អង្គការសិទ្ធិមនុស្សអាស៊ី
បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាជួយការពារក្រុមអ្នក
ការពារសិទ្ធិមនុស្សដែលកំពុងតែប្រឈមនឹងការគំរាមកំហែងពីអាជ្ញាធរតាម
រយៈប្រព័ន្ធតុលាការ។
គណៈកម្មការសិទ្ធិមនុស្សអាស៊ី
នៅថ្ងៃសុក្រនេះ
បានអំពាវនាវយ៉ាងទទូចដល់
រដ្ឋាភិបាលកម្ពុជា
ឱ្យបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងក្រុមអ្នកការពារសិទ្ធិ
មនុស្សតាមផ្លូវតុលាការចំពោះសកម្មភាពការពារការគោរពសិទ្ធិមនុស្ស
និងផល
ប្រយោជន៍កម្មសិទ្ធិរបស់ប្រជារាស្ត្រ។
ការកត់សម្គាល់នេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក
ប៉ែន ប៊ុណ្ណា
អ្នកសម្រប
សម្រួលសិទ្ធិមនុស្សដ៏ល្បីល្បាញរបស់សមាគមការពារសិទ្ធិមនុស្ស ADHOC
ប្រចាំខេត្តរតនគីរី
ត្រូវបានដកចេញពីខេត្តនេះដើម្បីបញ្ចប់បណ្តឹងព្រហ្មទណ្ឌ
ប្រឆាំងនឹងរូបលោកទាក់ទងនឹងការញុះញ៉ង់ ដែលតុលាការកំពុងតែធ្វើការស៊ើប
អង្កេតនិងលោកអ៊ុង សាមិត្ត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស Licadho
និងលោក ប៉ែន
ប៊ុនឡាយ អ្នកសម្របសម្រួលអង្គការឃ្លាំមើលសិទ្ធិមនុស្ស
Vigilance ត្រូវបានស៊ើបអង្កេតក្នុងករណីជួយគាំទ្រដល់ក្រុមអ្នកតវ៉ាជាង១០០
នាក់
ដើម្បីទាមទារឱ្យតុលាការដោះលែងពួកចោរប្លន់ប្រដាប់អាវុធ៤នាក់ដែល
កំពុងជាប់ពន្ធនាគារនៅក្នុងខែសីហា។
គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា
គណៈកម្ម
ការសិទ្ធិមនុស្សអាស៊ីបានជំរុញយ៉ាងខ្លាំងក្លាឱ្យរដ្ឋាភិបាលកម្ពុជាគោរពរាល់
កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិនិងជាពិសេសគាំទ្រសិទ្ធិរបស់ប្រជារាស្ត្រក្រុម
អ្នកការពារសិទ្ធិមនុស្ស
និងអង្គការសិទ្ធិមនុស្ស
ដើម្បីធ្វើគ្រប់សកម្មភាពដែល
លើកកម្ពស់
និងការពារសិទ្ធិមនុស្ស
និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស
កម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា
រដ្ឋាភិបាល និងក្រុមភ្នាក់ងារបស់រដ្ឋាភិបាល
ត្រូវផ្តល់ការការពារឱ្យបានគ្រប់គ្រាន់ដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍នេះ
បានបន្តថា
រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបំពានលើកិច្ច
ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបំពានរដ្ឋធម្មនុញ្ញ។
មាត្រា៣១នៃរដ្ឋធម្មនុញ្ញបានសរសេរថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់
និងគោរពសិទ្ធិមនុស្ស
ដូចមានចែងក្នុងរដ្ឋធម្មនុញនៃអង្គការសហប្រជាជាតិ
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
និង កតិកាសញ្ញា
ព្រមទាំងអនុ-
សញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស
សិទ្ធិស្ត្រីនិងសិទ្ធិកុមារ
ហើយមាត្រា
៣៥ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុង
ជីវភាពនយោបាយ
សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
លោក
ឱម យ៉ិនទៀង
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបាន
ថ្លែងថា"យើងអរគុណណាស់ចំពោះការស្នើរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ី
មកលើរដ្ឋាភិបាលកម្ពុជាដែលមានន័យថា
គណៈកម្មការនេះជឿជាក់
លើរដ្ឋាភិ
បាលកម្ពុជា។ ដូច្នេះ
ការជឿ
ជាក់របស់គាត់ក៏មិនត្រូវឱ្យខុសអំពីខ្លឹមសារ ដែល
គាត់បានលើកឡើងដែរ។
យើងខ្ញុំយល់ឃើញថា អ្វីដែលគាត់លើក
វាមិនបាន
ហៅថា ត្រឹមត្រូវ
ហើយវាមិនបានជាក់ស្តែងទៅតាមការពិតទេ។អញ្ចឹងអ្វីដែល
គាត់សុំស្នើថា
សុំជួយការពារឱ្យផងនោះ។ ខ្ញុំសុំឆ្លើយទៅជូនគាត់វិញថា
សុំកុំ
បារម្ភ។ អ្វីៗទាំងអស់ត្រូវបានការពារ។គ្រាន់តែអ្វីៗដែលគាត់បានដឹងនោះ វា
មិនពិតដូចគាត់និយាយទេ។គេបាននិយាយតែមួយចំហៀងៗប៉ុណ្ណឹង"។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា
ក្រុមអ្នកការពារសិទ្ធិមនុស្សមិនមានសុវត្ថិ
ភាពនៅក្នុងការបំពេញការងាររបស់ខ្លួនទេ។
នៅក្នុងឆ្នាំ២០០៨
សមាគមសិទ្ធិ
មនុស្សបានរាយការណ៍ថា មាន៦៣ករណីនៃការគំរាមកំហែងតាមទម្រង់ផ្សេងៗ
ដែលរួមមានការចាប់ខ្លួន៕