ដើម្បីស្តាប់ព័ត៌មាននេះ
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងខណ្ឌ
យ៉ាងហោចចំនួន២
កំពុងទទួលរងផល
ប៉ះពាល់ដោយសារទឹកជន់លិចផ្ទះសម្បែង។
ប្រជាជន អះអាងថា
ទឹកជំនន់នេះ
បណ្តាលមកពីការបូមដីលុបបឹងកក់
ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់បាន
បដិសេធចំពោះការអះអាងនោះ។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖
អង្គុយអោបក្បាលជង្គង់លើគ្រែមុខផ្ទះ
ភ្នែកសំឡឹងមើលទឹកពណ៌ឡើងខ្មៅ
ជម្រៅ
ជិតត្រឹមក្បាលជង្គង់
ដែលកំពុងលិចថ្នល់និងផ្ទះរបស់ខ្លួន
អ្នកស្រីប៊ូ សុជាតា
ប្រ-
ជាពលរដ្ឋម្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
បានរអ៊ូទាំថា
ទឹកដែលជន់
លិចក្នុងតំបន់ផ្ទះមួយរយល្វែងដែលអ្នកស្រីរស់នៅនេះបានអូសបន្លាយអស់រយៈ
ពេលជាង១ខែមកហើយ។
អ្នកស្រី
សុជាតាដែលមានកូនបីនាក់កំពុងរៀនសូត្រនោះ
បានមានប្រសាសន៍ទាំង
ទឹកមុខស្ងួតថា
ទឹកជន់លិចនេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់
គ្រួសារអ្នកស្រី។
“តាំងពីមុនឆ្លងភ្ជុំ
ដល់ពេលអញ្ចឹងទៅ
សូមជួយឱ្យស្រកទៅកុំឱ្យគេបូមទម្លាក់មក
ពិបាកណាស់ កូនជិះទៅរៀនទៅអីពិបាកណាស់
ដូចចូលផ្ទះលិចម៉ោស្អុយពេញ
ផ្ទះ”។
អ្នកស្រីសុជាតា
បានបន្តថា
ការចេញចូលកាត់ទឹកស្អុយនេះជារៀងរាល់ថ្ងៃបានធ្វើ
ឱ្យអ្នកស្រីនិងអ្នកជិតខាងមួយចំនួនទៀតកើតកមរម៉ាស់ដោយសារតែទឹកស៊ីជើង។
ផ្ទះឈើរបស់ប្រជាពលរដ្ឋខ្លះត្រូវពុកដោយសារតែទឹកស្អុយស៊ីនិងផ្ទះថ្មខ្លះទៀតត្រូវ
រលើងអិដ្ឋការ៉ូ
ហើយផ្លូវត្រូវដាច់ខូចខ្ទេចខ្ទី។
លោកផាត់ ពៅ
អាយុ៤០ ដែលកំពុងបិទស៊ីម៉ង់ទប់ទឹកកុំឱ្យជ្រាបចូលផ្ទះរបស់
លោកនោះ
បានមានប្រសាសន៍ថា
លោកមិនដឹងធ្វើយ៉ាងម៉ិចនោះទេ
ចេះតែទ្រាំ
រស់នៅជាមួយស្ថានភាពបែបនេះទៅ។
“នាំគ្នាដេកលើស៊ីម៉ង់ស។
ទាល់តែបូកអញ្ចឹងបានជិត
បើមិនអញ្ចឹងទេ ជ្រាបពេញ
ផ្ទះទាំងអស់។ដេក ដាក់ទើតអីវ៉ែអីវ៉ាន់ដាក់លើគ្រែលើអី។ចេះតែប្រជ្រៀតៗទៅ”។
បច្ចុប្បន្ន
តំបន់ដែលកំពុងរងគ្រោះដោយទឹកជន់លិចនេះស្ថិតនៅក្នុងសង្កាត់មួយ
ចំនួន
រួមមានសង្កាត់ទួលសង្កែ
ឫស្សីកែវ គីឡូម៉ែត្រលេខ៦
ច្រាំងចម្រេះ១ ច្រាំង
ចម្រេះ២
និងសង្កាត់ស្វាយប៉ាកនៃខណ្ឌឫស្សីកែវ
ហើយនិងសង្កាត់ភ្នំពេញថ្មីនិង
ទឹកថ្លានៃខណ្ឌសែនសុខជាដើម។
បើយោងតាមអាជ្ញាធរខណ្ឌឫស្សីកែវបានឱ្យដឹងថា
ផ្ទះសម្បែងប្រមាណជា៥.០០០
ខ្នងកំពុងជន់លិច
ហើយសាលារៀនមួយចំនួនត្រូវបិទទ្វារ
និងសាលាខ្លះបើកឱ្យ
សិស្សចូលរៀនមួយថ្ងៃខានមួយថ្ងៃ។
អ្នកស្រី ប៊ូ
សុជាតា និង លោកពៅ
ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀតនៅក្នុង
សង្កាត់ទួលសង្កែដែល VOA បានជួបសម្ភាសសុទ្ទតែអះអាងថា
ទឹកដែលជន់លិច
នេះគឺបណ្តាលមកពីការបូមដីលុបបឹងកក់។
កាលពីឆ្នាំមុន
ក្រុមហ៊ុនស៊ូកាគូអ៊ីនបានទទួលកិច្ចព្រមព្រៀងវិនិយោគរយៈពេល
៩៩ឆ្នាំពីរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអភិវឌ្ឍតំបន់បឹងកក់នេះ។បច្ចុប្បន្ន
ក្រុមហ៊ុន
នេះកំពុងបូមខ្សាច់លុបតំបន់បឹងកក់ ដែលមានទំហំជាង១៣០ហិកតាដើម្បីសាង
សង់លំនៅដ្ឋាននិងបង្កើតជាមជ្ឍមណ្ឌលពាណិជ្ជកម្មនៅតំបន់នោះ។
បើយោងតាមរបាយការណ៍វាយតម្លៃផលប៉ះពាល់ដោយសារទឹកជំនន់ដែលកើត
ឡើងក្រោយពីការចាក់ដីលុបបឹងកក់
ដែលបានរៀបចំធ្វើឡើងនៅចុងឆ្នាំ២០០៨
បានបង្ហាញថា
ការចាក់ដីបំពេញបឹងកក់នេះនឹងធ្វើឱ្យជន់លិចតំបន់ទំនាបនៅ
ជិតៗនោះ។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅភាគខាងជើងបឹងកក់
ដោយកម្រិត
ទឹកជំនន់បានកើនឡើងរហូតដល់ជិតកន្លះម៉ែត្ររួចហើយ
ដោយសារតែការអភិ-
វឌ្ឍតំបន់បឹងកក់នេះ។
តែទោះជាយ៉ាងនេះក្តី
លោកឡៅ ម៉េងឃីន ប្រធានក្រុមហ៊ុន
ស៊ូកាគូអ៊ីន ដែល
កំពុងអភិវឌ្ឍតំបន់បឹងកក់បានមានប្រសាសន៍ថា
ទឹកដែលជន់លិចផ្ទះប្រជាពល
រដ្ឋនេះមិនមែនបណ្តាលមកពីការបូមខ្សាច់លុបបឹងកក់នោះទេ។
លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា
ទឹកដែលជន់លិចនេះគឺជាបាតុភូតធម្មតាដែល
ប្រទេសណាក៏តែងតែជួបប្រទះដែរ។
“បងឯងមើលឱ្យស្រួលបួលទៅថា
ផ្លូវខាងនោះលិចទាំងអស់ហើយឬនៅ។
មិន
មែនតែប្រទេសខ្មែរទេ
ប្រទេសណាលើពិភពលោកលិចទឹកដូចតែគ្នាហ្នឹង”។
លោកកែប ជុតិមា
អភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំង ហួត
អភិបាលខណ្ឌ
ឫស្សីកែវពុំអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃព្រហស្បន៍នេះ។
តែទោះជាយ៉ាងនេះក្តី
លោកកូប ស្លេះ
អភិបាលរងខណ្ឌឫស្សីកែវបានមានប្រសា-
សន៍ថា
ទឹកដែលបូមចេញពីបឹងកក់មិនមែនជាមូលហេតុចម្បងដែលធ្វើឱ្យជន់
លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះទេ។
លោកកូប ស្លេះ បញ្ជាក់ថា
គឺទឹក
ភ្លៀងទេដែលបង្កឱ្យមានការជន់លិចនេះ។
“ការដែលបូមចេញពីបឹងកក់មកគឺទុយោតែ៦តឹកទេបាទ។
ការបូមចេញពីបឹងកក់
១
បឹងកក់២ហ្នឹងគ្រាន់តែជាចំណុចតូចមួយទេ។
យើងទាំងអស់គ្នាគួរទទួលស្គាល់
ការណ៍ពិតផង។
បើយើងទៅមើលកន្លែងអូរអាគុយសិន
ចម្ងាយប៉ុន្មានរយម៉ែត្រ
ខាងត្បូងផ្សារដីហុយ
យើងឃើញហើយថា តើទឹកហូរពីលិចមកនោះ
វាមាន
ទំហំប៉ុណ្ណា”។
លោកកូប
ស្លេះបានបន្តថាអាជ្ញាធរកំពុងដោះស្រាយបញ្ហានេះហើយតាមរយៈការ
បូមរំដោះទឹកចេញពីតំបន់ ដែលជន់លិចទាំងនោះ
ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋបាន
លើកឡើងថា
ទៅឆ្នាំក្រោយៗ
អាជ្ញាធរគួរតែចាត់វិធានបូមទឹកចេញភ្លាមៗ នៅ
ពេលដែលទឹកជំនន់នៅមានកម្រិតតិចនៅឡើយ។
ពួកគេនិយាយថា
បើចាំទាល់តែទឹកជន់លិចខ្លាំងហើយ
ទើបចាត់វិធានការនោះ
ប្រជាពលរដ្ឋនឹងកាន់តែវេទនាមិនខាន។
ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕