ដើម្បីស្តាប់ព័ត៌មាននេះ
ច្បាប់បាតុកម្មថ្មីដែលរដ្ឋសភាបានយកមកពិភាក្សានៅថ្ងៃនេះ
មានការរិតត្បិត
សេរីភាពនៃការធ្វើបាតុកម្ម
និង ភាពមិនច្បាស់លាស់នៃនិយមក្នុងមាត្រាមួយ
ចំនួន។
លោកជន សក្តា សូមជូនសេចក្តីពិស្តារអំពីព័ត៌មាននេះ៖
នៅថ្ងៃពុធនេះ
រដ្ឋសភាកម្ពុជាបានចាប់ផ្តើមពិភាក្សានីតិកម្មដ៏មានសារៈសំខាន់
ចាំបាច់បំផុតថ្មីមួយសម្រាប់កំណត់ព្រំដែនសេរីភាពនៃការធ្វើបាតុកម្ម ដែល
ក្រុមអ្នករិះគន់ បាននិយាយថា
ច្បាប់នេះអាចត្រូវបានប្រើដើម្បីរារាំងការធ្វើ
បាតុកម្ម។
ច្បាប់បាតុកម្មថ្មីដែលមាន៣០មាត្រានេះ
បានរៀបចំតាក់តែងតាំងពីឆ្នាំ២០០៥
ដើម្បីជំនួសច្បាប់បាតុកម្មឆ្នាំ
១៩៩១ ដែលមិនអាចឆ្លើយតបនឹងការរីកចម្រើន
នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ននេះ។
លោកស្រី ឃួន សុដារី ប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាខាងគណ
បក្សប្រជាជនកម្ពុជា
បានថ្លែងនៅក្នុងសម័យប្រជុំសភាថា
ច្បាប់នេះមានសារៈ
សំខាន់ណាស់សម្រាប់សេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំក្នុងការធ្វើ
បាតុកម្មប្រឆាំងនឹងអ្វីមួយ ដែលខ្លួនមិនពេញចិត្ត
ហើយច្បាប់នេះបាននិយាយ
ពីដែនកំណត់អំពីការធ្វើបាតុកម្ម។
"ច្បាប់នេះមានសុឆន្ទៈពិតប្រាកដក្នុងការធ្វើបាតុកម្ម
ដើម្បីតវ៉ានិងការមិនពេញ
ចិត្តនិងការមិនយល់ព្រមទៅលើរឿងអ្វីមួយ។ ច្បាប់នេះមិនចង់ឱ្យបាតុកម្មនោះ
ប្រែក្លាយទៅជាអំពើផ្ទុះអាវុធ
និងអំពើហិង្សាសម្លាប់ជីវិតរបស់អ្នកដទៃទេ"។
ក្រុមគណបក្សប្រឆាំង
និងអង្គការមិនមែនរដ្ឋាភិបាល
បានរិះគន់ថា
ច្បាប់បាតុ
កម្មថ្មីនេះមិនបានកំណត់និយមនៃការប៉ះពាល់ដល់សន្តិសុខជាតិ
សណ្តាប់ធ្នាប់
សាធារណៈសុខភាព
និងសីលធម៌សាធារណៈ ឱ្យបានច្បាស់លាស់
ដែលអាច
នាំឱ្យអាជ្ញាធរប្រើច្បាប់នេះមិនអនុញ្ញាតឱ្យធ្វើបាតុកម្ម។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម
រង្សី បានបញ្ជាក់ក្នុងសម័យ
ប្រជុំសភាថា
គណបក្សប្រឆាំងបានស្នើសុំឱ្យគណៈកម្មការសភា និងតំណាង
រដ្ឋាភិបាល
ធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់នេះឡើងវិញ។
"យើងខ្ញុំមិនអាចគាំទ្រសេចក្តីព្រាងច្បាប់នេះយកមកអនុវត្តនៅពេលនេះបានទេ
ដរាបណាវាមិនទាន់មានការ
កំណត់និយមន័យនៃពាក្យពេជន៍មួយចំនួនឱ្យបាន
ច្បាស់លាស់"។
លោកកឹម
សុខាប្រធានគណបក្សសិទ្ធិមនុស្ស
បានថ្លែងថា
គណបក្សប្រឆាំង
មិនបានអនុម័តយល់ព្រមយកច្បាប់បាតុកម្មនេះ
មកពិភាក្សាទេ។
"ហេតុផលវាមិនច្បាស់លាស់។
អាជ្ញាធរអាចយកច្បាប់នេះមកប្រើ
រារាំងការ
ធ្វើបាតុកម្ម
ដូចដែលយើងធ្លាប់ធ្វើកន្លងមក។
យើងជូនដំណឹងទៅអាជ្ញាធរអំពី
ការធ្វើបាតុកម្ម។
អាជ្ញាធរនិយាយថា
វាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ
និងសន្តិសុខជាតិ។
យើងអត់ចង់ឱ្យធ្វើអញ្ចឹងទេ។
យើងចង់និយាយឱ្យច្បាស់
ថា
បើកាលណាយើងជូនដំណឹងទៅអាជ្ញាធរត្រូវតែអនុញ្ញាតឱ្យយើង។ យើង
ធ្វើបាតុកម្ម។ អាជ្ញាធរត្រូវតែការពារ"។
លោក
ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្ស
ADHOC
បានផ្តល់យោបល់
ថា រដ្ឋសភាគួរតែកែសម្រួលមាត្រាមួយចំនួនដែលគ្មានភាពច្បាស់លាស់។
"យើងខ្ញុំសូមកុំឱ្យមានការកំណត់ចំនួនអ្នកចូលរួមធ្វើ
បាតុកម្ម ហើយរឿងចំនួន
អ្នកចូលរួមបាតុកម្មនេះ
ត្រូវតែដកចេញ
ពីព្រោះបើយើងកំណត់ចំនួនអ្នកធ្វើ
បាតុកម្មកូដកម្ម វាមិនកើត និងមិនល្អទេ"។
លោក
នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានថ្លែងថា
ច្បាប់ស្តីពីការ
ធ្វើបាតុកម្មដោយសន្តិវិធីនេះមានអត្ថប្រយោជន៍
និងចាំបាច់ណាស់សម្រាប់ផ្តល់
ក្របខ័ណ្ឌគតិយុត្តជូនប្រជាពលរដ្ឋខ្មែរដើម្បីធានាការពារសិទ្ធិសេរីភាពក្នុងការ
បញ្ចេញមតិជាសាធារណៈតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី ។
ប៉ុន្តែក្រប
ខ័ណ្ឌគតិយុត្តនេះ
កំណត់របៀបរបបនៃការប្រើប្រាស់សិទ្ធិបញ្ចេញមតិកុំឱ្យប៉ះ
ពាល់ដល់សិទ្ធិ
និងកិត្តិយសរបស់អ្នកដទៃទៀត។
"ក្នុងការប្រើប្រាស់សិទ្ធិ
និងសេរីភាពរបស់ខ្លួន
មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹម
កម្រិតដែលច្បាប់បានកំណត់។
ការរឹតត្បិតសិទ្ធិសេរីភាពគឺដើម្បីគោរពសិទ្ធិនិង
កិត្តិយសរបស់អ្នកដទៃ
ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខ
ភាពឬ សីលធម៌សាធារណៈ"។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
អាជ្ញាធរកម្ពុជាតែងតែបានហាមឃាត់
និងបានបង្ក្រាបការធ្វើបាតុកម្ម
ដោយសន្តិវិធីរបស់គណបក្សប្រឆាំង
និងអង្គការ
មិនមែនរដ្ឋាភិបាល
ដើម្បីតវ៉ាប្រឆាំងនឹងអំពើពុករលួយ
ភាពអយុត្តិធម៌សង្គម
និងការរំលោភយកដីធ្លី។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕