុមប្រជាពលរដ្ឋចែក
ជូនហើយ
ប៉ូលិសក៏ស្ទាក់រថយន្តរបស់អ្នកដំណើរទាំងនោះ
រួចហើយយកខិត
បណ្ណពីអ្នកដំណើរទាំងនោះ
ទៅហែកចោលអស់ជាច្រើនសន្លឹក។
អ្នកស្រីចាន់
តារា អ្នកភូមិកែបថ្មីម្នាក់ដែលចូលរួមចែកខិតបណ្ណនេះដែរ
បានមាន
ប្រសាសន៍យ៉ាងដូច្នេះ៖
"នៅពេលដែលយើងចែកខិតបណ្ណហើយអញ្ចឹង
ឡានចេញផុតទៅ ប៉ូលិសស្ទាក់
ឃាត់ឡានហ្នឹង
ហើយយកក្រដាសហ្នឹងហែកចោល"
។
អ្នកស្រី
ទ្រី ឈួន
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ខេត្តកំពត
មានប្រសាសន៍ថា
ក្រុមប្រជាពលរដ្ឋដែលចែកខិតបណ្ណក៏បានប្រាប់មកអ្នកស៊ើប
អង្កេតរបស់អ្នកស្រីអំពីការហែកខិតបណ្ណដូច្នោះដែរ។
លោកជៀវ
សាមិត្ត ស្នងការរងខេត្តកំពត
បានបដិសេធចំពោះការចោទប្រកាន់
របស់ប្រជាពលរដ្ឋដែលថា មន្ត្រីប៉ូលិសបានហែកចោលនូវខិតបណ្ណរបស់ពួក
គេ។
"បើចាប់ហែកចោល បង្ក្រាបមិនល្អ"។
លោកកែវ
ជា ប្រធានក្រុមហ៊ុនKeo
Chea Property and Development Co.,
Ltd.បានអះអាងថា
ការចាក់ដីដើម្បីអភិវឌ្ឍលើវិស័យទេសចរណ៍របស់ក្រុមហ៊ុន
លោក
ដូចជា ការសង់សណ្ឋាគារ
និងភោជនីយដ្ឋាន ជាដើមនោះ
គឺមិនប៉ះពាល់
ដល់មុខរបររបស់ប្រជាពលរដ្ឋឡើយ។
"ខ្ញុំគ្រាន់តែសំណូមពរឱ្យគាត់ថា
មេត្តាពិចារណាផង។មុនធ្វើនេះ
គេសិក្សាផល
ប៉ះពាល់។
គេសិក្សាពីគម្រោងវិនិយោគអស់ហើយ
បានរដ្ឋាភិបាលអនុញ្ញាតឱ្យ
ធ្វើហ្នឹង"
។
លោកកែវ
ជា បានដាក់ក្តីរំពឹងថា
ការអភវិឌ្ឍរបស់លោកអាចនឹងជួយឱ្យប្រជា
ពលរដ្ឋក្នុងខេត្តកំពត
ជិត១ពាន់នាក់ ទទួលបានការងារធ្វើនៅពេលអនាគត។
រាយការណ៍ពីទីក្រុងភ្នំពេញ ខ្ញុំ ជៀប មុនីVOAសម្លេងសហរដ្ឋអាមេរិក៕