ដើម្បីស្តាប់ព័ត៌មាននេះ
និន្នាការនៃបញ្ហាគ្រប់គ្រងធនធានធម្មជាតិក្នុងពិភពលោកត្រូវបានលើកយកមក
ពិភាក្សានៅសន្និសីទអន្តរជាតិស្តីអំពីកិច្ចសន្យាឧស្សាហកម្មនិស្សារណកម្មដែល
ត្រូវបានរៀបចំឡើងដោយអង្គការអុកស្វាមអារិក(Oxfam
America) នារដ្ឋធានី
វ៉ាស៊ីនតោន
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ
២០០៩ កន្លងទៅនេះ ។
វាគ្មិននៅក្នុងសន្និសីទនេះ រួមមានតំណាងអង្គការសង្គមស៊ីវិល
ឧស្សាហកម្ម
និស្សារណកម្ម
អ្នកសិក្សាស្រាវជ្រាវ
សាស្រ្តាចារ្យសាកលវិទ្យាល័យ
និងអ្នក
អនុវត្តផ្ទាល់ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម។ សន្និសីទអន្តរជាតិផ្តោតទៅ
លើតម្លាភាព និង ខ្លឹមសារនៃកិច្ចសន្យារវាងរដ្ឋាភិបាល និង ក្រុមហ៊ុនឧស្សាហ
កម្មនិស្សារណកម្ម
។
លោកអ៊ាន
ហ្គារី(Ian
Gary) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់និងជាអ្នកគ្រប់
គ្រងឧស្សាហកម្មនិស្សរណកម្មនៃអង្គការអុកស្វាម
អាមេរិក(Oxfam America)
និងជាអ្នករៀបចំសន្និសីទអន្តរជាតិនេះ
បានប្រាប់ វីអូអេ
ផ្នែកខេមរភាសានៅឯ
សន្និសីទអន្តរជាតិស្តីអំពីកិច្ចសន្យាឧស្សាហកម្មនិស្សារណកម្មថា
ប្រជាពលរដ្ឋ
ជាង ៣ពាន់លាននាក់រស់នៅក្នុងប្រទេស ដែលសម្បូរដោយធនធានធម្មជាតិ ក៏
ប៉ុន្តែពាក់កណ្តាលនៃអ្នកទាំងនោះគឺជាជនក្រខ្សត់
។ នេះគឺជាបញ្ហា ដែលត្រូវរក
ឱ្យឃើញថា តើហេតុអ្វីបានជាប្រទេស ដែលសម្បូរដោយធនធានធម្មជាតិ
បែរជា
ធ្លាក់ក្នុងភាពក្រីក្រទៅវិញ ។ ដូច្នេះហើយបានជាតាមរយៈសន្និសីទអន្តរជាតិនេះ
យើងត្រូវរកដំណោះស្រាយ ដោយនាំយកព័ត៌មានអំពីគម្រោងអាជីវកម្មនិស្សា
រណកម្មលាតត្រដាងឱ្យសាធារណជនដឹង។ព័ត៌មានទាំងនោះរួមមានចំនួនប្រាក់
ដែលក្រុមហ៊ុនឯកជនចំណាយទៅឱ្យរដ្ឋាភិបាល កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន
ឯកជននិងរដ្ឋាភិបាល ដែលបង្ហាញឱ្យឃើញចំនួនប្រាក់ ដែលរដ្ឋាភិបាលទទួល
ផែនការរបស់ក្រុមហ៊ុនឯកជន
និងកាតព្វកិច្ចរបស់ក្រុមហ៊ុនក្នុងការទទួលខុស
ត្រូវចំពោះសង្គម។ ប៉ុន្តែជារឿយៗមូលដ្ឋានគ្រឹះនៃគម្រោងកិច្ចការឧស្សាហកម្ម
និស្សារណកម្មត្រូវបានលាក់ទុកជារឿងសម្ងាត់
។
“សារៈសំខាន់នៃសន្និសីទនេះគឺថា
នេះជាលើកទីមួយហើយ ដែលសហគមន៍
អន្តរជាតិនៃអ្នកអនុវត្តកិច្ចការដោយផ្ទាល់
អ្នកជំនាញ និងអង្គការសង្គមស៊ីវិល
អង្គុយនៅក្នុងបន្ទប់តែមួយ
ពិភាក្សាគ្នារកមធ្យោបាយនាំយកព័ត៌មានអំពីកិច្ច
សន្យា
និងអំពីរបៀបកែលម្អស្ថានភាពជាមូលដ្ឋានជូនដល់សាធារណជន”
។
លោកម៉ម
សម្បតិ្ត
នាយកប្រតិបត្តិនៃសម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធាន
បានប្រាប់ វីអូអេ
ផ្នែកខេមរភាសានៅឯសន្និសីទអន្តរជាតិនេះថា
សន្និសីទនេះ
មានសារៈសំខាន់ណាស់សម្រាប់រូបលោក ដែលក្នុងនាមជាអ្នកធ្វើការក្នុងអង្គការ
សង្គមស៊ីវិលម្នាក់។ ព័ត៌មានដែលលោកទទួលបានអំពីរបៀបគ្រប់គ្រង
និងបញ្ហា
នៃការគ្រប់គ្រងធនធានធម្មជាតិនៅប្រទេសនានាក្នុងពិភពលោក
តាមរយៈការ
ចូលរួមក្នុងសន្និសីទនេះ
គឺជាផ្នែកមួយនៃការកសាងសមត្ថភាព
។
“ខ្ញុំគិតថា
វត្តមានដែលបានមកចូលរួមនៅក្នុងសិក្ខាសាលាអន្តរជាតិនេះ
មាន
សារៈសំខាន់
ជាផ្នែកមួយនៃការកសាងសមត្ថភាពរបស់សង្គមស៊ីវិលខ្មែរយើង។
យើងឃើញថា នៅក្នុងសន្និសីទនេះ
គេបានឆ្លុះបញ្ចាំងបទពិសោធន៍
នៃការគ្រប់
គ្រងកិច្ចសន្យារវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុននៅគ្រប់ប្រទេស
ដែលបានរុករក
និងធ្វើអាជីវកម្មប្រេង
ឧស្ម័ន និងរ៉ែ ទាំងនៅអាហ្រិក
អាមេរិកឡាទីន
ព្រមទាំង
ប្រទេសផ្សេងៗនៅក្នុងពិភពលោកផងដែរ
ហើយរួមទាំងបទពិសោធន៍ពីអតីត
កាល
និងបច្ចុប្បន្ននេះ ។
នាងលឹម
សូលីន
មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីបូព៌ានៃអង្គការអុកស្វាមអាមេរិក
(Oxfam
America) ជំនាញខាងកិច្ចការឧស្សាហកម្មនិស្សារណកម្ម
បានប្រាប់
វីអូអេ
ផ្នែកខេមរភាសានៅឯសន្និសីទអន្តរជាតិនេះថា
នេះគឺជាឱកាសដ៏ល្អកម្រ
មានដែលអ្នកជំនាញនានាបានជួបជុំគ្នាពិភាក្សាអំពីកិច្ចសន្យា
និងតម្លាភាពនិង
កិច្ចការទូទៅនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ។នាងសង្ឃឹមថា
សន្និសីទបែប
នេះនឹងត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជានាពេលអនាគត
។
“ខ្ញុំយល់ថា
សន្និសីទនេះពិសេសណាស់។
ខ្ញុំយល់ថា អ្នកបានឮយោបល់ផ្សេងៗ
ពីអ្នកចូលរួម។
តែសម្រាប់ខ្ញុំ
ជាពិសេសខ្ញុំមកពីប្រទេសកម្ពុជា
ខ្ញុំយល់ឃើញថា
វាគឺជាឱកាសដ៏អស្ចារ្យសម្រាប់អង្គការអុកស្វាម អាមេរិក (Oxfam
America)
ដែលបានរៀបចំសន្និសីទត្រីភាគីនេះ ដែលប្រមូលអ្នកជំនាញមកពីផ្នែកសាធា-
រណៈផ្នែកឯកជន និងសង្គមស៊ីវិល
ចូលរួមក្នុងកន្លែងមួយ
ហើយពិភាក្សាគ្នាអំពី
រឿងរ៉ាវដែលទាក់ទិននឹងកិច្ចសន្យានិងតម្លាភាព។ ខ្ញុំសង្ឃឹមថា
អង្គការអុកស្វាម
អាមេរិក(Oxfam
America)នឹងមានលទ្ធភាពរៀបចំសន្និសីទអន្តរជាតិបែបនេះ
នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រាកដថា ចំណេះដឹងនេះ
និងបទពិសោធន៍
អាចត្រូវបានចែករំលែកដល់មិត្តភ័ក្តិ
និងសហការីនៅក្នុងប្រទេសកម្ពុជា”
។
ក្នុងថ្ងៃនេះដែរ
សេចក្តីព្រាងច្បាប់ថ្មីមានឈ្មោះថា“Energy
Security Through
Transparency Act of 2009” ដែលមានន័យជាភាសាខ្មែរថា
ច្បាប់មូលប័ត្រ
ថាមពលតាមរយៈតម្លាភាពឆ្នាំ២០០៩នេះ
ត្រូវបានដាក់ជូនព្រឹទ្ធសភាសហរដ្ឋ
អាមេរិកដើម្បីអនុម័ត ហើយត្រូវបានទទួលស្វាគមន៍យ៉ាងរីករាយពីអ្នកចូលរួម
ក្នុងសន្និសីទអន្តរជាតិស្តីអំពីឧស្សាហកម្មនិស្សារណកម្មនេះ
ដែលធ្វើឲ្យមាន
ទម្ងន់បន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងកែលម្អការគ្រប់គ្រងធនធានធម្មជាតិ
នៅក្នុងពិភពលោក៕