ដើម្បីស្តាប់ព័ត៌មាននេះ
ក្រសួងសុខាភិបាលបានណែនាំបណ្តាគ្លីនីកឯកជននៅទូទាំងប្រទេសកម្ពុជា
ទាំងអស់ឲ្យបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យរដ្ឋ ប្រសិនបើសង្ស័យថា មាន
ផ្ទុកមេរោគ AH1N1។
បន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតដោយសារ
តែជំងឺគ្រុនផ្តាសាយថ្មី AH1N1នេះ។ ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា
នៅថ្ងៃពុធនេះ បានធ្វើការណែនាំដល់បណ្តាគ្លីនីកឯកជននៅទូទាំងប្រទេស
កម្ពុជាទាំងអស់ឲ្យបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យរដ្ឋ ប្រសិនណាបើសង្ស័យ
ថា មានរោគសញ្ញា AH1N1 ឬ ហៅថា មេរោគគ្រុនផ្តាសាយជ្រូក។
មេរោគ AN1H1គឺជាមេរោគផ្តាសាយប្រភេទថ្មីមួយ ដែលមានកម្រិតចម្លង់ខ្ពស់
ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម ។ មនុស្សជាច្រើននៅក្នុងសហ-
គមន៍មានភាពស៊ាំតិចតូចឬគ្មានភាពស៊ាំទាល់តែសោះទៅនឹងមេរោគផ្តាសាយ
ប្រភេទថ្មី AH1N1 នេះ នេះបើតាមការបញ្ជាក់នៅក្នុងព្រឹត្តិប័ត្រព័ត៌មានរបស់
ក្រសួងសុខាភិបាលអំពីជំងឺឆ្លង។
លោកវេជ្ជបណ្ឌិតសុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខា
ភិបាល បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយប្រភេទ
ថ្មីAH1N1 នេះ បណ្តាគ្លីនីកឯកជនទាំងអស់ត្រូវតែ បញ្ជូនអ្នកជំងឺមកកាន់មន្ទីរ
ពេទ្យរដ្ឋឲ្យបានទាន់ពេលវេលា បើសិនសង្ស័យថា មានផ្ទុកមេរោគ AH1N1។
"អ្នកដែលមានជំងឺហ្នឹង ហើយមានក្នុងចង្កោមអ្នកដែលមានគ្រោះថ្នាក់ ដូចជា
អ្នកកើតហឺត ជំងឺប្រចាំកាយនិងជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺសួតឬថ្លើមគឺថា
យើងត្រូវតែបញ្ជូនទៅមន្ទីរពេទ្យ។ ជាពិសេសមន្ទីរពេទ្យបានរៀបចំជាមុនដើម្បី
ព្យាបាលករណី AH1N1 ។ ពីព្រោះការវិវត្តរបស់អ្នកជំងឺប្រឈមមុខ គឺថា អាច
មិនធម្មតាដូចអ្នកដែលមិនមានករណីទាំងនោះ"។
លោកវេជ្ជបណ្ឌិត សុខ ទូច បានបញ្ជាក់ទៀតថា កម្ពុជាយើងនឹងធ្វើឲ្យអស់
លទ្ធភាពដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការកាត់បន្ថយអត្រាស្លាប់
ឲ្យនៅទាបបំផុត។
"ក្នុងករណីដែលយើងមានជំងឺSwin Flueនេះគឺថា ការវិវត្តហ្នឹង មិនអាចព្រាង
ទុក ហើយយើងកុំយល់ថា អត្រាស្លាប់ ដែលយើងឃើញជាទូទៅក្នុងសកល
លោក១%នោះគឺជាលក្ខណៈមួយដូចកម្ពុជាយើងដែរគឺថា មិនអាចទៅបានទេ
ពីព្រោះលក្ខណៈរបស់យើងអាចខុសពីគេ ដូច្នេះត្រូវប្រយ័ត្ន"។
យោងតាមព្រឹត្តិប័ត្រព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីជំងឺឆ្លង បានឲ្យដឹង
ថា រោគសញ្ញាជំងឺផ្តាសាយប្រភេទ AH1N1នេះ ស្រដៀងគ្នានឹងជំងឺផ្តាសាយ
ធម្មតាដែរ ហើយរោគសញ្ញានេះ មានដូចជាកំដៅនៅក្នុងខ្លួនកើនឡើងភ្លាមៗ
រហូតដល់៣៨អង្សារ ឈឺក្បាល រហិតរហៃ ក្អក ឈឺក ហៀរសម្បោរ រកកល
ចង់ក្អួត ក្អួតនិងរាករូសជាដើម។
នៅក្នុងប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ AH1N1 នេះ
បានកើនឡើងរហូតដល់ ៣នាក់ហើយ គឺស្រ្តី ២នាក់ និង បុរសម្នាក់ នៅក្នុង
ខណៈពេលដែលចំនួន១២០នាក់ផ្សេងទៀត ត្រូវបានធ្វើតេស្តរកឃើញថា មាន
ផ្ទុកមេរោគAH1N1 ដែលហៅថា ជំងឺគ្រុនផ្តាសាយជ្រូក៕