ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជាបានប្រកាសថា
ខ្លួននឹងមិនលើកយកបញ្ហាទំនាស់រវាងកម្ពុជា-ថៃ
ទៅដាក់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន-អាមេរិក
ដែលគ្រោងធ្វើថ្ងៃអាទិត្យ
នេះក្នុងប្រទេសសិង្ហបូរីទេ។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖
រដ្ឋាភិបាលកម្ពុជា
នៅថ្ងៃសុក្រនេះ បានប្រកាសជំហររបស់ខ្លួនថា
នឹងមិនលើក
យកបញ្ហាទំនាស់ព្រំដែនកម្ពុជា
និងប្រទេសថៃ
ទៅដាក់នៅក្នុងកិច្ចប្រជុំរបស់
មេដឹកនាំអាស៊ាន
និងសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនៅក្នុង
ប្រទេសសិង្ហបុរីទេ
ដោយចាត់ទុកថា
នេះជាទំនាស់ផ្ទៃក្នុងរវាងភាគីទាំងពីរតែ
ប៉ុណ្ណោះ
នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងការបរទេសខ្មែរ។
ការបង្ហាញពីជំហររបស់រដ្ឋាភិបាលនេះបានកើតមានឡើងក្រោយពីលោកអគ្គ
លេខាធិការអាស៊ាន Surin
Pitsuwan មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍
ម្សិលមិញនៅសាលាទូតសាធារណៈ
Lee Kuan
Yew ក្នុងប្រទេសសិង្ហបុរីថា
លោកមានការព្រួយបារម្ភថា
ភាពតានតឹងរវាងប្រទេសកម្ពុជា
និងប្រទេសថៃ
អាចប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ាន
និងសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ
ខាងមុខនេះ។
លោក កុយ
គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា 'យើង
នឹងមិនលើកយកបញ្ហាកម្ពុជា-ថៃ
ទៅដាក់នៅក្នុងកិច្ចប្រជុំនេះទេ'
។
លោកបានមានប្រសាសន៍ថា
កម្ពុជាបានស្នើសុំដល់មេដឹកនាំអាស៊ាននានាកុំ
លើកបញ្ហាទ្វេភាគីកម្ពុជា
និងថៃនេះ យកទៅលាយឡំគ្នានៅក្នុងកិច្ចប្រជុំនេះ
ផងដែរ។
"មូលហេតុសំខាន់
គឺថា ទី១ វាជាបញ្ហាទ្វេភាគីនៅក្នុងផ្ទៃក្នុងអាស៊ាន
ហើយ
ទី២ កម្ពុជាចង់ឃើញកិច្ចប្រជុំអាស៊ាន-អាមេរិកលើកទី១នេះប្រព្រឹត្តទៅបាន
ជោគជ័យ ដោយមិនមានសៅហ្នងអ្វីទាំងអស់
បាទ"។
ប្រទេសសិង្ហបុរីបានរៀបចំកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការអាស៊ីនិងប៉ាស៊ី
ហ្វិកដែលហៅកាត់ថា
APEC នៅថ្ងៃសុក្រនេះ
ដោយមានការចូលរួមពីលោក
ប្រធានាធិបតីសហរដ្ឋអាមេរិក
Barack Obama។
បន្ទាប់ពីកិច្ចប្រជុំ
APEC
លោក Barack Obama ប្រធានាធិបតីសហរដ្ឋអា-
មេរិកនឹងចូលរួមកិច្ចប្រជុំលើកទី១របស់មេដឹកនាំអាស៊ានទាំង១០ជាមួយ និង
សហរដ្ឋអាមេរិក ។ ហើយលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន នៃប្រទេសកម្ពុជា
នឹងចាកចេញទៅចូលរួមកិច្ចប្រជុំនេះ
នៅថ្ងៃអាទិត្យខាងមុខនេះ។
ប្រទេសកម្ពុជានិងប្រទេសថៃ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទំនាក់ទំនងការ
ទូតប្រទេសទាំងពីរ បានធ្លាក់ចុះដល់កម្រិតមួយគួរឲ្យព្រួយបារម្ភ
បន្ទាប់ពី
លោកអតីតនាយករដ្ឋមន្រ្តីថៃ
ថាក់ស៊ីន ស៊ីណាវ៉ាត្រដែលត្រូវបានទម្លាក់ចេញ
ពីតំណែងដោយរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ កាលពីឆ្នំា ២០០៦នោះ
បានមកទស្សនកិច្ចប្រទេសកម្ពុជា
។
ប្រទេសទាំងពីរបានកោះហៅឯកអគ្គរាជទូតទាំងពីរឲ្យត្រឡប់មកកាន់ប្រទេស
សាម៉ីរៀងៗខ្លួនវិញ កាលពីសប្តាហ៍មុន
ក្រោយពីលោកថាក់ស៊ីនត្រូវបានតែង
តាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងជាទីប្រឹក្សាផ្ទាល់របស់លោកនា-
យករដ្ឋមន្រ្តីហ៊ុន
សែន។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍
ប្រទេសកម្ពុជាបានសម្រេចបណ្តេញលោក Karob
Palawatwichai
លេខាទូតទី ១ របស់ប្រទេសថៃប្រចាំប្រទេសកម្ពុជា
ហើយ
ប្រទេសថៃក៏បានបណ្តេញលោក សេង
លីណា លេខាទូតទី ១ របស់ប្រទេស
កម្ពុជាប្រចាំប្រទេសថៃឲ្យចាកចេញពីប្រទេសរៀងៗខ្លួនក្នុងរយៈពេល៤៨ម៉ោង
ដោយគិតចាប់ពីម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍
។
លោក កុយ
គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានបញ្ជាក់ថា ការ
បណ្តេញលេខាទូតរបស់ប្រទេសថៃនេះ
គឺពាក់ព័ន្ធទៅនឹងអំពើចារកម្ម។
"ចំពោះការបណ្តេញលេខាទី១នៃស្ថានទូតថៃនៅទីក្រុងភ្នំពេញនេះគឺដោយសារ
លេខាទី ១នោះមានជាប់ពាក់ព័ន្ធទៅនឹងចារកម្មថៃ ដែលខាងសមត្ថកិច្ចកម្ពុជា
យើងចាប់ខ្លួនបាន ហើយយើងមានភស្តុតាឯកសារត្រឹមត្រូវ គ្រប់គ្រាន់ ហើយ
តុលាការនឹងធ្វើការជំនុំជម្រះផ្អែកលើឯកសារសរសេរ ដែលជាភស្តុតាងនោះ។
ប្រទេសកម្ពុជាក៏បានចាប់ឃុំខ្លួនជនជាតិថៃមា្នក់ផងដែរ
កាលពីម្សិលមិញដែល
បានបំរើការនៅក្រុមហ៊ុនសេវាកម្មត្រួតពិនិត្យផ្លូវអាកាសរបស់ក្រុមហ៊ុន CATS
ពីបទថា
បានលួចចម្លងឯកសារស្តីអំពីជើងយន្តហោះអំឡុងពេលទស្សនៈកិច្ច
របស់លោកថាក់ស៊ីននៅកម្ពុជា
និង ជើងហោះហើររបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន
សែន។
ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ៕