ដើម្បីអានព័ត៌មាននេះ
ដូចដែលបានផ្សាយនៅក្នុងភាគទីមួយ
បញ្ហាទូទៅនៃការគ្រប់គ្រងធនធានធម្ម
ជាតិគឺ
ការផ្តល់ផលប្រយោជន៍មិនស្មើគ្នា
។
ធនធានធម្មជាតិភាគច្រើនផ្តល់ផលទៅឱ្យតែឥស្សរជននយោបាយុនិងសេដ្ឋកិច្ច
មួយក្តាប់តូចប៉ុណ្ណោះ
ប៉ុន្តែមិនផ្តល់ឱ្យប្រជាពលរដ្ឋទូទៅ
ទោះបីជាពួកគាត់ក៏ជា
ម្ចាស់ធនធានធម្មជាតិទាំងនេះដែរក៏ដោយ
។ អ្នកជំនាញឱ្យដឹងថា
បញ្ហានេះគឺ
បណ្តាលមកពីការខ្វះឆន្ទៈនយោបាយ
ការគ្រប់គ្រងគ្មានតម្លាភាព
គ្មានច្បាប់មាន
អំពើពុករលួយ
ប្រព័ន្ធបរិបាលកិច្ច
ដែលជាប្រព័ន្ធប្រើប្រាស់ទ្រព្យសម្បត្តិសាធា-
រណៈដើម្បីជាផលប្រយោជន៍បក្ខពួកខ្លួន
នយោបាយការិយាធិបតេយ្យដែលមន្រ្តី
រាជការមានជម្លោះដើម្បីផលប្រយោជន៍
និងរំលោភអំណាច។ល។
កង្វះការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយតម្លាភាពនៅក្នុងប្រទេសកំពុង
អភិវឌ្ឍ
មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ
។ នេះបើតាមសំដីរបស់បណ្ឌិតហ្គ្លែន
ម៉ាតលែក (Glen
Matlack)ដែលជាសាស្ត្រាចារ្យនៅសិក្ខាល័យបរិស្ថាន
និងជីវៈ
ព្រៃឈើ នៃសាកលវិទ្យាល័យអូហៃយ៉ូ
សហរដ្ឋអាមេរិក ។
សាស្ត្រាចារ្យម៉ាលែក
បានប្រាប់វីអូអេក្នុងសម្ភាសន៍តាមទូរស័ព្ទថា
វាជារឿងធម្មតាដែលរដ្ឋាភិបាលនៃ
ប្រទេសកំពុងអភិវឌ្ឍលក់សម្បទានទៅឱ្យឧស្សាហកម្មនិស្សារណកម្ម
ហើយ
ប្រាក់ ដែលបានមកមិនបានបម្រើឱ្យផលប្រយោជន៍សាធារណៈទេ ។
គោល
នយោបាយគ្រប់គ្រងត្រូវបានធ្វើឡើងកំបាំងភ្នែកពិនិត្យពិច្ច័យរបស់សាធារណ
ជន
គឺគ្មានគណនីភាព
និងការតទល់មតិជាសាធារណៈទាល់តែសោះ។
សាស្ត្រាចារ្យម៉ាតលែកមានប្រសាសាន៍ថា៖
“វាជារឿងធម្មតានៃរដ្ឋាភិបាលនៅ
អាមេរិកខាងត្បូង
និងអាស៊ីអគ្នេយ៍
ដែលសម្បទានត្រូវរដ្ឋាភិបាលលក់ទៅឱ្យ
ក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការ
ឬក្រុមហ៊ុននិស្សារណកម្ម
ហើយប្រាក់ឈ្នួល
បានទៅរដ្ឋាភិបាល
។ ជារឿយៗវាជាបញ្ហាមួយ
ពីព្រោះវិក័យប័ត្រប្រាក់ឈ្នួល
ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល
។ ទោះបីជាតំបន់មានធនធានធម្មជាតិណា
ក៏ដោយ
ប្រាក់ដែលបានមកពីធនធានធម្មជាតិនោះ
កម្រនឹងត្រឡប់ទៅបម្រើ
ប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋានណាស់
ហើយវាងាយនឹងទទួលរងអំពើពុក
រលួយណាស់”
។
អ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញកំពូលៗក្នុងពិភពលោកផ្នែកការគ្រប់គ្រង
ធនធានធម្មជាតិ
គឺបណ្ឌិត ផល ខូលីអ៊័រសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យា
ល័យអក់ស្វ៊ត (Oxford)និងជាអ្នកនិពន្ធសៀវភៅ
“The Bottom
Billion” ឬ
“អ្នកក្ររាប់កោដិ៍”
បានបា្រប់វីអូអេក្នុងសម្ភាសន៍តាមទូរស័ព្ទថា
ចំណូលដែល
បានមកពីធនធានធម្មជាតិត្រូវតែចូលទៅក្នុងហឹបប្រាក់របស់រដ្ឋាភិបាលមិនមែន
ទៅក្រុមពាណិជ្ជករឯកជនទេ
។ លោកបន្ថែមថា ប្រជាពលរដ្ឋដែលជាម្ចាស់
ប្រទេសគឺជាម្ចាស់ធនធានធម្មជាតិ។
រដ្ឋាភិបាលជាច្រើនមិនបានចំណាយប្រាក់
ប្រកបដោយប្រសិទ្ធិភាពលើការវិនិយោគទេ
ហើយចំណូលពីធនធានធម្មជាតិ
មិនស្ថិតស្ថេរជារៀងរហូតនោះទេ
។
សាស្រ្តាចារ្យ
ខូលីអ៊័រ
មានប្រសាសាន៍ថា៖“ប្រាក់ចំណូលត្រូវបានចំណាយយ៉ាង
ខ្ជះខ្ជាយ។ ដូច្នេះជំនួសឱ្យការចំណាយបានល្អទៅលើវិនិយោគ
ពួកគេប្រើប្រាស់
ចំណូលសម្រាប់ការចំណាយសាធារណៈ
ហើយវាក្លាយទៅជាចំណុចជម្លោះរវាង
អ្នកនយោបាយ
។ ខ្ញុំយល់ថា រឿងនេះបានកើតឡើងនៅប្រទេសបូលីវា។
វាជា
ចំណុចជម្លោះ
ហើយលុយត្រូវបានចំណាយលើការចំណាយសាធារណៈជំនួស
ឱ្យការវិនិយោគ”
។
យោងតាមលោកសាស្ត្រចារ្យ
វីលាម អាស្ស៊រ (William
Ascher) អ្នកនិពន្ធ
សៀវ
ភៅជាច្រើនក្បាល ដែលរួមមានសៀវភៅមួយក្បាលមានចំណងជើងថា "Why
Governments Waste Natural Resources" ឬ "ហេតុអ្វីបានជារដ្ឋាភិបាល
ខ្ជះខ្ជាយធនធានធម្មជាតិ”
ឱ្យដឹងថា បុព្វហេតុធម្មតានៃបញ្ហានោះគឺថា
វាមិន
ច្បាស់ទេថា
អ្នកណាមានការទទួលខុសត្រូវ ឬ មានយុត្តាធិការ
ដែលរឿងនេះ
បង្កើតឱ្យមានការប្រកួតប្រជែងក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល
ដែលនាំឱ្យមាន
ការកេងប្រវ័ញ្ចថែមទៀតទៅលើធនធានធម្មជាតិ
។
ការដាក់ការទទួលខុសត្រូវមិនច្បាស់លាស់ក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល
គឺជា
ឫសគល់មួយទៀតនៃបញ្ហា ។
រដ្ឋាភិបាលមួយចំនួនបង្កើតក្រុមអន្តរក្រសួង
ប៉ុន្តែ
សមាជិកនៅក្នុងក្រុមប្រយុទ្ធដើម្បីអំណាចនិងផលប្រយោជន៍។ លោកសាស្ត្រា-
ចារ្យ
អាស្ស៊របានពិពណ៌នាថា
នេះគឺជានយោបាយការិយាធិបតេយ្យ
។
សាស្ត្រាចារ្យ
អាស្ស៊រ មានប្រសាសន៍ថា៖
“ដើម្បីធ្វើកិច្ចការ
ក្រសួងនិមួយៗចង់
បានអំណាចបន្ថែម
យុត្តាធិការបន្ថែម និងធនធានបន្ថែម
។ ដូច្នេះ
វាបានធ្វើឱ្យ
មានការប្រកួតប្រជែងគ្នាក្នុងចំណោមក្រសួងនានាក្នុងរដ្ឋាភិបាល
សូម្បីតែពួក
គេមកពីគណៈបក្សតែមួយក៏ដោយ។ បញ្ហានេះត្រូវបានហៅថា
នយោបាយកា-
រិយាធិបតេយ្យ
ដែលជានយោបាយប្រជែងក្នុងចំណោមភ្នាក់ងារផ្សេងៗនៃរដ្ឋា
ភិបាល
។ ជួនកាលបញ្ហានេះនាំឱ្យមានគោលនយោបាយមិនល្អ
ប្រសិនបើវា
មិនច្បាស់
ថាតើអ្នកណាមានយុត្តាធិការលើទិដ្ឋភាពណា”
។
លោក
សូមិត វ៉ាម៉ា (Somit
Varma) ប្រធាននាយកដ្ឋានគីមី
រ៉ែ ឧស្ម័ន និង
ឥន្ធនៈ
នៃធនាគារពិភពលោកបានប្រាប់វីអូអេផ្នែកខេមរភាសាក្នុងសម្ភាសន៍
មួយនៅក្នុងការិយាល័យរបស់លោកនៅរដ្ឋធានីវ៉ាស៊ីងតោនថា
ក្រៅពីបញ្ហា(ការ
ប្រឈមមុខ)ជាច្រើនដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះ
ការខ្វះសមត្ថភាព
ធនធានមនុស្សគឺជាបុព្វហេតុមួយដែលត្រូវយកមកពិចារណា។ ប្រទេសកំពុង
អភិវឌ្ឍជាច្រើនខ្វះអ្នកគ្រប់គ្រងមានវិជ្ជាជីវៈ
និងជំនាញ ដើម្បីធ្វើកិច្ចការឱ្យមាន
ប្រសិទ្ធិភាព
។
លោក
វ៉ាម៉ា មានប្រសាសាន៍ថា៖
“វិស័យមួយដែលជាការប្រឈមមុខនោះ
គឺ
សមត្ថភាពធនធានមនុស្សនៅក្នុងប្រទេសដែលអនុវត្តការគ្រប់គ្រងធនធាន
ធម្មជាតិ
។ ពីព្រោះតែយើងទាំងអស់គ្នា
បានធ្វើកិច្ចការអភិវឌ្ឍ
យើងដឹងថា
ការកសាងសមត្ថភាពគឺជាការលំបាក។ គឺត្រូវការពេលវេលាច្រើនឆ្នាំក្នុងការ
កសាងសមត្ថភាព
។ វាមិនមែនជាការងាយស្រួលនោះទេ
ប៉ុន្តែអ្នកត្រូវការរដ្ឋា
ភិបាលដែលមានការប្តេជ្ញាចិត្ត”
។
អ្នកជំនាញឱ្យដឹងទៀតថា
នៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន
ប្រព័ន្ធនយោ
បាយបរិបាលកិច្ចត្រូវបានអនុវត្តន៍
ដែលក្នុងនោះធនធានរបស់ជាតិដែលរួម
មានធនធានធម្មជាតិ
ត្រូវបានប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់បុគ្គលក្រុម
គ្រួសារនិងក្រុមជនជាតិផ្សេងៗសម្រាប់ការគាំទ្ររបស់ពួកគេក្នុងការបោះឆ្នោត
តាមរយៈអំណោយខុសច្បាប់
ការប្រគល់តួនាទីក្នុងរដ្ឋាភិបាល
ឬកិច្ចសន្យារដ្ឋា
ភិបាល ។
នេះក៏ជាបុព្វហេតុនៃកំហុសក្នុងការគ្រប់គ្រងធនធានធម្មជាតិដែរ។
រដ្ឋាភិបាលមួយចំនួនក្នុងប្រទេសកំពុងអភិវឌ្ឍបានដឹងនិងទទួលស្គាល់បុព្វហេតុ
នៃបញ្ហា
ប៉ុន្តែរដ្ឋាភិបាលខ្លះមិនដឹង
ឬដឹងដែរតែធ្វើព្រងើយកន្តើយ
។ ទោះបីជា
រដ្ឋាភិបាលដឹង
ឬ មិនដឹងរដ្ឋាភិបាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនធ្វើ
ព្រងើយកន្តើយ
ឬមិនមានឆន្ទៈនយោបាយក្នុងការធ្វើឱ្យប្រសើរឡើង
ពីព្រោះ
ប្រព័ន្ធសម្រាប់វិសមភាពក្នុងការបែងចែកប្រយោជន៍នេះ
ផ្តល់ផលប្រយោជន៍
ភាគច្រើនទៅដល់ឥរស្សជនមួយក្តាប់តូច
គ្រួសាររបស់ពួកគេនឹងបក្សពួកជំនួញ
របស់ពួគគេ៕ចប់