ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជាពុំទាន់សើរើទំនាក់ទំនងឡើងវិញជាមួយប្រទេសថៃនៅឡើយទេ
ក្រោយពីប្រទេស
ទាំងពីរបានកោះហៅឯកអគ្គរាជទូតឲ្យត្រឡប់ទៅកាន់ប្រទេស
សាម៉ីរៀងៗខ្លួនក៏ដោយ
។
លោក ហេង រស្មី រាយការណ៍ដូចតទៅ៖
ប៉ុន្មានម៉ោងក្រោយពីប្រទេសថៃនិងប្រទេសកម្ពុជាបានកោះហៅឯកអគ្គរាជទូត
មកកាន់ប្រទេសសាម៉ីរៀងៗខ្លួនវិញ លោកឧបនាយករដ្ឋមន្រ្តីសុខ
អាន រដ្ឋមន្រ្តី
ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ការសម្រេច
ចិត្តធ្វើបដិការដោយរដ្ឋាភិបាលកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការសម្រេច
ចិត្តរបស់រដ្ឋាភិបាលថៃតែប៉ុណ្ណោះ
ពុំបានធ្វើឲ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំង
ពីរទេ។
លោកឧបនាយករដ្ឋមន្រ្តីសុខ
អាន បានបញ្ជាក់ទៀតថា
ឥឡូវនេះវាហាក់បីដូច
ជាឆាប់ពេកក្នុងការនិយាយអំពីទំនាក់ទំនងលើគ្រប់វិស័យជាមួយនឹងប្រទេសថៃ
នោះ។
"អានេះជាវិធានការ
ជាបដិការរវាងរាជរដ្ឋាភិបាល
និងរាជរដ្ឋាភិបាលទេ អញ្ចឹង
យើងមិនមានគំនិត
រហូតដល់ឥឡូវ យើងអត់មានគំនិតអីនឹងទៅធ្វើឲ្យខូច និង
មានវិធានការអី
នឹងធ្វើឲ្យខូចដល់ ទំនាក់ទំនងធុរៈកិច្ច
ឬក៏ទំនាក់ទំនងរវាងប្រជា
ពលរដ្ឋទាំងពីរកម្ពុជា
ថៃនោះទេ"។
កាលពីព្រលប់ថ្ងៃព្រហស្បតិ៍
លោកPrasas
Prasasvinithai ឯកអគ្គរាជទូតតែង
តាំងរបស់ប្រទេសថៃប្រចាំប្រទេសកម្ពុជាបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា
យ៉ាងតក់ក្រហល់បំផុត ក្រោយពីលោកនាយករដ្ឋមន្រ្តីថៃAbhisit
Vejjajiva បាន
កោះហៅរួចមក
។
ចំណែកខាងភាគីកម្ពុជាវិញ
រដ្ឋាភិបាលក៏បានសម្រេចកោះហៅលោកស្រីយូ អយ
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញដែរ ហើយ
លោកស្រី យូ អយ រំពឹងថា
នឹងមកដល់ប្រទេសកម្ពុជា
នៅព្រឹកថ្ងៃសុក្រនេះ។
លោកឧបនាយករដ្ឋមន្រ្តីសុខ
អាន បានហៅព្រឹត្តិការណ៍នេះថា ជាការសមេ្រច
ចិត្តបដិការតែប៉ុណ្ណោះ
ពុំបានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ
ទេ។ចំណែកឯសភាពការណ៍នៅតាមព្រំដែនមានលក្ខណៈស្ងប់ស្ងាត់នៅឡើយ
ទេ
។
ក្រសួងការបរទេសថៃ
កាលពីព្រលប់ថ្ងៃព្រហស្បតិ៍បានចេញសេចក្តីប្រកាសព័ត៌
មានមួយដោយ
ប្រកាន់ជំហរថា
រដ្ឋាភិបាលថៃនឹងសើរើកិច្ចព្រមព្រៀងទាំងអស់
ជាមួយនិងប្រទេសកម្ពុជាឡើងវិញ
ដែលរួមមានកិច្ចព្រមព្រៀងទ្វេភាគី
កិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យ ដែលថៃបាននឹងកំពុងធ្វើជាមួយកម្ពុជាពេលបច្ចុប្បន្ន
នេះ
។ ហើយរដ្ឋាភិបាលថៃ
ក៏បានសម្តែងការសោកស្តាយចំពោះការសើរើនៃកិច្ច
ព្រមព្រៀងទំាងនេះផងដែរ។
ជម្លោះរវាងប្រទេសកម្ពុជានិងថៃ ដែលឈានទៅដល់ការកោះហៅឯកអគ្គរាជទូត
ទំាងសងខាង
មកកាន់ប្រទេសសាម៉ីរៀងៗខ្លួនវិញនោះ
បានកើតឡើងមួយថៃ្ង
បន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសតែងតាំង
លោកអតីតនាយករដ្ឋមន្រ្តីថៃ
ដែល
ទំលាក់ចេញពីមុខតំណែងគឺលោកThaksin
Shinawatraជាទីប្រឹក្សាផ្ទាល់របស់
លោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងជាទីប្រឹក្សារដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច។
កាសែតក្នុងស្រុករបស់ប្រទេសថៃ
បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ថៃមួយចំនួន
មកនិយាយថា
ប្រទេសថៃគ្រោងនឹងតែងតាំងលោកសម
រង្ស៊ី
មេដឹកនាំគណបក្ស
ប្រឆាំងជាទីប្រឹក្សារបស់រដ្ឋាភិបាលថៃផងដែរ
។
លោកសម
រង្ស៊ី មេដឹកនាំគណបក្សសម
រង្ស៊ី ដែលពេលនេះ
កំពុងតែស្នាក់នៅឯ
បរទេសនៅឡើយ
បានផ្ញើសារអេឡិចត្រូនិចឬអ៊ីម៉ែលមកថា លោកមិនយកធន
ធាន
និងពេលវេលារបស់លោកទៅបម្រើរដ្ឋាភិបាលបរទេសទេ
។
លោកសម
រង្ស៊ី បានបញ្ជាក់ទៀតថា
លោកទុកពេលវេលាដ៏មានសារៈសំខាន់នេះ
ដើម្បីបម្រើ
មាតុភូមិដែលជាទីសក្ការៈរបស់លោក។
ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕