សមាជិកសភាមួយរូបមកពីគណប្សប្រឆាំងនៃប្រទេសអូស្រ្តាលី
បានថ្លែងកោត
សរសើរចំពោះដំណើរការ
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
។ បើទោះជាសមាជិក
សភាចំនួន២រូបមកពីគណបក្សសម
រង្ស៊ីត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិនិង
អ្នកសារព័ត៌មួយរូបកំពុងជាប់ពន្ធនាគារព្រៃសយ៉ាងណាក៏ដោយ
។
លោក
Brendan Nelson
សមាជិកសភាមកពីសភាតំណាងរាស្រ្តនៃប្រទេស
អូស្រ្តាលី
ខាងគណបក្សប្រឆាំង
បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតក្នុងជំនួប
ដាច់ដោយឡែកនៅឯអគាររដ្ឋសភាថា
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុង
ឆ្ពោះទៅកាន់ដំណើរការល្អមួយ៕
"លទ្ធិប្រជាធិបតេយ្យ
បើនិយាយពីប្រទេសអូស្រ្តាលី
យើងមានបទពិសោធន៍
ជាង១៥០ឆ្នាំ
រួចទៅហើយ ហើយបើយើងមើលមកប្រទេសកម្ពុជានេះ
ជាការ
នៅក្មេងខ្ចី ប៉ុន្តែយើងឃើញថា
នេះជាការចាប់ផ្តើមដ៏ល្អមួយ
ហើយក្នុងការ
ដែល UNDP ដែលគេមកជួយសហការជាមួយសភាជាតិខ្មែរនេះជាដំណើរការ
ដែលត្រូវ ហើយយើងមានជំនឿទុកចិត្តដោយផ្ទាល់
គឺយើងជឿថា នឹងមានការ
អភិវឌ្ឍន៍ល្អទៅមុខ"។
លោកសម
រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងពុំយល់ស្របនឹងការលើកឡើងរបស់
សមាជិកសភាអូស្រ្តាលីនេះទេ។ លោកបានបញ្ជាក់ថា
ចំពោះដំណើរការលទ្ធិ
ប្រជាធិបតេយ្យ យើងត្រូវពិនិត្យមើលថា
តើសិទ្ធិមនុស្ស សិទ្ធិសង្គមសិទ្ធិសេដ្ឋ
កិច្ចត្រូវបានគេរំលោភដែរឬទេ? លោកបានបញ្ជាក់ថា កម្ពុជាកំពុងតែរំលោភសិទ្ធិ
ទាំងនេះ
។
"សិទ្ធិប្រជាពលរដ្ឋត្រូវគេរំលោភកាន់តែធ្ងន់ធ្ងរទៅៗ
ដូចជាសិទ្ធិមានដីធ្លី
សិទ្ធិ
មានផ្ទះសម្បែង
ត្រូវគេរំលោភ ព្រោះប្រជាពលរដ្ឋបាត់បង់ដីធ្លី
បាត់បង់ផ្ទះ
សម្បែង។ ប្រជាពលរដ្ឋច្រើនគ្មានការងារធ្វើ
សិទ្ធិមានប្រាក់ខែ ប្រាក់ចំណូល
ជីវភាពសមរម្យក៏គេមិនគោរព។
ដូច្នេះលទ្ធិប្រជាធិបតេយ្យមិនមែនដើរទៅផ្លូវ
ល្អទេ គឺឥឡូងនេះ
ដើរថយក្រោយទេ បាទ"។
លទ្ធិប្រជាធិបតេយ្យបានជ្រៀតចូលក្នុងប្រទេសកម្ពុជាយ៉ាងជ្រៅក្នុងអំឡុងនៃ
ការបោះឆ្នោតឆ្នាំ១៩៩៣ដែលរៀបចំឡើងដោយUNTAC ក្រោយពីកម្ពុជាបាន
ប្រកាន់យករបបកុម្មុយនិស្ត បន្ទាប់ពីខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩។
លោក ខៀវ
កាញ្ញារិទ្ឋ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា
បានបញ្ជាក់ថា ការលើក
ឡើងរបស់សមាជិកសភាអូស្រ្តាលី
គឺជារឿងត្រឹមត្រូវ។
លោកបានបញ្ជាក់ថា
រដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងច្រើន
ដើម្បីពង្រឹងលទ្ធិប្រជាធិប
តេយ្យនៅកម្ពុជានេះ។
"យើងបានប្រឹងច្រើនណាស់
ហើយយើងប្រឹងហ្នឹង
គឺរដ្ឋាភិបាលដើរលើខ្សែពួរ
មួយដ៏តូច
បានន័យថា យើងដើរទាំងក្នុងស្ថានភាពពង្រឹង
និងបង្កើនប្រជាធិប
តេយ្យ ក្នុងពេលទន្ទឹមហ្នឹងដែរក៏រក្សាស្ថានភាពដ៏ផុយស្រួយនៃសន្តិភាពដែល
ទើបនឹងដណ្តើមបាន"។
រដ្ឋាភិបាលកម្ពុជាបានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះសេរីភាពបញ្ចេញមតិ
ក្រោយពីសមាជិកសភាពីររូបខាងគណបក្សប្រឆាំងគឺលោកស្រីមូរ សុខហួរនិង
លោកហូរ
វ៉ាន់ ត្រូវបានរដ្ឋសភា
ដកអភ័យឯកសិទ្ធិសមាជិកសភាតំណាងរាស្រ្ត
និងលោកហង្ស ចក្រា
ចៅហ្វាងកាសែតក្នុងស្រុកមួយដែលលំអៀងទៅរកគណ
បក្សប្រឆាំងកំពុងជាប់ពន្ធនាគារនៅឡើយ។
លោកខៀវ
កាញ្ញារិទ្ធ បានបញ្ជាក់ថា
សមាជិកសភា
ដែលនិយាយនៅក្នុងរដ្ឋ
សភារិះគន់រដ្ឋាភិបាលគ្មានបញ្ហាអ្វីទេ
ក៏ប៉ុន្តែសមាជិកសភាណាដែលនិយាយ
រិៈគន់រដ្ឋាភិបាលនៅតាមទីសាធារណៈនោះ
តាមផ្លូវច្បាប់ យើងត្រូវតែការពារ
ខ្លួន៕