សហភាពអឺរ៉ុបរំឭកឱ្យកម្ពុជាគោរព ប្រជាធិបតេយ្យសិទ្ឋិមនុស្ស

សហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍ដ៏កម្ររបស់ខ្លួនមួយ
ដោយបានរំលឹកឡើងវិញដល់ប្រទេសកម្ពុជាឱ្យមានការគោរពគោលការណ៍លិទ្ឋិ
ប្រជាធិបតេយ្យនិងសិទ្ឋិមនុស្សដែលត្រូវបានបង្កើតឡើងដោយសេចក្តីប្រកាសជា
សកលស្តីអំពីសិទ្ឋិមនុស្ស។

សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះបានកើតមានឡើងក្រោយពីលោក
ស្រីមួរសុខហួរអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីត្រូវបានតុលាការប្រកាសសាល
ក្រមកាលពីថ្ងៃទី៤កន្លងទៅនេះឱ្យបង់ប្រាក់ពិន័យប្រមាណជាង ៤ពាន់ដុលា្លរ
សហរដ្ឋអាមេរិកពាក់ព័ន្ឋទៅនិងពាក្យបណ្តឹងបរិហារកេរ្តិ៍របស់លោកនាយករដ្ឋ
មន្រ្តីហ៊ុនសែន។

តំណាងសហភាពអឺរ៉ុបប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃសុក្រនេះ បានជួបជាមួយនឹង
មន្រ្តីក្រសួងការបរទេសកម្ពុជាដើម្បីពិនិត្យមើលបញ្ហាសិទ្ឋិមនុស្សពាក់ព័ន្ឋទៅ
និងសេរីភាពបញ្ចេញមតិនិងនីតិរដ្ឋ។

ក្រោយពីជំនួបគ្នានេះ សហភាពអឺរ៉ុបបានយល់ឃើញថា តម្លាភាព នីតិរដ្ឋសេរី-
ភាពនៃការបញ្ចេញមតិនិងការជជែកវែកញែកខាងផ្លូវនយោបាយ ដែលមាន
លក្ខណៈបើកចំហគឺជាសមាសភាពដ៏សំខាន់សម្រាប់លិទ្ឋិប្រជាធិបតេយ្យ។

នៅក្នុងបរិបទនេះសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភទៅលើហេតុការណ៍
មួយចំនួន ដែលនៅក្នុងនោះមានការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌទៅលើករណី
បរិហារកេរ្តិ៍និងព័ត៌មានមិនពិតដែលត្រូវបានប្រើប្រាស់ប្រឆាំងទៅនិងអ្នកតំណាង
សង្គមស៊ីវិលប្រព័ន្ឋឃោសនា និងការជំទាស់នយោបាយ។

លោកឱម យិនទៀង ទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននិង
ជាប្រធានគណៈកម្មាធិការសិទ្ឋិមនុស្សរបស់រដ្ឋាភិបាលបានបដិសេធពុំធ្វើអត្ថា-
ធិប្បាយទេ ដោយលោកបានបញ្ជាក់ថា លោកពុំទាន់បានឃើញសេចក្តីថ្លែង
ការណ៍នេះនៅឡើយ។

“ទស្សនៈទានពាក់ព័ន្ឋទៅលើការថ្លែងការណ៍មួយបែបហ្នឹងដែលខ្ញុំមិនទាន់បាន
ឃើញក៏ខ្ញុំមិនអាចធ្វើជូនបានដែរ។ យើងខ្ញុំមិនមែនអ្នកដែលហៅថាមិនអាចមិន
ជាក់ស្តែងបានទេ ណ៎ា”។

រីឯលោកខៀវ កញ្ញារិទ្ឋ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាវិញ ពុំអាចស្នើសុំដើម្បី
សេចក្តីអធិប្បាយបំភ្លឺបានទេ នៅថ្ងៃសុក្រនេះ។

អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងមួយរូបគឺលោកយឹម សុវណ្ណនិងជាអ្នកនាំពាក្យ
គណបក្សសម រង្ស៊ី បានបញ្ជាក់ថា អ្វីដែលលោកឱម យិនទៀង មិនហ៊ានធ្វើអត្ថា-
ធិប្បាយនេះគឺដោយសារតែពិបាកនិងការឆ្លើយ ពីព្រោះអ្វីដែលរដ្ឋាភិបាលបានធ្វើ
គឺជាការណ៍ពិត។

លោកយឹម សុវណ្ណបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាមិនអាចទទួលបាននូវលិទ្ឋិ
ប្រជាធិបតេយ្យពិតប្រាកដទេ ប្រសិនណាបើនៅតែបន្តបិទសិទ្ឋិសេរីភាពបញ្ចេញ
មតិនោះ។

"ប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋគេមានសិទ្ឋិសេរីភាពក្នុងការបញ្ចេញមតិ ហើយ
រដ្ឋាភិបាលត្រូវតែគាំទ្រនូវសិទ្ឋិសេរីភាពការបញ្ជេញមតិ។ ផ្ទុយពីរដ្ឋាភិបាលយើង
ដែលបំបិទសេរីភាពរបស់ប្រជាពលរដ្ឋ ដូច្នេះរដ្ឋាភិបាលត្រូវតែយកសេចក្តីថ្លែង
ការណ៍ហ្នឹងមកពិចារណាឱ្យបានត្រឹមត្រូវ ហើយធ្វើការកែសម្រួលនយោបាយ
របស់ខ្លួនជាបន្ទាន់ដើម្បីឱ្យស្របទៅតាមគន្លងប្រជាធិបតេយ្យ” ។

គួររំលឹកផងដែរថា តុលាការក្រុងភ្នំពេញបានកាត់ទោសលោក មឿងសុន ប្រធាន
មូលនិធិទ្រទ្រង់អរិយ្យធម៌ខ្មែរ ឱ្យជាប់ពន្ឋនាគាររយៈពេល២ឆ្នាំពីបទផ្សព្វផ្សាយ
ព័ត៌មានមិនពិត និងញុះញ៉ុង ដែលពាក់ព័ន្ឋនិងការធ្វើអត្ថាធិប្បាយរបស់លោក
ជុំវិញការដាក់តាំងអំពូលភ្លើងនៅប្រាសាទអង្គវត្ត។

ចំណែកលោកហង្ស ចក្រា ចាងហ្វាងកាសែត ខ្មែរម្ចាស់ស្រុក ត្រូវបានតុលាការ
កាត់ទោសឱ្យជាប់ពន្ឋនាគារផងដែររយៈពេល ១ ឆ្នាំពីបទបរិហារកេរ្តិ៍និងផ្សព្វ
ផ្សាយព័ត៌មានមិនពិត។

ការសម្រេចកាត់ទោសទាំងនេះបានបង្កឱ្យមានការរិះគន់ពីអង្គការសង្គមសីវ៉ិល
ក្នុងស្រុកនិងក្រៅប្រទេសថា កម្ពុជាកំពុងរំលោភសិទ្ឋិសេរីភាពខាងការសម្តែង
មតិ ៕ ចប់