ផលប៉ះពាល់នៃអាណានិគមដល់សុខភាពជនជាតិដើម

  • នុច សារីតា
    VOA

ផលប៉ះពាល់ដ៏យូរលង់ខ្លះនៃអាណានិគមនិយម អាចមើលឃើញនៅក្នុងសុខ
ភាពនៃមនុស្សដើមកំណើតដែលមានមនុស្សថ្មីបានមកតាំងអាណានិគមនៅ
លើទឹកដីរបស់ខ្លួន ។ ក្រុមជនជាតិដើម និងក្រុមជនដែលមានមកពីដើម ជា
ញឹកញាប់មានសុខភាពខ្សោយជាង មនុស្សដែលមានជីដូនជីតា ឬបុព្វជនចូល
មករស់នៅ នៅក្នុងដែនដីរបស់ពួកគេ ។

ឧទាហរណ៍ ដូចជានៅក្នុងប្រទេសកាណាដា ក្រុមជនជាតិដើម ឬប្រជាជាតិ
ដំបូងបង្អស់ មនុស្សទាំងនោះមានអាយុជាមធ្យម៧ឆ្នាំតិចជាងជនជាតិនៅ
កាណាដាដែលមានពូជអម្បូរនៅអឺរ៉ុប។ ក្រុមជនជាតិអូស្ត្រាលីមានមកពីដើម
ឬពួកស្បែកក្រហម មានអាយុជាមធ្យម តិចជាងពួកអូស្ត្រាលីស្បែកស១៧ឆ្នាំ។

លោក Malcolm King ពីសាកលវិទ្យាល័យ University of Alberta ជានាយក
ផ្នែកវិទ្យាសាស្ត្រនៃវិជ្ជាស្ថានសុខភាពរបស់ជនជាតិដើមនៃប្រទេសកាណាដា ។

“បើនិយាយជាសាមញ្ញ អ្វីដូចជាជំងឺទឹកនោមផ្អែមកំរឹតទី២ ជំងឺសរសៃបេះដូង
ជំងឺឆ្លងជាច្រើនសណ្ឋាន ហើយនិងជំងឺសួត ។ល។និង។ល។ ត្រូវបានមើល
ឃើញថា ជំងឺទាំងអស់នោះមានអត្រាប្រៀប ធៀបខ្ពស់ជាងខាងក្នុងប្រទេស
នៅក្នុងប្រទេសជាច្រើន ដែលមានប្រជាពលរដ្ឋ ជាជនជាតិដើម” ។

សាស្ត្រាចារ្យ King មានប្រសាសន៍ថា ការបាត់បង់វប្បធម៌ ទឹកដី និងភាសាទាំង
អស់នេះជាចំណែកនៅក្នុងសុខភាពខ្សត់ខ្សោយ។ ការមានអត្តសញ្ញាណមួយ
លោកថ្លែងថា ជាការសំខាន់ពិសេសសំរាប់សុខភាពផ្លូវចិត្ត។ឧទាហរណ៍កុមារ
នៃជនជាតិដើមជាច្រើននៅក្នុងប្រទេសកាណាដា ត្រូវបានយកពីគ្រួសារ ហើយ
បានបញ្ជូនឲ្យទៅនៅសាលារៀន ។ កុមារទាំងនោះបានទទួលការសិក្សាតាម
ប្រព័ន្ធសិក្សារបស់ពួកអឺរ៉ុប ។ ដូច្នេះពួកគេគ្មានឧកាសអភិវឌ្ឍន៍អត្តសញ្ញាណ
នៃវប្បធម៌ណាមួយទេ ។ លោក Malcolm King មាន ប្រសាសន៍ថា វិធានការ
ដើម្បីដោះស្រាយជាមួយនិងចំណែកខ្លះៗនៃបញ្ហាទាំងនេះ អាចធ្លាក់ទៅខាង
ក្រៅអន្តរាគមន៍សុខភាពតាមប្រពៃណី ។

“យើងកំពុងស្នើថា ឲ្យក្រុមអ្នកស្រាវជ្រាវសុខភាពចូលរួមនៅក្នុងគម្រោងការណ៍
ដូចជា កន្លែងរស់នៅ ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច គម្រោងការនៃការសិក្សា
អប់រំយ៉ាងពិតប្រាកដ និងសិក្សាអំពីផលប៉ះពាល់ទៅលើសុខភាព.....ដោយ
សង្ឃឹមថា ជាផលប្រយោជន៍សុខភាព....នៃទំនាក់ទំនងសង្គមនិងសេដ្ឋកិច្ច
ស្មុគស្មាញទាំងនេះ ។ ហើយតាមការសិក្សាឲ្យដឹងថាតើ ការអភិវឌ្ឍន៍សេដ្ឋ
កិច្ចឬអំពីកន្លែងរស់នៅបែបណាដែលជួយធ្វើឲ្យសុខភាពបានប្រសើរយ៉ាង
ពិតប្រាកដ នោះ យើងអាចជាបន្ទាប់មក រចនាកម្មវិធីជាច្រើនទៀត ហើយ
និងនៅទីបំផុត អនុវត្តន៍ការប្រើប្រាស់ដ៏ប្រសើរនូវតម្រិៈវិជ្ជាដែលយើងមាន”។

នៅក្នុងពិភពលោកនេះ មានមនុស្សដែលជាជនជាតិដើម ស្ទើរតែបួនរយលាន
នាក់ ។ ភាពក្រីក្រ ការទទួលទានអាហារមិនគ្រប់គ្រាន់ មនុស្សណែនណាន់
តាន់តាប់ពេក ការខ្វះស្ថានភាពស្អាត(អនាម័យ)ផ្សែងកខ្វក់និងសេវា សុខ
ភាពដែលមានកម្រឹត ជាមូលហេតុទាំងអស់នៃសុខភាពអន់ខ្សោយរបស់
ពួកគេ ។ លោក Malcolm King និងក្រុមអ្នកស្រាវជ្រាវដទៃទៀត បានសរ
សេរអំពីរឿងនេះនៅក្នុងទស្សនាវដ្តីពេទ្យឈ្មោះ The Lancet កាលពីដើម
ខែនេះ ។

ក្រុមនេះបានកត់សម្គាល់ថា មានក្រុមជនខ្លះ នៅពេលដែលពួកគេចេញពី
ការរស់នៅតាមបែបប្រពៃណីបូរាណរបស់ពួកគេ គេក៏កើតជំងឺនៃការរស់
នៅទាន់ សម័យទំនើប។ ជំងឺទាំងនេះមានតាំងពី ជំងឺលើសទម្ងន់ ជំងឺបេះ
ដូងនិងជំងឺទឹកនោមផ្អែមកំរឹតទី២ ។ ពួកគេក៏ថែមទាំងពិសោធន៍នឹងភាព
ឥតរបៀបរៀបរយ ខាងរាងកាយ សង្គមនិងផ្លូវចិត្តផងដែរ ដែលមានជាប់
ទំនាក់ទំនងទៅនឹងការ ផឹកស្រានិងការប្រើគ្រឿងញៀនជ្រុលហួស ។ ក្រុម
អ្នកស្រាវជ្រាវនិយាយថា រដ្ឋាភិបាលមានការទទួល ខុសត្រូវក្នុងការធ្វើការ
ជាមួយមនុស្សជនជាតិដើមដើម្បីជួយពួកគេដោះស្រាយបញ្ហានៅក្នុងសង្គម
របស់ពួកគេ៕