ដើម្បីស្តាប់ព័ត៌មាននេះ
អាជ្ញាធរស្រុកសន្ធុក
ខេត្តកំពង់ធំ
បានរារាំងក្បួនកឋិនទានមិនឲ្យហែរចូលវត្ត
ដាច់ស្រយាលមួយនៅថ្ងៃនេះ។ក៏ប៉ុន្ដែអភិបាលខេត្ត អះអាងថា
វត្តនេះជាវត្ត
ខុសច្បាប់។
លោក គង់ សុឋានរិទ្ធ រាយការណ៏ជូនពីទីក្រុង ភ្នំពេញ ដូចតទៅ៖
អាជ្ញាធរប៉ូលិសស្រុកសន្ទុក
ខេត្តកំពង់ធំ បានរារាំងប្រជាជនចំនួន២ក្រុម
មកពី
ខេត្តកណ្ដាល និង មកពីខេត្តកំពង់ចាម
មិនឲ្យហែរកឋិនទានចូលទៅកាន់វត្ត
ព្រះពុទ្ធសាសនានៅតំបន់
ដាច់ស្រយាលមួយ
ដែលកំពុងតែរុំព័ទ្ធដោយទំនាស់
ដីធ្លី។
លោកឡេង ជា គ្រូធម្មាចារ្យនិងជាអាចារ្យមួយរូបដែលបានដង្ហែរក្បួនកឋិនទាន
ពីខេត្តកណ្ដាល
ដើម្បីទៅធ្វើពិធីសូត្រមន្ដនៅក្នុងវត្ត
មគ្គាប្រជាហេមវន្ដ ក្នុងឃុំ
ក្រយាបានឲ្យដឹងថា ក្រុមប៉ូលិសបានរារាំងក្បួនរថយន្ដ
នៅចម្ងាយប្រមាណជា
១៥គ.ម.មុនទៅដល់ទីវត្ត។លោកឡេង ជាលើកឡើងថា
ក្រុមប៉ូលិសបានប្រាប់
ពុទ្ធបរិស័ទថា
វត្តនេះមិនមែនជាវត្តស្របច្បាប់ទេ
ហើយអាជ្ញាធរមិនអនុញ្ញាត
ឲ្យរៀបចំពិធីធ្វើបុណ្យឡើយ។
“ម្សិលមិញក៏គេឃាត់អង្គកឋិន
ព្រោះត្រូវសូត្រមន្ដម្សិលមិញ។
ហើយឥឡូវអង្គ
កឋិនទៅថ្ងៃនេះទៀតក៏គេឃាត់។ថ្ងៃនេះត្រូវហែរ ។ រួចគេចោទថា
កន្លែងនេះជា
កន្លែងខុសច្បាប់ ។
ចង់រករឿង ម៉េចជា វាខុស
ច្បាប់យ៉ាងម៉េច ឲ្យវាផុតកាល
កឋិនសិនទៅ ព្រោះវិន័យព្រះ លោកសម្ដែងថា
កាលណាមានលោកចាំព្រះ
វស្សាហើយ
ចេញព្រះវស្សាកាលណា
លោកត្រូវទទួលអនិសង្ឃកឋិន
"។
វត្ត
មគ្គាប្រជាហេមវន្ដ
ស្ថិតនៅចម្ងាយប្រមាណជា១០០គ.ម.ពីទីរួមខេត្តកំពង់
ធំ
គឺជាវត្តដែល កសាងដោយសមាគមអភិវឌ្ឈន៍យោធិនពិការ
ហើយទើបតែ
មានទម្រង់ជាអស្រមតូចមួយ
និងមានព្រះសង្ឃចំនួន២
អង្គតែប៉ុណ្ណោះ។
ពិធីបុណ្យកឋិនទានរយៈពេល២៩ថ្ងៃនឹងត្រូវបញ្ចប់នៅថ្ងៃទី២ខែវិច្ឆិកា ខាងមុខ
នេះ។ បុណ្យប្រពៃណីយនេះ
ជាពិធីបុណ្យមួយយ៉ាងសំខាន់ដើម្បីឲ្យពុទ្ធបរិស័ទ
យកភស្តុភារនិងស្បង់ជីវថ្មីទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់
រយៈពេលបីខែមកហើយ។
លោកឈុន ឈន់ អភិបាលខេត្តកំពង់ធំ
មានប្រសាសន៍ថា សមាគមអភិវឌ្ឈន៍
យោធិនពិការ
បានសង់ទីអារាមលើដីរបស់ក្រុមហ៊ុនតាន់បៀនរបស់វៀតណាម
ដែលទទួលដីសម្បទានសម្រាប់វិនិយោគលើការដាំដំណាំកៅស៊ូ
បើមិនដូច្នោះ
ទេ អាជ្ញាធរខេត្តនឹងមិនរារាំងការធ្វើបុណ្យកឋិននេះឡើយ។
“ឃាត់នេះ
មិនមែនមានន័យថា
យើងខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន
ទេ។ កន្លែងនោះមិនមែនជាកន្លែងវត្តទេគឺជាទីតាំងក្រុមហ៊ុនដែលរាជរដ្ឋាភិបាល
ធ្វើសម្បទានសេដ្ឋកិច្ចជូនដល់ក្រុមហ៊ុនដាំកៅស៊ូ។ ប៉ុន្ដែគាត់បានទៅបោះទីតាំង
លើដីរបស់ក្រុមហ៊ុនហ្នឹងដោយ
យកសំអាងជាសមាគមយោធិនពិការ
"។
ទោះជាយ៉ាងណា
លោកឃុន សុខគា ប្រធានសមាគមអភិវឌ្ឈន៍យោធិនពិការ
បញ្ជាក់ថា សមាគមរបស់លោក
បានទទួលសិទ្ធិកាន់កាប់ដីសម្រាប់សមាគម
ចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ
ហើយការ
សាងសង់វត្តនេះគឺជាផ្នែកមួយនៃការ
អភិវឌ្ឈនៅក្នុងសហគមន៍ជនពិការ។ ប៉ុន្ដែលោកអភិបាលខេត្ត ឈុន
ឈន់មាន
ប្រសាសន៍ថា អាជ្ញាធរបានរៀបចំឲ្យសមាគមអភិវឌ្ឈន៍យោធិនពិការនេះរុះរើ
ចេញ
ជាច្រើនឆ្នាំមកហើយ។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕