កម្ពុជាឱ្យចូលជាសមាជិកគណៈ កម្មាធិការបេតិកភណ្ឌពិភពលោក

  • Michael Lapin
    VOA

ប្រទេសចំនួន៨៣លើ១៤០បានបោះឆ្នោតគាំទ្រប្រទេសកម្ពុជាឱ្យចូលជាសមា
ជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលធ្វើឱ្យប្រទេសថៃមានការ
ខកចិត្តយ៉ាងខ្លាំង។

លោក ជន សក្តា សូមជូនសេចក្តីពិស្តារអំពីព័ត៌មាននេះ៖

ប្រទេសកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការបេតិកភណ្ឌ
ពិភពលោករបស់អង្គការUnesco ហើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបានខិតខំប្រឹង
ប្រែងបញ្ចុះបញ្ចូលប្រទេសចំនួន១៨៦នៃសមាជិកអង្គការ Unesco យ៉ាងខ្លាំង
ក្លាយក្នុងរយៈពេលជាង៣ខែ កន្លងមកនេះ។

ប្រទេសថៃបានសរសេរលិខិតទៅអង្គការUnescoដើម្បីប្រឆាំងជំទាស់នឹងសមា
ជិកភាពរបស់ប្រទេសកម្ពុជានៅក្នុងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
យ៉ាងខ្លាំង ហើយសមាជិកសភាថៃជាង៤០នាក់បានធ្វើសិក្ខាសាលាកាលពីថ្ងៃ
អង្គារដើម្បីទាមទារឱ្យអង្គការ Unesco ទប់ស្កាត់ប្រទេសកម្ពុជា មិនឱ្យចូលជា
សមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការUnesco។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី
បានថ្លែងថា ប្រទេសចំនួន៨៣នៃប្រទេសវត្តមានសរុប១៤០បានបោះឆ្នោតគាំ
ទ្រប្រទេសកម្ពុជាឱ្យចូលជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

“ការជាប់ឆ្នោតជាប្រវត្តិសាស្ត្រនេះមិនត្រឹមតែបង្ហាញពីជោគជ័យលើវិស័យវប្ប
ធម៌ប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបង្ហាញពីភាពប៉ិនប្រសប់ផ្នែកវិស័យការទូតរបស់
កម្ពុជា ក្នុងយុទ្ធនាគារពន្យល់ និងបញ្ចុះបញ្ចូលរដ្ឋភាគី ដើម្បីស្វែងរកការគាំទ្រ
កម្ពុជាផងដែរ។ លើសពីនេះទៀត ជោគជ័យដ៏ត្រចះត្រចង់នេះ បានធ្វើឱ្យកេរ្តិ៍
ឈ្មោះ និង កិត្យានុភាពរបស់ប្រទេសកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរ
ជាតិ”។

លោកផៃ ស៊ីផាន បានបញ្ជាក់ថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២
តាមពីក្រោយប្រទេសស្វីសជាប់លេខថ្នាក់លេខ១ ដោយមានសម្លេងគាំទ្រ១០៤
លើ១៤០។ប្រទេសថៃបានជាប់ចំណាក់ថ្នាក់លេខ៣តាមក្រោយប្រទេសកម្ពុជា
ដោយមានសម្លេងគាំទ្រ៨២ ប្រទេសអាហ្វ្រិកខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៤
ដោយមានសម្លេងគាំទ្រ៧៨ និង ប្រទេសបារាំងបានជាប់ចំណាត់ថ្នាក់លេខ៥
ដោយមានសម្លេងគាំទ្រ ៧៣។

ប្រទេសនិមួយៗតម្រូវឱ្យមានសម្លេងឆ្នោតគាំទ្រចំនួន៧១ សម្រាប់ការជាប់ជា
សមាជិកនៃគណៈកម្មាធិការបេតិក ភណ្ឌពិភពលោក។

ការបោះឆ្នោតនេះបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីជ្រើស
រើសសមាជិកភាពរបស់ប្រទេសថ្មីចំនួន១២ រួមមានប្រទេសកម្ពុជា សម្រាប់ចូល
ជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងនៅក្នុងសាររបស់លោក បន្ទាប់ពីប្រ-
ទេសកម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភព
លោកថា រដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តា
ប្រទេសភាគី ដែលបានបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តលើបេក្ខភាព
កម្ពុជាឱ្យចូលជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាពេល
នេះ ដើម្បីការពារអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពនូវសម្បត្តិបេតិកភណ្ឌ
មនុស្សលោកនិងអនុសញ្ញាអន្តរជាតិឆ្នាំ១៩៧២ស្តីពីការការពារបេតិកភណ្ឌវប្ប
ធម៌ និងធម្មជាតិពិភពលោក។

នៅពេលចូលជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះ ប្រ-
ទេសកម្ពុជាទទួលបានផលប្រយោជន៍វប្បធម៌យ៉ាងច្រើន ពីការរៀនសូត្របទ
ពិសោធន៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបង្កើនកិច្ចសហប្រតិបត្តិ
ការអន្តរជាតិ បន្តជួយអភិរក្ស និងអភិវឌ្ឍដោយចីរភាពនូវសម្បត្តិបេតិកភណ្ឌ
ពិភពលោក និង ចែករំលែកបទពិសោធន៍ដែលកម្ពុជាធ្លាប់បានអនុវត្តជាមួយ
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៅតំបន់អង្គរ។

អង្គការ Unesco មានប្រទេសជាសមាជិកសរុបចំនួន១៨៦ នៅក្នុងអង្គការបេតិ
ភណ្ឌពិភពលោកនេះ។

សមាជិករបស់ប្រទេសកម្ពុជានៅក្នុងគណៈកម្មាធិការបេតិភណ្ឌពិភពលោកនេះ
គឺជាទង្វើនៃការទះកំផ្លៀងប្រទេសថៃដែលប្រឆាំងជំទាស់នឹងបេក្ខភាពរបស់ប្រ-
ទេសកម្ពុជានេះ។

ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ Unesco តាំងពីឆ្នាំ១៩៥១ ប៉ុន្តែ
កម្ពុជាមិនដែលបានចូលជាសមាជិកនៃគណៈកម្មាធិការ ឬគណៈកម្មការណា
មួយរបស់អង្គការ Unesco នោះឡើយ។

នៅក្នុងការរង់ចាំចូលជាសមាជិកភាពនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាន
សរសេរលិខិតជូនមេដឹកនាំនៃប្រទេសដែលត្រូវបោះឆ្នោត ដើម្បីលើកសរសើរពី
វប្បធម៌ដ៏សម្បូណ៌បែបថា ប្រទេសកម្ពុជា មានប្រាសាទប្រវត្តិសាស្ត្រចំនួនជាង
៧០០ ទួលបុរាណចំនួនជាង៨០០ ស្ពានបុរាណដែលធ្វើពីថ្ម និងឥដ្ឋប្រមាណ
៨០ ព្រមទាំងសិល្បៈ និងវិចិត្រសិល្បៈគ្រប់បែបយ៉ាង។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕