លោកហ៊ុន សែនព្រមានការកាត់ ទោសខ្មែរក្រហមនិងសន្តិភាព

  • Michael Lapin
    VOA

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានព្រមានដោយត្រង់ៗដល់
អ្នកស្រាវជ្រាវឯកសារប្រល័យពូជសាសន៏ខែ្មរក្រហមថា​ កុំឱ្យភ្ជាប់រូបលោកជា
ឧបសគ្គដល់ការចោទប្រកាន់ពួកអតីតមេដឹកនាំខែ្មរក្រហមជាន់ខ្ពស់បន្ថែមទៀត
របស់សាលាក្តីពិសេសខែ្មរក្រហម។

ការកត់សម្គាល់នេះ បានធ្វើឡើង បន្ទាប់ពីកាសែតក្នុងស្រុកបានរាយការណ៍ថា
លោក ឆាង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្តែងជំហរចង់ឱ្យ
សាលាក្តីខែ្មរក្រហមបង្ហាញពីឆន្ទៈក្នុងការចោទប្រកាន់ពួកអតីតមេដឹកនាំខែ្មរ
ក្រហមបន្ថែមទៀតដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈដែលលោកហ៊ុន
សែន មិនចង់ឱ្យមានការចោទប្រកាន់ពួកអតីតមេដឹកនាំខែ្មរក្រហមបន្ថែម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយ
ការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនប្រជាជនទូទៅរបស់ប្រទេសកម្ពុជាឆ្នាំ
២០០៨ ថា " យើងទុកឱ្យតុលាការសម្រេចអំពីការចោទប្រកាន់ពួកអតីតមេដឹក
នាំខែ្មរបន្ថែម ឬក៏អត់តាមសម្លេងភាគច្រើន។ បើចង់ចោទប្រកាន់(អតីតមេដឹក
នាំខែ្មរ) ថែមទៀត ទាល់តែលើកសំណើសុំទៅលោក ហ៊ុន សែន ។ ខ្ញុំចង់ឱ្យ
លោកឆាង យុ បញ្ជាក់បញ្ហានេះឱ្យខ្ញុំនៅថ្ងៃនេះ។បើ(តុលាការ)ចង់ចោទប្រកាន់
(អតីតមេដឹកនាំខែ្មរក្រហមបន្ថែម) (តុលាការ)ត្រូវបង្ហាញហេតុផលទៅលោក
ហ៊ុន សែន។លោកហ៊ុន សែនត្រឹមតែរក្សាសន្តិភាពរបស់ប្រទេស។ខ្ញុំអត់ជះឥទ្ធិ
ពលទៅលើបញ្ហាតុលាការទេ។ប៉ុន្តែខ្ញុំប្រាប់ទៅលោកឆាង យុវិញថា កុំរញ៉េរញ៉ៃ
ច្រើនពេក"។

លោក ឆាង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជាក់ក្នុងលិខិតឆ្លើយ
តបភ្លាមៗ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា លោកគ្មានចេតនាជំរុញឱ្យ
មានការចោទប្រកាន់អតីតមេដឹកនាំខែ្មរក្រហម តាមរយៈសិក្ខាសាលានោះទេ។

"ចំពោះការចោទប្រកាន់បន្ថែម ខ្ញុំបានទុកបញ្ហានេះឱ្យតុលាការជាអ្នកពន្យល់។
បើសិនជាតុលាការចង់កាត់ទោស (អតីតមេដឹកនាំខែ្មរក្រហម)បន្ថែម។ ហើយ
ខ្ញុំមិនបាននិយាយថា (តុលាការ) គួរតែឱ្យសម្តេចពន្យល់បញ្ហានេះ (បញ្ហាចោទ
ប្រកាន់អតីតមេដឹកនាំខែ្មរក្រហមបន្ថែម) ឬពន្យល់សម្តេចអំពីបញ្ហានេះទេ"។

អង្គបុរ៉េជំនុំជម្រះនៃសាលាក្តីខែ្មរក្រហម បានសម្រេចឱ្យសហព្រះរាជអាជ្ញាបរ
ទេសបញ្ជូនសំណើទៅចៅក្រមស៊ើបអ ង្កេតអំពីការចោទប្រកាន់ពួកអតីតមេ
ដឹកនាំខែ្មរក្រហមបន្ថែមទៀតកាលពសប្តាហ៍មុន។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា ចៅក្រមបរទេស និងចៅក្រមខែ្មរ
កំពុងតែមានទំនាស់គ្នា អំពីការចោទប្រកាន់ពួកអតីតមេដឹកនាំជាន់ខ្ពស់បន្ថែម
ទៀត។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានព្រមានអំពីសង្គ្រាមស៊ីវិលនិងអស្ថេរ
ភាព បើតុលាការចោទប្រកាន់ពួកអតីតមេដឹកនាំខែ្មរក្រហមបន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា លោកមានជំហរបែបនេះ ប៉ុន្តែ
តុលាការគឺជារឿងផ្សេង។

"ឥឡ្វូនេះ បើសិនជាអ្នកឯកកាត់ទោស (អតីតមេដឹកនាំខែ្មរក្រហម) ដោយមិន
បានគិតអំពីសន្តិភាព និងការបង្រួបបង្រួមជាតិ។ វាកើតសង្គ្រាមឡើងវិញនិង
សម្លាប់មនុស្ស២០០.០០០-៣០០.០០០នាក់ថែមទៀត នរណាទទួលខុសត្រូវ។
ខ្ញុំប្តូរស្លាប់ ប្តូរជីវិត ដើម្បីបានផែនដីនេះ។ ខ្ញុំមិនឱ្យនរណាបំផ្លាញទេហើយជាតិ
និងប្រជាជននេះ ក៏មិនឱ្យនរណាធ្វើឱ្យប្រទេសនេះទៅរកអស្ថេរភាពទេ មិនថា
ជនជាតិខែ្មរ ឬជនជាតិបរទេសទេ"។

តុលាការពិសេសខែ្មរក្រហម បានចោទប្រកាន់អតីតមេដឹកនាំខែ្មរក្រហមជាន់
ខ្ពស់ចំនួន ៥ នាក់ អំពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមគឺ
រួមមាននួន ជា អតីតប្រធានរដ្ឋសភា ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី
អតីតរដ្ឋមន្ត្រីការបរទេស អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចនិងកាំងហ្គេចអ៊ាវ
ហៅឌុច អតីតប្រធានគុកទួលស្លែងចំពោះការកាប់សម្លាប់ជីវិតប្រជារាស្ត្រអស់
ជិត ២ លាននាក់រវាងពីឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩៕