រដ្ឋាភិបាលកម្ពុជា
និងអង្គការមិនមែនរដ្ឋាភិបាលបានសម្តែងការសម្បាយរីក
រាយចំពោះការបណ្តេញជនជាតិអាមេរិកាំងដ៏គ្រោះថ្នាក់៣នាក់ចេញពីប្រទេស
កម្ពុជា
ទៅប្រឈមនឹងការផ្តន្ទាទោសនៅសហរដ្ឋអាមេរិក
អំពីការរួមភេទលើ
កុមារ។
ជនជាតិអាមេរិកាំង៣នាក់ដែលត្រូវបានចាប់ខ្លួន
អំពីបទរួមភេទជាមួយកុមារ
នៅប្រទេសកម្ពុជាក្នុងឆ្នាំ
២០០៨ នោះ កំពុងត្រូវបានឃុំខ្លួននៅក្នុងទីក្រុង
Los
Angeles កាលពីថ្ងៃច័ន្ទ
បន្ទាប់ពីបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក
ពីទីក្រុងភ្នំពេញ។
ប៉ូលីសជាតិកម្ពុជា
បានចាប់ខ្លួន Ronald
Gerard Boyajian អាយុ
៤៩ ឆ្នាំ
អំពីរួមភេទជាមួយកុមារីវៀតណាមអាយុ
១០ ឆ្នាំ នៅក្រៅទីក្រុងភ្នំពេញ
ត្រង់
គីឡូម៉ែត្រលេខ ១១ ក្នុងខែ
កុម្ភៈ
ដែលអ្នកទេសចរណ៍បរទេសតែងតែទៅរក
ការរួមភេទជាមួយកុមារនៅទីនោះ។ Erik
Leonardus Peters អាយុ
៤១ឆ្នាំ
អំពីរួមភេទជាមួយកុមារាកម្ពុជាយ៉ាងតិច៣នាក់ នៅទីក្រុងភ្នំពេញ
ក្នុងអំឡុង
ចុងខែ កុម្ភៈ
ដែលបានចំណាយប្រាក់ឱ្យកុមារពី ៥ ទៅ ១០ ដុល្លាអាមេរិក
សម្រាប់ការរួមភេទ
និង Jack
Louis Sporich អាយុ
៧៥ ឆ្នាំ អំពីរួមភេទជា
មួយកុមារាកម្ពុជាម្នាក់
នៅទីក្រុងសៀមរាប ក្នុងខែ
កុម្ភៈ ដែលបានបើកម៉ូតូ
បាចប្រាក់រៀលនៅតាមផ្លូវ
ជាវិធីទាក់ទាញទឹកចិត្តកុមារ។
ជនជាតិអាមេរិកាំងទាំង
៣ នាក់នេះ បានធ្វើដំណើរចូលមកប្រទេសកម្ពុជារវាង
ពីខែ
ឧសភា និងខែ វិច្ឆិកា ឆ្នាំ
២០០៨ ក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទលើ
កុមារ។
លោកស្រី Carol
Rodley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា
បានបញ្ជាក់
នៅក្នុងសេចក្តីថ្លែងការណ៍ថា
ការចោទប្រកាន់ថ្មីៗទាំងនេះ បានបង្ហាញយ៉ាង
ច្បាស់លាស់ដល់ប្រជារាស្ត្រខែ្មរថា សហរដ្ឋអាមេរិកមិនអត់ឱនដល់បទល្មើស
ប្រភេទនេះទេ។
លោកស្រីCarol
Rodleyបានបន្តថា ករណីទាំងនេះ
មិនមែនគ្រាន់តែជាសញ្ញា
មួយ ប្រាប់ទៅជនរងគ្រោះកម្ពុជានូវការប្តេជ្ញាចិត្តរបស់យើង
ដើម្បីយុត្តិធម៌
ប៉ុណ្ណោះទេ
តែវាថែមទាំងធ្វើឱ្យមានការខ្លាចញញើតយ៉ាងខ្លាំងដល់បុគ្គលដែល
មានគំនិតធ្វើដំណើរមកប្រទេសកម្ពុជា
ដើម្បីសកម្មភាពរួមភេទដោយខុសច្បាប់
ជាមួយកុមារមិនទាន់គ្រប់អាយុ
ទៀតផង។
សេចក្តីថ្លែងការណ៍នេះ
បានបញ្ជាក់ថា ការចាប់ខ្លួននេះ
គឺជាលទ្ធផលនៃកិច្ច
សហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក
រវាងរដ្ឋាភិបាលកម្ពុជា
អង្គការ
មិនមែនរដ្ឋាភិបាលក្នុងស្រុក
និងអាជ្ញាធរសហរដ្ឋអាមេរិក
ដូចជាសមត្ថកិច្ច
គយ
និងអន្តោប្រវេសន៍អាមេរិក
ការិយាល័យស៊ើបអង្កេត FBI និងស្ថានទូត
អាមេរិកនៅក្នុងទីក្រុងភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក
ខៀវ សុភក្រ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
បានថ្លែង
ថា នេះជាសញ្ញាវិជ្ជា
ដើម្បីកាត់បន្ថយករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារមួយ
ចំនួនធំ
និងជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា
ក្នុងការលុបបំបាត់
អំពើអមនុស្សធម៌នេះ។
ខ្ញុំយល់ថា វាជាការពង្រឹងច្បាប់ផង
និងជាលទ្ធផលនៃ
កិច្ចសហប្រតិបត្តិការរវាងបណ្តាសមត្ថកិច្ចដែលពាក់ព័ន្ធនឹងការបង្កាបករណី
នេះផង។
លោកសីលា
សំនៀង នាយកនៃអង្គការសកម្មភាពដើម្បីកុមារ
បានបញ្ជាក់ថា
"យើងមានភាពកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង
នៅពេលដែលជនទុច្ចរិតទាំង៣នាក់
នេះ ត្រូវបានចេញពីប្រទេសកម្ពុជា
ទៅប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹង
រឹងនៅសហរដ្ឋអាមេរិក។
យើងសង្ឃឹមថា ជនដែលមានគ្រោះថ្នាក់ទាំង៣នាក់
នេះនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង
និងម៉ត់ចត់នៅសហរដ្ឋអាមេរិក ហើយ
យើងសង្ឃឹមថា ពួកគេនឹងគ្មានឱកាសចេញមកធ្វើទំនាក់ទំនងជាមួយកុមារ
នៅខាងក្រៅទៀតទេ។ យើងសប្បាយរីករាយ ដោយជនទាំងនេះចេញផុតពី
ប្រទេសកម្ពុជា ហើយនឹងទទួលការកាត់ទោសធ្ងន់ៗនៅសហរដ្ឋអាមេរិក"។
លោកសីលា
សំនៀង បានបញ្ចាក់ថា នៅក្នុងឆ្នាំ២០០៨ យើងបានរកឃើញជន
ទេសចរណ៍ផ្លូវភេទលើកុមារជាង៣០ករណី និងជនល្មើស១២នាក់ត្រូវបានចាប់
ខ្លួន
ហើយកុមារាកុមារីចាប់ពីអាយុ៨ ដល់ ១៦ឆ្នាំ ចំនួនជាង៤០នាក់
ត្រូវបាន
សង្គ្រោះ។ នៅក្នុងឆ្នាំ
២០០៩ ជនទេសចរណ៍ផ្លូវភេទចំនួន
២៤នាក់ត្រូវបាន
ចាប់ខ្លួន
និងជនរងគ្រោះកុមារា កុមារីជិត ៧០ នាក់ មានអាយុចាប់ពី ៩ ដល់
១៧ ឆ្នាំ៕ ចប់