របាយការណ៍ឥណទានចុងក្រោយ
បានបង្ហាញថា
ការស្វះស្វែងរកប្រាក់កម្ចីពី
គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះជាលើកដំបូងបំផុត
នៅពាក់កណ្តាលឆ្នាំ
២០០៩នេះ។
ជិត១ឆ្នាំបន្ទាប់ពីកម្ពុជារងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏កាចសាហាវ។
នៅឆមាសទី១នៃឆ្នាំ
២០០៩នេះ
ប្រាក់កម្ចីរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ដែល
កំពុងស្ថិតក្នុងដៃអតិថិជន
បានធ្លាក់ចុះយ៉ាងហោចណាស់
២០លានដុល្លារ
អាមេរិក។
នេះជាការថយចុះលើកដំបូងបំផុតនៅប្រទេសកម្ពុជាក្នុងរយៈពេល
ជិត
១០ ឆ្នាំកន្លងទៅនេះ ។
នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់
សមាគមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។
នៅក្នុងរបាយការណ៍ឥណទាននេះ
ដែល VOA
សម្លេងសហរដ្ឋអាមេរិកទទួល
បានកាលពីថ្ងៃព្រសហ្បតិ៍បានបង្ហាញថា
រហូតមកដល់ពាក់កណ្តាលឆ្នាំ២០០៩
សាច់ប្រាក់ក្នុងដៃអតិថិជនដែលខ្ចីបុលពីគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន១៩
នៅប្រទេសកម្ពុជាមានចំនួន
៤២៦លានដុល្លារអាមេរិកាំង។ ផ្ទុយទៅវិញ បើគិត
គ្រាន់តែត្រីមាសទី១នៃឆ្នាំដដែល
កម្ចីនេះមានចំនួនរហូតដល់៤៤៦លានដុល្លារ
អាមេរិកាំង។
តួលេខនេះបានបង្ហាញថា
ប្រាក់កម្ចីស្ថិតក្នុងដៃអតិថិជនបានធ្លាក់
ចុះ យ៉ាងហោចណាស់៤.៤០
ភាគរយនៅពាក់កណ្តាលឆ្នាំ២០០៩នេះ ខណៈ
ដែលចំនួនអ្នកខ្ចីបានថយចុះជាង
៤០០នាក់។
លោក
ហួត អៀងតុង
ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជានិយាយថា
ការធ្លាក់ចុះនៃឥណទាននេះ គឺកើតឡើងដោយចំនួនអ្នកស្វែងរកឥណទានបាន
ធ្លាក់ចុះជាលំដាប់
ចាប់តាំងពីដើមឆ្នាំ ២០០៩មក ។
ហើយការធ្លាក់ចុះនេះ
ទៀតសោតគឺបណ្តាលមកពីសេដ្ឋកិច្ចកម្ពុជាជួបវិបត្តិ។
“មានអតិថិជនកាន់តែតិចទៅ ។ ប្រតិបត្តិការរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុមាន
ការថយចុះបន្តិចនៅឆ្នាំ
២០០៩នេះ។
បញ្ហានេះគឺទាក់ទងទៅនឹងវិបត្តិសេដ្ឋកិច្ច
របស់ប្រទេសយើងតែម្តង។យើងឃើញថា ប្រជាពលរដ្ឋកាន់តែមានប្រាក់ចំណូល
ទាបឡើងៗ។ កាលណាប្រាក់ចំណូលគាត់ចុះទាបទៅៗ
ហើយផលិតផលគាត់
លក់មិនដាច់
អញ្ចឹងគាត់មិនត្រូវការដើមទុនពង្រីកមុខរបររបស់គាត់ទេ”។
លោក ប៊ុន មុន្នី
ប្រធានគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុសា្ថបនា
និយាយថា ត្រឹមចុងឆ្នាំ
២០០៨ឥណទានរបស់គ្រឹៈស្ថានលោក
ដែលមានក្នុងដៃអតិថិជនគឺ
៣៧លាន
៥សែនដុល្លារប៉ុន្តែរហូតដល់ពាក់កណ្តាលឆ្នាំ២០០៩ ឥណទាននេះបានស្រុត
ចុះ៣លានដុល្លារ។ ពោលគឺឥណទាននេះបានធ្លាក់មកដល់៣៤,៥លានដុល្លារ
វិញ។
“ចាប់តាំងពីវិស័យមីក្រូហិរញ្ញវត្ថុមានការរីកចំរើនតាំងពីក្រោយឆ្នាំ២០០០មក
ខ្ញុំ
ចាត់ទុកថា ជាលើកទី១ដែលតម្រូវការប្រាក់ទុនមានការថយចុះ”។
គួរបញ្ជាក់ថា
នៅប្រទេសកម្ពុជា
វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់
ក្នុងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
ហើយវិស័យនេះមានសន្ទុះរីកចំរើនយ៉ាង
ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមសមាគមគ្រឹៈស្ថានមីក្រូ
ហិរញ្ញវត្ថុបានឲ្យដឹងថា
រហូតមកដល់បច្ចុប្បន្ននេះ
មានប្រជាជនខ្មែរប្រមាណ
១លាន៨ម៉ឺនគ្រួសារកំពុងប្រើប្រាស់សេវាកម្មផ្តល់កម្ចី
និងបញ្ញើនៅតាមស្ថាប័ន
មីក្រូហិរញ្ញវត្ថុ។
ប្រជាជនខ្មែរដែលខ្វះដើមទុនតែងស្វែងរកប្រាក់កម្ចីពីគ្រឹៈស្ថានទាំងនេះទៅបើក
របរអាជីវកម្មផ្សេងៗ
និងយកទៅពង្រីកមុខជំនួញឬការងារកសិកម្មជាដើម។ការ
ផ្ដល់កម្ចីរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុជាទូទៅមានចំនួនទឹកប្រាក់តិចជាង១ម៉ឺន
ដុល្លារអាមេរិកាំង។
ក៏ប៉ុន្តែ
នៅពេលចំហាយនៃវិបត្តិសេដ្ឋកិច្ចពិភពលោកដែលរហូតមកដល់ពេល
នេះមិនទាន់មានសញ្ញាធូរស្រាលនៅឡើយនោះ កំពុងធ្វើឲ្យប្រាក់កម្ចីរបស់
បណ្តាគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុត្រូវរាំងស្ទះ។
លោកជា ផល្លារីន
អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតនិយាយថា ភាព
តឹងតែងនៃសេដ្ឋកិច្ចក្នុងស្រុក បានធ្វើឲ្យគ្រឹៈស្ថានរបស់លោកមានការប្រុង
ប្រយ័ត្នក្នុងការផ្តល់កម្ចី
ដែលបង្ខំឲ្យស្ថាប័នរបស់លោកកាត់បន្ថយការបញ្ចេញ
សាច់ប្រាក់សម្រាប់កម្ចីពី
៦០លានដុល្លារមកត្រឹម
៤០លានដុល្លារ។
លោក
ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជានិយាយថា
ការធ្លាក់
ចុះឥណទានរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុបានឆ្លុះបញ្ជាំងពីភាពថមថយនៃ
សេដ្ឋកិច្ចកម្ពុជា
ដែលធ្វើឲ្យគ្រឹៈស្ថាននានាខ្វះជំនឿចិត្តក្នុងការបញ្ចេញប្រាក់
កម្ចី។
“កាលណាស្ថានភាពសេដ្ឋកិច្ចយើងមានការថយចុះ គឺ
ភ្នាក់ងារសេដ្ឋកិច្ចមាន
ជាគ្រួសារ
មានជាធនាគារ គឺតែងតែមានការប្រយ័ត្នប្រយែង
មិនសូវមាន
ជំនឿចិត្តក្នុងការបញ្ចេញប្រាក់ច្រើន”។
លោក
ចាន់ សុផល បន្តថា
ការបង្រួមកម្ចីអាចធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងថែម
ទៀតទៅដល់ជីវភាពរស់នៅរបស់ប្រជាជនដែលក្រីក្រស្រាប់
ប៉ុន្តែការធ្វើបែប
នេះអាចបញ្ជៀសហានិភ័យក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ។
ទោះយ៉ាងណា
នៅពេលដែលការស្វែងរកប្រាក់កម្ចីមានការធ្លាក់ចុះគួរឲ្យកត់
សម្គាល់នោះ
ការដាក់ប្រាក់បញ្ញើនៅតាមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានាបែរ
ជាមានការកើនឡើង។
របាយការណ៍ឥណទានដដែលនេះបានបង្ហាញថា
នៅត្រីមាសទី២ឆ្នាំ២០០៩
នេះប្រាក់បញ្ញើសរុបមានចំនួន
៦១៧ លានដុល្លារអាមេរិកាំង
ដែលកើន១៦
ភាគរយធៀបទៅនឹងត្រីមាសទី១នៃឆ្នាំដដែល។
លោកហួត អៀងតុងនិយាយថា ក្នុងស្ថានភាពសេដ្ឋកិច្ចប្រែប្រួលបែបនេះ
ប្រ
ជាជន ដែលមានប្រាក់ក្នុងដៃ ទំនងជាជ្រើសរើសការផ្ញើរប្រាក់តាមស្ថាប័ន
ហិរញ្ញវត្ថុ
ជាជាងការប្រថុយវិនិយោគទៅលើមុខជំនួញផ្សេងៗ៕
ចប់