អង្គការសហប្រជាជាតិបានផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារអាមេរិកដល់កម្ពុជា
ដើម្បីជួយស្តារឡើងវិញនូវសិប្បកម្មតម្បាញសូត្រនៅក្នុងប្រទេសកម្ពុជានេះ។
អង្គការស្បៀងអាហារ និង កសិកម្ម
ឬ FAO របស់អង្គការសហប្រជាជាតិបាន
សម្រេចផ្តល់ដល់កម្ពុជានូវទឹកប្រាក់ចំនួន៤៧ម៉ឺនដុល្លារអាមេរិកនៅក្នុងគម្រោង
មួយដែលមានរយៈពេលពីរឆ្នាំដើម្បីជួយស្តារឡើងវិញនូវសិប្បកម្មផលិតសរសៃ
សូត្រខ្មែរនៅក្នុងប្រទេសកម្ពុជានេះ។
ការសម្រេចរបស់អង្គការ
FAOនេះ
បានធ្វើឡើងក្នុងខណៈពេលដែលប្រទេស
កម្ពុជាមិនអាចផលិតសរសៃសូត្រឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ
បច្ចុប្បន្នបាន។
លោក Ajay
Markanday តំណាងអង្គការ
FAO ប្រចាំប្រទេសកម្ពុជាបានមាន
ប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តារឡើងវិញនូវសិប្បកម្មតម្បាញ
សូត្រនៅកម្ពុជាដែលបានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បន៍
នេះថា
ជំនួយរបស់ FAO នេះគឺដោយសារប្រទេស
កម្ពុជាមានសក្តានុពលក្នុង
ការផលិតសូត្រដោយខ្លួនឯងបាន។
“ការសិក្សាមួយចំនួនបានបង្ហាញថា
ប្រទេសកម្ពុជាមានគុណសម្បតិ្តនិងសក្តានុ
ពលដែលអាចប្រកួតប្រជែងក្នុងការផលិតសូត្រនិងការចូលក្នុងចំណែកទីផ្សារ
បាន”។
ប្រទេសកម្ពុជាត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើសូត្រនាំចូលពីបរទេសជា
ពិសេសគឺ
ប្រទេសចិននិងប្រទេសវៀតណាម
ដោយសារកម្ពុជាផលិតសរសៃ
សូត្របានមិនដល់៥តោនផងឬស្មើនឹងជាង១%ប៉ុណ្ណោះ
ក្នុងពេលដែលតម្រូវ
ការសរសៃសូត្រនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានរហូតដល់ប្រមាណ៤០០
តោនឯណោះក្នុងមួយឆ្នាំ
។
ការពឹងផ្អែកទៅលើសូត្រនាំចូលពីប្រទេសក្រៅនេះបានធ្វើឱ្យកម្ពុជាខាតបង់ទឹក
ប្រាក់ប្រមាណ១០លានដុល្លារអាមេរិកក្នុងឆ្នាំៗ
នេះបើយោងតាមអង្គការ FAO។
ផលិតកម្មសរសៃសូត្រខ្មែរបានធ្លាក់ចុះជាបណ្តើរៗតាំងពីជាង ១៥០ តោនក្នុង
មួយឆ្នាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០មកត្រឹម៥តោនក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន
នេះ។
លោក សុខ អាន
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋ
មន្រ្តីបានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើគម្រោងរបស់អង្គការ
FAO
ដែលមានតម្លៃជាទឹកប្រាក់ ៤៧ ម៉ឺនដុល្លារអាមេរិកនោះថា
ការដែលកម្ពុជាមិន
អាចផលិតសូត្រឱ្យបានច្រើនដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ
បានគឺដោយសារតែកម្ពុជាខ្វះសម្ភារៈសិប្បកម្មសម្រាប់ផលិតសរសៃសូត្រ។
មួយវិញទៀត
លោកសុខ អានបានបន្ថែមថា
បញ្ហាដំណាំមននិងការចិញ្ចឹមដង្កូវ
នាងក៏ជាបញ្ហាប្រឈមសម្រាប់ផលិតកម្មសរសៃសូត្រនៅកម្ពុជាផងដែរ។
“ការចិញ្ចឹមនាងមានការលំបាកច្រើនដូចម្តេចខ្លះដែលយើងចាត់ទុកថា ពិបាក
ត្រូវឆ្លងកាត់គឺទី១ជំងឺ
ក្នុងពងដង្កូវនាង
អញ្ចឹងដង្កូវនាងដែលយើងខំភ្ញាស់បាន
ចេញទៅជាពង
ជាពូជដង្កូវនាងហ្នឹងវាមាន
ជំងឹនៅក្នុងហ្នឹង។
វាឆ្លងតគ្នាមក
ច្រើនដងហើយ
អញ្ចឹងជំងឺហ្នឹងវាធ្វើឱ្យគុណភាពសូត្រហ្នឹងវាអត់ល្អ
ហើយតិច
ទៀត”។
ទោះជាយ៉ាងនេះក្តី
លោក សុខ អានបានបញ្ជាក់ថា
កម្ពុជាក៏បាននាំចេញហូល
ផាមួងនិងសម្ភារៈធ្វើពីក្រណាត់សូត្របានជាង២០០តោនដែរក្នុងមួយឆ្នាំ។
បើយោងតាមបណ្តាញអង្គការលើកកម្ពស់សូត្រខ្មែរ
Cambodia Silk Forum
បានឱ្យដឹងថា
ផលិតផលសូត្រខ្មែរត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន
ជុំវិញពិភពលោក
រួមមានបារាំង អាល្លឺម៉ង់
ស្វីស អូស្រ្តាលី ថៃឡង់
សាំងហ្គាពួរ
សហរដ្ឋអាមេរិក
និងសហគមន៍អឺរ៉ុប។
សរសៃសូត្រខ្មែរបច្ចុប្បន្នកំពុងត្រូវបានផលិតក្នុងខេត្តសៀមរាបនិងជាពិសេសគឺ
នៅក្នុងតំបន់ភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ
ចំណែកនៅក្នុងខេត្តមួយចំនួនទៀត
ដូចជាខេត្តកណ្តាល តាកែវ
កំពង់ចាម និងព្រៃវែង
គេឃើញមានតែការត្បាញ
សំពត់ ឬ ផាមួងនិងផលិតផលសូត្រមួយចំនួនទៀតដោយប្រើសរសៃសូត្រនាំ
ចូលពីបរទេសប៉ុណ្ណោះ
នេះបើផ្អែកសមាគមភូមិសូត្រខ្មែរ។
លោកកែ មុនី
អគ្គលេខាធិការរងនៃសមាគមភូមិសូត្រខ្មែរបានមានប្រសាសន៍ថា
រហូតមកពេលនេះ
មានប្រជាពលរដ្ឋសរុបប្រមាណជា ២.០០០ នាក់ ដែលដាំ
ដំណាំមនសំរាប់ដង្កូវនាងស៊ី
ដើម្បីផលិតជាសរសៃសូត្រនេះ
ប៉ុន្តែលោកថា ពួក
គេមិនអាចដាំច្រើនបានទេ
ដោយសារដីចំការរបស់ពួកគេមានទំហំតូច។
“២.០០០នាក់ហ្នឹងវាមានបញ្ហាដោយសារគ្រួសារនីមួយៗ
អាផ្ទៃដីសំរាប់ដាំមន
ហ្នឹងគឺមានទំហំតូចទេ
ជាមធ្យមមួយគ្រួសារប្រមាណ៨០០ម៉ែត្រការ៉េសម្រាប់
ដាំមនហ្នឹង
"។
លោក កែ មុនី
បន្ថែមថា
បច្ចុប្បន្នប្រទេសកម្ពុជាពុំបារម្ភអំពីកង្វះទីផ្សារសម្រាប់
លក់សរសៃសូត្រខ្មែរនោះទេ
ដោយសារតែកម្ពុជាផលិតសរសៃសូត្រពុំបានគ្រប់
គ្រាន់សម្រាប់តម្រូវការទីផ្សារផង៕