សភាអាមេរិកស្នើឱ្យស្ថានទូតអាមេរិកតាម មើលសុវត្ថិភាពសកម្មជនសិទ្ធិមនុស្ស

គណៈកម្មការសិទ្ធិមនុស្ស Tom Lantos របស់សភាតំណាងរាស្រ្តសហរដ្ឋអា-
មេរិកបានស្នើឱ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាតាមដានមើល
សុវត្ថិភាពសកម្មជនសិទ្ធិមនុស្សបីនាក់ដែលបានមកផ្តល់សក្ខីកម្មអំពីស្ថានភាព
សិទ្ធិមនុស្សនៅកម្ពុជាកាលពីពេលថ្មីៗនេះ និងធានាថា អ្នកទាំងបីនឹងមិនស្ថិត
ក្រោមសម្ពាធណាមួយពីរដ្ឋាភិបាលកម្ពុជាទេ។

ក្នុងលិខិតចុះថ្ងៃទី១៥ ខែកញ្ញាផ្ញើជូនលោកស្រីឯកអគ្គរដ្ឋទូតCarol Rodleyនិង
ចម្លងជូនក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយ វីអូអេ វិទ្យុសម្លេងសហរដ្ឋ
អាមេរិកទទួលបានកាលពីថ្ងៃពុធបានបញ្ជាក់ថា លោកស្រីមួរ សុខហួរ សមាជិក
សភាជាតិ លោកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ និងលោក
មឿន តុលា ប្រធានកម្មវិធីពលកម្មនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
បានមកផ្តល់សក្ខីកម្មដល់គណៈកម្មការសិទ្ធិមនុស្សTom Lantosដែលបានរៀប
ចំឡើងកាលពីថ្ងៃទី ១០ ខែកញ្ញា ដោយផ្តោតលើសិទ្ធិមនុស្សនិងនីតិរដ្ឋនៅប្រ-
ទេសកម្ពុជា។

លិខិតនោះត្រូវបានចុះហត្ថលេខាដោយលោកFrank Wolfសមាជិកសភាជើង
ចាស់មកពីគណបក្សសាធារណរដ្ឋនិយមប្រចាំរដ្ឋ Virginia និងជាសហប្រធាន
គណៈកម្មការ និងលោក James Moran សមាជិកសភាមកពីគណបក្សប្រជា
ធិបតេយ្យប្រចាំរដ្ឋVirginiaដែរ និងជាអ្នកផ្តួចផ្តើមឱ្យមានសវនាការនេះឡើង។

សវនាការជាសាធារណៈត្រូវបានរៀបចំធ្វើបន្ទាប់ពីមានសេចក្តីរាយការណ៍នានា
ពីការបង្ក្រាបសម្លេងប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដូចជាការដកអភ័យឯកសិទ្ធិ
អ្នកតំណាងរាស្រ្ត និងការប្តឹងនិងចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារជាដើម។
អ្នកមកផ្តល់សក្ខីកម្មបានបញ្ជាក់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងស្ថិត
នៅក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។លិខិតរបស់សភាតំណាងរាស្រ្តសហរដ្ឋ
អាមេរិក ក៏បានស្នើសុំឱ្យស្ថានទូតអាមេរិកាំង ធ្វើជាកន្លែងសំអាងសម្រាប់សកម្ម
ជនសិទ្ធិមនុស្សនានា ៖

“ស្ថានទូតរបស់សហរដ្ឋអាមេរិកគួរតែតំណាងជាកោះនៃសេរីភាពនៅក្នុងប្រទេស
ដូចជាកម្ពុជាដែលក្រុមអ្នកប្រឆាំងនិងអ្នកការពារសិទ្ធិមនុស្សជារឿយៗប្រឈម
មុខនឹងការគំរាមកំហែង និងការរើសអើងពីរដ្ឋាភិបាលនិងកងកម្លាំងដែលត្រួត
ត្រាដោយរដ្ឋាភិបាល ដូចជាករណីលោកស្រី មួរ សុខហួរ ដែលត្រូវបានដក
អភ័យឯកសិទ្ធិសភា ហើយត្រូវបានប្តឹងផ្តល់ពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋ
មន្រ្តីហ៊ុន សែន"។

គណៈកម្មការសិទ្ធិមនុស្សTom Lantosក៏បានស្នើសុំឱ្យស្ថានទូតអាមេរិកាំងនៅ
កម្ពុជាបន្តតាមដាន និង រាយការណ៍ពីស្ថានភាពសកម្មជនសិទ្ធិមនុស្សទាំងបី
នាក់ បន្ទាប់ពីពួកគេវិលត្រឡប់ទៅប្រទេសវិញ៕ ចប់