ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការដណ្តើម
យកដីកម្មសិទ្ធិរបស់ជនជាតិដើមភាគតិច
ដែលរដ្ឋធម្មនុញ្ញកម្ពុជា
បានការពារ
នោះ។
ក្រុមអង្គការសិទ្ធិមនុស្សនៅប្រទេសកម្ពុជា
នៅថ្ងៃសុក្រនេះ បានថ្កោលទោស
ក្រុមហ៊ុន
DM
ចំពោះការរំលោភយកដីរបស់ជនជាតិដើមភាគតិច
ការធ្វើទុក្ខ
បុកម្នេញដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស
និងទង្វើមិនត្រឹមត្រូវរបស់តុលាការ
នៅក្នុងខេត្តរតនគីរី។
ក្រុមហ៊ុន
DM
ដែលមានទំនាក់ទំនងល្អជាមួយអ្នកមានអំណាច
និង អ្នកមាន
អំណាចបានបណ្តេញសហគមន៍ជនជាតិដើមក្រីក្រចេញពីកន្លែងរបស់ពួកគេ
បានដណ្តើមយកដីកម្មសិទ្ធិមួយផ្នែករបស់ជនជាតិដើមទំពូនចំនួន១២០គ្រួសារ
នៅភូមិបាតាង
ឃុំបាតាងស្រុកលំផាត់
ខេត្តរតនគីរី នៅក្នុងឆ្នាំ
២០០៥។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បានបញ្ជាក់នៅក្នុងសេចក្តី
ថ្លែងការណ៍រួមថា
អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស
នឹងជួយសហ-
គមន៍ជនជាតិដើមភាគតិចដែលរងគ្រោះ
ជួយសកម្មជនសិទ្ធិមនុស្សដែលត្រូវបាន
ធ្វើទុក្ខបុកម្នេញ និង ទាមទារឱ្យមានការបញ្ចប់នូវទង្វើមិនត្រឹមត្រូវរបស់តុលាការ
ខេត្តរតនគីរី។
“ដីនេះ
មានទំហំរវាងពី២៥០ហិចតា
ទៅ៣០០ហិចតា។ យើងឃើញបញ្ហាមួយ
ចំនួនដែលមានការលំបាក
ដោយសារជនជាតិភាគតិចត្អូញត្អែរ ដោយសារគាត់
មិនបានធ្វើចំការវិលជុំតាមទម្លាប់។ គាត់មិនអាចលែងគោក្របីតាមទម្លាប់ ហើយ
យើងមានឃើញការលំបាកជាច្រើន ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុង
វេទិការបស់យើង”។
លោកស្រី
Naly Pilorge
នាយិកាអង្គការ
Licadho បានថ្លែងថា
ជាពេលវេលា
សំខាន់ណាស់
ដែលក្រុមហ៊ុនឯកជនកំពុងប្រតិបត្តិការនៅក្នុងខេត្តរតនៈគីរីនិង
ប្រព័ន្ធយុត្តាធិការ
ដែលជាញឹកញាប់បម្រើសេចក្តីត្រូវការរបស់ពួកគេ។
សេចក្តីថ្លែងការណ៍រួមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
អង្គការសម្ព័ន្ធខ្មែរ
ជំរឿន និង អង្គការការពារសិទ្ធិមនុស្ស Licadho បានទាមទារឱ្យបញ្ឈប់ការ
ដណ្តើមយកដីរបស់ជនជាតិដើមភាគតិច
ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារ
សិទ្ធិមនុស្ស
ជាពិសេសលោក ប៉ែន ប៊ុណ្ណា
អ្នកសម្របសម្រួលនៃសមាគម
សិទ្ធិមនុស្ស
លោក រដ្ឋា វិសាលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី
និងសកម្មជននៃ
សហគមន៍ជនជាតិដើមភាគតិចមួយចំនួនទៀត
ហើយនិងទង្វើមិនត្រឹមត្រូវ
របស់តុលាការខេត្តរតនៈគីរី។
លោក
ប៉ាវ ហមផាន អភិបាលខេត្តរតនៈគីរី
បានបដិសេធការអះអាងរបស់ក្រុម
សិទ្ធិមនុស្សក្រៅរដ្ឋាភិបាលនេះ
ដោយបញ្ជាក់ថា
សេចក្តីរាយការណ៍នេះមិនឆ្លុះ
បញ្ចាំងការពិតទេ។
“វាមានសាច់រឿង
ប៉ុន្តែវាមិនពិតដូចក្រុមអង្គការសិទ្ធិមនុស្សបាននិយាយទេ។
វាមិនមែនអញ្ចឹងទេ។
ខ្ញុំមើលទៅវាអត់ឃើញកន្លែងធ្វើទុក្ខបុកម្នេញលើសកម្ម
ជនសិទ្ធិមនុស្សនិងការដណ្តើមដីនេះទេ។
អ្នកនិយាយមានសិទ្ធិនិយាយ។
គេ
ចេះតែនិយាយទៅ។យើងធ្វើត្រឹមត្រូវ។
យើងចេះតែធ្វើទៀតទៅ” ។
សេចក្តីថ្លែងការណ៍រួមនេះ
បាននិយាយថា ក្រុមអង្គការសិទ្ធិមនុស្ស
នឹងប្តឹងទៅ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
អំពីការប្រព្រឹត្តមិនប្រក្រតីថ្មីៗរបស់ចៅក្រមនៃ
តុលាការខេត្តរតនៈគីរី ស្នើសុំអង្គការអន្តរជាតិគាំទ្រដល់សហគមន៍ជនជាតិដើម
ភាគតិចដែលរងគ្រោះ និងសកម្មជនសិទ្ធិមនុស្ស ដែលត្រូវបានធ្វើទុក្ខបុកម្នេញ
ព្រមទាំងស្នើសុំឱ្យដៃគូអភិវឌ្ឍន៍អន្តរជាតិទទួលយកការព្រួយបារម្ភទាក់ទងនឹង
សិទ្ធិមនុស្ស
និងប្តឹងទៅតំណាងពិសេសអង្គការសហប្រជាជាតិអំពីស្ថានភាព
សិទ្ធិមនុស្ស
និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិដើមភាគតិចនិងស៊ើបអង្កេត
ការព្រួយបារម្ភអំពីស្ថានភាពសកម្មជនសិទ្ធិមនុស្ស និងឯករាជ្យភាពរបស់តុលា
ការ៕ ចប់