អតីតទាហានខ្មែរក្រហមម្នាក់
នៅថ្ងៃច័ន្ទនេះ
បានរៀបរាប់អំពីប្រវត្តិជូរចត់របស់
ខ្លួនដែលត្រូវក្រុមខ្មែរ
ក្រហមបង្ខំឱ្យចូលក្នុងសមរភូមិដើម្បីប្រយុទ្ធតតាំងជាមួយ
សត្រូវពេលដែលខ្លួននៅជាកុមារភាពម៉្លេះ ហើយបានត្អូញត្អែរថា ខ្លួននៅតែមាន
សុបិនអាក្រក់ជាប់រហូត
ដោយសារតែអតីតកាលបែបនោះ។
លោកចន
ផនអាន ដែលចូលរួមក្នុងសន្និសីទកាសែតរួមជាមួយលោកនីកូឡាស
ដាវីស អតីតទាហានកុមារជនជាតិលីបេរីយ៉ា
ជាសន្និសីទកាសែតដែលរៀបចំ
ឡើងដោយអង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់
ក្នុងទីក្រុងភ្នំពេញ
បានមានប្រ-
សាសន៍ថា លោកត្រូវខ្មែរក្រហមបង្ខំឱ្យធ្វើកងទ័ពខ្មែរក្រហមនៅក្នុងស្រុកសង្កែ
ខេត្តបាត់ដំបង ពីរបីថ្ងៃក្រោយពីថ្ងៃ ៧មករា
ឆ្នាំ១៩៧៩ ដើម្បីប្រយុទ្ធជាមួយកង
ទ័ពវៀតណាម។
"តែ៧៩
ចូលមកនេះ ៧៩ ខ្ញុំនៅជាប់ជាមួយខ្មែរក្រហម
ដូចកុមាររាប់ម៉ឺន រាប់
សែនទៀត។
កុមារក្មេងៗអាយុ១២ ឬ១៣ ឆ្នាំ
គេដាក់អាវុធឱ្យយើងម៉ង ។
បើ
យើងមិនកាន់អាវុធ គេបាញ់ម៉ង
" ។
លោកចន
ផនអានបានបន្តថា
ក្នុងអំឡុងពេលធ្វើជាកងទ័ពខ្មែរក្រហម
លោក
ធ្លាប់ត្រូវរងរបួសបន្តិចបន្តួច ហើយលោកបានបង្ហាញសម្លាកនៅចំកែងដៃដែល
លោកអះអាងថា
ជាស្នាមរបួសដោយសារគ្រាប់កាំភ្លើង
ពេលដែលលោកនៅ
ក្នុងសមរភូមិប្រយុទ្ធ។
លោក ចន
ផនអាន
ក៏បានរំឭកអំពីប្រវត្តិ អតីតកាលរបស់លោកក្នុងរបបខ្មែរ
ក្រហមថា ក្នុងចន្លោះឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៨ លោករួមជាមួយកុមារជាច្រើន
នាក់ទៀត
ដែលមានអាយុពី៩ទៅ១០ឆ្នាំត្រូវក្រុមខ្មែរក្រហមប្រើឱ្យអូសសាកសព
ដែលពួកគេសម្លាប់រួចហើយ
ដើម្បីទម្លាក់ចូលក្នុងរណ្តៅនៅក្នុងខេត្តបាត់ដំបង។
លោក ចន
ផនអាន ដែលប៉ាន់ស្មានថា
ពេលនេះលោកមានអាយុប្រហែលជា
៤២ឆ្នាំនោះ បានមានប្រសាសន៍ថា
តាំងពីតូចមក លោកមានអារម្មណ៍មិនសូវ
ល្អ
គឺមានអារម្មណ៍ដូចជាឯកោនិងមានអារម្មណ៍ថា លោកជាមនុស្សអាក្រក់។
លោក ឆាង
យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
មានប្រសាសន៍ថា មជ្ឈ
មណ្ឌលរបស់លោកបានស្រាវជ្រាវឃើញកុមារចំនួន២០០នាក់ ដែលមានអាយុ
ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ត្រូវបានគេបង្ខំឱ្យធ្វើជាកងទ័ពក្នុងរបបខ្មែរក្រហមដើម្បី
ប្រយុទ្ធជាមួយនឹងកងទ័ពវៀតណាម
ហើយក្នុងនោះ មានប្រហែល២០នាក់ជា
កុមារី ដែលគេប្រើឱ្យជញ្ជូនស្បៀង។
"ជាទូទៅកុមារនៅក្នុងកងទ័ព
ទោះបីចង់ ឬមិនចង់
ត្រូវតែសម្លាប់សត្រូវម្ខាង
ទៀតហើយទាហានខ្មែរក្រហមមួយចំនួន
សុទ្ធសឹងតែជាកុមារវ័យក្មេង"
។
របបខ្មែរក្រហមត្រូវគេថ្កោលទោសអំពីការសម្លាប់យ៉ាងរង្គាល ការបង្អត់អាហារ
និងការបង្ខំឱ្យធ្វើពល
កម្មហួសកម្លាំងនៅក្នុងប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៩។
តុលាការពិសេសខ្មែរក្រហមបានចោទប្រកាន់
និងឃុំខ្លួនអតីតមេដឹកនាំ និងមន្ត្រី
ជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមចំនួន៥នាក់ ។
លោកចន ផនអាន មានប្រសាសន៍ថា
លោកមិនសូវចាប់អារម្មណ៍រឿងកាត់
ទោសមេដឹកនាំខ្មែរ
ក្រហមនោះទេដោយលោកបញ្ជាក់ថា
លោកអត់សូវដឹងរឿង
នយោបាយស្រុកទេស៕