តុលាការខេត្តបន្ទាយមានជ័យ
នៅថ្ងៃព្រហស្បតិ៍នេះ
បានកាត់ទោសជនជាតិ
ថៃម្នាក់
ដែលបានឆ្លាក់រូបប្រាសាទអង្គរវត្តនៅមុខបង្គន់ក្នុងទីក្រុងប៉ោយប៉ែត
កាលពីដើមខែសីហានេះ
ឱ្យជាប់ពន្ធនាគារចំនួន៣ខែអំពីការស់នៅខុសច្បាប់
ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង
១០ ឆ្នាំ
ប៉ុន្តែបានលើកលែងការចោទ
ប្រកាន់អំពីការប្រមាថម៉ាក់ងាយដល់ប្រាសាទអង្គរវត្ត។
សឡា
វុធខាំសន អាយុ៣៩ឆ្នាំ បានឆ្លងដែនចូលមករស់នៅក្នុងប្រទេសកម្ពុជា
ដោយខុសច្បាប់តាំងពីឆ្នាំ១៩៩៨។
ជនជាតិថៃរូបនេះត្រូវបានចាប់ខ្លួនកាលពី
ថ្ងៃទី១០
ខែសីហា
បន្ទាប់ពីបានឆ្លាក់រូបប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា
នៅលើស៊ីម៉ង់នៅក្នុងមុខបង្គន់់ សម្រាប់ឱ្យមនុស្សចេញចូលបន្ទោរបង់ជាន់នៅ
លើរូបសំណាកនេះនៅក្នុងភូមិក្បាលស្ពានក្រុងប៉ោយប៉ែតជាប់ព្រំដែនជាមួយ
ប្រទេសថៃ។
លោកទោះ
សំអាត ចៅក្រមជំនុំជម្រះតុលាការខេត្តបន្ទាយមានជ័យ
បានថ្លែង
ប្រាប់ VOA ថា
លោកបានកាត់ទោសជនជាតិថៃម្នាក់ឈ្មោះ
សឡា វុធខាំសន
អាយុ ៣៩ ឆ្នាំ
ឱ្យជាប់ពន្ធនាគារចំនួន៣ខែអំពីបទចូលប្រទេសកម្ពុជា
ដោយ
ខុសច្បាប់។
លោកចៅក្រមរូបនេះ បានបញ្ជាក់ថា
"លោកទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងជនជាតិថៃរូបនេះអំពីការឆ្លាក់
រូបប្រាសាទអង្គរវត្ត
ពីព្រោះវាគ្មានធាតុផ្សំនឹងបទល្មើស ដែលយើងអាចរក
បញ្ញត្តិច្បាប់
យកមកចោទប្រកាន់ និង
ដាក់ទោសជនជាតិថៃរូបនេះ។
យើងរក
មិនឃើញកំហុសរបស់ជនជាតិថៃ
ដើម្បីចោទប្រកាន់អំពីការប្រមាថមាក់ងាយ
ដល់ប្រាសាទអង្គរវត្ត
ដោយការឆ្លាក់រូបប្រាសាទអង្គរវត្តនៅមុខបង្គន់នោះទេ ។
ចម្លើយដោះសាររបស់ជនជាតិថៃនេះបានបញ្ជាក់ថា
ការឆ្លាក់រូបប្រាសាទអង្គរ
វត្តនេះមិនមែនធ្វើដាក់នៅមុខបង្គន់
ដើម្បីឱ្យគេជាន់ទេ។គាត់បានឆ្លាក់និងបាន
រង់ចាំឱ្យរូបចម្លាក់ប្រាសាទអង្គរវត្តស្ងួត
ប៉ុន្តែចៃដន្យ ប្រជារាស្ត្រខែ្មរបានឃើញ
និងបានប្តឹងប៉ូលីសឱ្យចាប់ជនជាតិថៃនេះ។ យើងរកអត់ឃើញមានធាតុផ្សំនឹង
បទល្មើសណាដែលយើងអាចចោទប្រកាន់ជនជាតិថៃនេះបានទេ"។
លោកស៊ុំ
ចាន់គា អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស ADHOC ប្រចាំ
ខេត្តបន្ទាយមានជ័យ
បានថ្លែងថា ការកាត់ទោសជនជាតិថៃឱ្យជាប់គុក
៣ ខែ
អំពីការឆ្លងដែនខុសច្បាប់នេះ
គឺជាការកាត់ទោសព្រមានដ៏ត្រឹមត្រូវ
ប៉ុន្តែលោក
បានសម្តែងការសោកស្តាយចំពោះការលើកលែងការចោទប្រកាន់អំពីការប្រមាថ
មាក់ងាយដល់ប្រាសាទអង្គរវត្ត។
លោកស៊ុំ
ចាន់គា បានបញ្ជាក់ថា
តុលាការគួរតែផ្តន្ទាទោសជនជាតិថៃអំពីការ
ប្រមាថ
និងការញ៉ុះញ៉ង់
បន្ថែមលើទោសចូលប្រទេសកម្ពុជាដោយខុសច្បាប់
នេះ។
ប៉ុន្តែការសម្រេចនេះ
គឺជាឆន្ទានុសិទ្ធិរបស់លោកចៅក្រម។
"យើងមានការសោកស្តាយបំផុត
ព្រោះថា
ទាក់ទងនឹងការរកធាតុផ្សំនឹងបទ
ល្មើសដើម្បីចោទប្រកាន់លើជនជាតិថៃដែលធ្វើចម្លាក់រូបប្រាសាទអង្គរវត្តរបស់
ខែ្មរយើងដាក់នៅក្នុងបង្គន់បែបនេះ
និងជាជនអន្តោប្រវេសន៍ខុសច្បាប់ទៀត។
ការកសាងនិមិត្តសញ្ញានៃប្រាសាទអង្គរវត្តដាក់ក្នុងបង្គន់
គឺជាការចាប់ផ្តើមនៃ
ការញ៉ុះញ៉ង់
និង ការរើសអើងជាតិសាសន៍
ហើយអាចធ្វើឱ្យខែ្មរនិងថៃមាន
បញ្ហាជម្លោះ ។
ជនជាតិនេះគួរតែបន្ថែមអំពីបទញ៉ុះញ៉ង់លើការឆ្លាក់រូបប្រាសាទ
អង្គរវត្តនៅមុខបង្គន់នេះ
ប៉ុន្តែនេះគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម"។
មន្ត្រីស្ថានទូតថៃនៅក្នុងទីក្រុងភ្នំពេញ
មិនអាចទំនាក់ទំនងបាន
ដើម្បីសុំសេច-
ក្តីអត្ថាធិប្បាយបានទេនៅថ្ងៃនេះ៕ ចប់