ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមហ៊ុនវិនិយោគដាំសារ៉ាយសមុទ្រមួយរបស់ប្រទេសម៉ាឡេស៊ី
ដែលកន្លងមក
បានប្រកាសលក់ហ៊ុននៅប្រទេសកម្ពុជា
ដើម្បីប្រមូលធនធានពង្រីកអាជីវកម្ម
របស់ខ្លួននោះ
នាពេលនេះ ក្រុមហ៊ុនបានផ្អាកការលក់ហ៊ុននោះហើយ។
ក្រុមហ៊ុន
FMCB
របស់ប្រទេសម៉ាឡេស៊ី
ធ្លាប់បានប្រកាសជាសាធារណៈថា
ខ្លួន
នឹងចាប់ផ្តើមលក់ភាគហ៊ុនរបស់ខ្លួនឲ្យប្រជាជនខ្មែរទូទៅ
ចាប់ពីដើមខែកញ្ញាឆ្នាំ
២០០៩តទៅដើម្បីកៀងគរមូលធនយកទៅពង្រីកការវិនិយោគដាំសារ៉ាយសមុទ្រ
នៅដែនសមុទ្រនៃប្រទេសកម្ពុជា។
ក៏ប៉ុន្តែមួយខែក្រោយមក
ពោលគឺរហូតមក
ដល់ដើមខែតុលានេះ
គម្រោង លក់ហ៊ុននេះបានជួបបរាជ័យទាំងស្រុង
បន្ទាប់
ពីមានការទប់ស្កាត់ជាបន្ទាន់មួយរបស់គណៈកម្មការមូលប័ត្រកម្ពុជា។
លោកម៉ី រដ្ឋា តំណាងក្រុមហ៊ុន FMCB ប្រចាំប្រទេសកម្ពុជា
បានប្រាប់ VOA
សម្លេងសហរដ្ឋអាមេរិកថា
ក្រុមហ៊ុនរបស់លោកមិនទាន់លក់បានមួយហ៊ុន
នៅឡើយ
ហើយពេលនេះបានសម្រេចផ្អាកការដាក់លក់ហ៊ុននេះសិន
ដោយ
សារមានប្រតិកម្មជំទាស់ពីគណៈកម្មការមូលប័ត្រ
ដែលសង្ស័យថា ការលក់
នោះមិនស្របច្បាប់។
“យើងអត់ទាន់បានទទួលពីអ្នកណាមួយរៀលនៅឡើយ។
យើងចាំសួរគាត់ឲ្យ
ច្បាស់លាស់សិន
បើគេអនុញ្ញាត បានយើងអាចទទួល”។
សារ៉ាយសមុទ្រគឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលអាចយកមកផលិតជាម្ហូបអាហារ
និងកែច្នៃជាសម្ភារៈថែរក្សាសម្ផស្សជាច្រើនប្រភេទ ។
អាហារផលិតពីសារ៉ាយ
សមុទ្រមានការពេញនិយមបំផុតនៅប្រទេសជប៉ុន
ចិន កូរ៉េ សហរដ្ឋអាមេរិក
និងអឺរ៉ុប។
ចាប់តាំងពីដើមឆ្នាំ២០០៩មក
ក្រុមហ៊ុន FMCB
បានវិនិយោគទឹកប្រាក់សរុប៣
លានដុល្លារទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងដាំសារ៉ាយសមុទ្រនៅ
ខេត្តកំពត។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន FMCB
ដាំសារ៉ាយសមុទ្របាន
ចំនួន៦០ហិចតាហើយ
ហើយក្រុមហ៊ុននេះកំពុងត្រូវការដើមទុនពី ៣០លាន
ដុល្លារទៅ៤០លានដុល្លារបន្ថែមទៀត
ដើម្បីពង្រីកផ្ទៃសមុទ្រសម្រាប់ដាំដុះរហូត
ដល់១ម៉ឺនហិចតាសម្រាប់រយៈពេលមួយ ឬពីរឆ្នាំខាងមុខ
ដើម្បីលក់ចេញទៅ
អាមេរិក។
ដើម្បីបំពេញបង្គ្រប់ដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់នេះ
ក្រុមហ៊ុន FMCB បាន
សន្យាផ្តល់ចំណេញដ៏អស្ចារ្យសម្រាប់អ្នកចូលរួមទិញហ៊ុនរបស់ខ្លួន។
ពោលគឺ
ម្ចាស់ភាគហ៊ុន
នឹងទទួលបានអត្រាការប្រាក់ចំនួន ៣០ភាគរយក្នុងមួយឆ្នាំ។
អត្រាការប្រាក់នេះនឹងកើនដល់៥០ភាគរយនៅឆ្នាំទី២
និង ៧៥ភាគរយនៅឆ្នាំ
ទី៣ និង ១០០ភាគរយចាប់ពីឆ្នាំទី៤តទៅ ។
អត្រាការប្រាក់នឹងត្រូវប្រគល់ឲ្យ
ម្ចាស់ភាគហ៊ុននៅរៀងរាល់៦ខែម្តង។
ហើយប្រជាជនអាចទិញហ៊ុនបានដោយ
មិនកំណត់ចំនួន
ដោយក្នុងមួយហ៊ុនមានតម្លៃ៣០០ដុល្លារអាមេរិក។
ប៉ុន្តែ នាពេលនេះ ប្រជាជនខ្មែរ ជាង៤០០នាក់ ដែលលោកធា្លប់បានអះអាងថា កំពុងរង់ចាំទិញហ៊ុនរបស់ក្រុមហ៊ុន FMCB នោះ នៅពេលនេះ លោកមិនដឹងថា ពួកគេនៅចាប់អារម្មណ៍ទិញហ៊ុនទៀតឬក៏អត់ទេ។
ស្របពេលជាមួយគ្នានោះ
លោក ម៉ី រដ្ឋា ក៏មិនទាន់ប្រាកដថា
តើក្រុមហ៊ុនរបស់
លោកអាចចាប់ផ្តើមលក់ហ៊ុនវិញ
ឬយ៉ាងណាទេ។ លោកនិយាយថា
លោកនឹង
បញ្ឈប់ការលក់ហ៊ុននេះទាំងស្រុង
ប្រសិនបើវាខុសនឹងច្បាប់
ឬ ត្រូវស្ថាប័នរដ្ឋ
ហាមប្រាមនោះ។
“យើងមើលសភាពការណ៍
បើរដ្ឋាភិបាលគាត់អនុញ្ញាតឲ្យ
ហើយស្របច្បាប់
យើងធ្វើ។
បើគាត់ថា ធ្វើទៅមិនស្របច្បាប់
ក៏ខ្ញុំអត់ធ្វើដែរ។ យើងបំភ្លេចចោល
ហើយយកលុយខ្លួនឯងធ្វើវិញ”។
គួរកត់សម្គាល់ថា
ភ្លាមៗក្រោយពីក្រុមហ៊ុន
FMCB
ប្រកាសលក់ហ៊ុនរបស់ខ្លួន
ជាសាធារណៈ គណៈកម្មការមូលបត្រកម្ពុជា
ដែលទទូលខុសត្រូវលើការងារ
បង្កើតផ្សារទុននៅកម្ពុជា បានចាត់វិធានការជាបន្ទាន់ដើម្បីធ្វើការស្រាវជ្រាវ
និង
បង្អាក់ដំណើរការលក់ហ៊ុននេះ។
លោក
ម៉ិញ បានកុសល
អគ្គនាយកនៃគណៈកម្មការមូលប័ត្រកម្ពុជា
ធ្លាប់ហៅ
ការលក់ហ៊ុននេះជាសកម្មភាពផ្ទុយ
នឹងច្បាប់ដែលហាមផ្សាយលក់ភាគហ៊ុនជា
សាធារណៈនោះ។
លោកមានប្រសាសន៍ថា ការសិក្សាទៅលើក្រុមហ៊ុន FMCB
បានបង្ហាញថា
ក្រុមហ៊ុននេះមិនបានចុះបញ្ជីធ្វើអាជីវកម្មនៅក្រសួងពាណិជ្ជ
កម្មនោះទេ។
ចំណែកការលក់ហ៊ុនដាំសារ៉ាយសមុទ្រនេះទៀតសោត
លោកកុសលលើក
ឡើងថា
លោកនឹងជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន
FMCB នៅសប្តាហ៍
ក្រោយដើម្បីដឹងឲ្យច្បាស់ថា
ការប្រកាសលក់ហ៊ុននេះ
ធ្វើឡើងដោយការប៉ុន
ប៉ងទុកជាមុន
ឬគ្រាន់តែការមិនយល់ច្បាស់ពីច្បាប់ទម្លាប់ដោយអចេតនា។
“
យើងនឹងអញ្ជើញគាត់មកដើម្បីបំភ្លឺបញ្ហាអស់ហ្នឹង។
ឬមួយជាការប៉ុនប៉ងធ្វើ
អីចឹង
ឬមួយជាការយល់ខុស
ឬមួយការធ្វើទៅដោយអចេតនា”។
លោក
ម៉ិញ បានកុសល បញ្ជាក់ទៀតថា
ប្រសិនបើក្រុមហ៊ុននេះពិតជាមាន
គោលបំណងកៀងគរមូលធនដើម្បីពង្រីក
អាជីវកម្ម ដោយការលក់ហ៊ុនបែប
នេះប្រាកដមែននោះ
ស្ថាប័នរបស់លោកនឹងមិនអនុញ្ញាតឡើយ
ព្រោះវាផ្ទុយ
ពីច្បាប់
ដែលហាមផ្សព្វផ្សាយលក់ភាគហ៊ុនជាសាធារណៈ។
អ្នកជំនាញខាងភាគហ៊ុនបាននិយាយថា
ក្រុមហ៊ុនដែលចង់លក់ហ៊ុនដើម្បីប្រ-
មូលមូលធនពង្រីកមុខជំនួញរបស់ខ្លួន
នោះពួកគេអាចធ្វើទៅបានល្គិកណា
ក្រុមហ៊ុនទាំងនោះទទួលបានសិទ្ធិចុះបញ្ជីក្នុងផ្សារទុនដោយស្របច្បាប់។
ប្រទេសកម្ពុជានឹងបើកផ្សារទុននៅដំណាច់ឆ្នាំ ២០០៩នេះ ។
រហូតមកដល់
ពេលនេះមានក្រុមហ៊ុនរដ្ឋចំនួន៣ ដែលនឹងចុះបញ្ជីក្នុងផ្សារទុនដំបូងបំផុត
របស់កម្ពុជា៕