សាស្ត្រាចារ្យអូស្រា្តលី: គ្មានតុលាការក្នុងរបបខ្មែរក្រហម

ស្របពេលនិងអង្គជំនុំជម្រះសាលាដំបូងកំពុងដំណើរកាត់ទោសកាំង ហ្គេចអ៊ាវ
ហៅឌុច អតីតមេគុកទួលស្លែង លោកសាស្រ្តាចារ្យជាតិអូស្រ្តាលីមួយរូប បាន
បញ្ជាក់ប្រាប់អង្គសវនាការនៅក្នុងថ្ងៃព្រហស្បត៍នេះថា នៅក្នុងរបបកម្ពុជាប្រជា
ធិបតេយ្យដែលគ្រប់គ្រងដោយពួកខ្មែរក្រហមនោះ គ្មានតុលាការសម្រាប់ជំនុំ
ជម្រះទោសទេ។ លោក David Chandler អាយុ ៧៦ឆ្នាំ ជាអ្នកស្រាវជ្រាវ អ្នក
ប្រវត្តិសាស្រ្ត អ្នកនិពន្ធ។ នៅក្នុងអង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម និង
ជាអ្នកនិពន្ធសៀវភៅមួយដែលមានចំណង់ជើងថា“សម្លេងចេញពីស ២១" បាន
បញ្ជាក់ប្រាប់អង្គសវនាការថា មានតុលាការចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែចៅ
ក្រមក៏ត្រូវបានគេសម្លាប់ផងដែរ ដោយអត់មានការជំនុំជម្រះផ្សេងនោះទេ ។

"គឺខ្ញុំអាចធ្វើទៅបាន គឺមិនមានច្បាប់ មិនមានចៅក្រម មិនមានមេធាវី មិនមាន
តុលាការនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យទេ”។

លោក David Chandler បានបញ្ជាក់ទៀតថា អ្វីដែលយើងបានឃើញនៅក្នុង
បក្សកុម្មុយនីសកម្ពុជា គឺមិនមានការជំនុំជម្រះ ទៅលើប្រជាជនផ្សេងៗទេ ។

"ប្រព័ន្ធតុលាការនៅសម័យនោះគឺវាអត់មានទេ ហើយអ្វីដែលវានៅសល់ចំពោះ
ប្រព័ន្ធតុលាការនោះ គឺនៅសល់តែសមត្ថភាពរបស់ស្ថាប័នក្នុងការសួរចម្លើយ
អ្នកទោសដើម្បីយកព័ត៌មាន”។

ការធ្វើសក្ខីកម្មរបស់លោកDavid Chandlerដោយសារតែលោកបាននិពន្ធសៀវ
ភៅមួយដែលពាក់ព័ន្ឋទៅនិងសម្លេងចេញពីស-២១ ដែលសៀវភៅនេះ លោក
David Chandlerបានរៀបរាប់ពីប្រវត្តិពាក់ព័ន្ឋទៅនិងមន្ទីរឃុំឃាំងគុកទួលស្លែង
និងបទសម្ភាសន៍របស់លោកជាមួយនឹងអ្នករស់រានមានជីវិត និងអតីតមន្រ្តីសន្តិ
សុខនៅក្នុងមន្ទីរឃុំឃាំងគុកទួលស្លែង។ សៀវភៅរបស់លោកនេះត្រូវបានចេញ
ផ្សាយកាលពី១០ ឆ្នាំមុន ។

លោក David Chandler បានបញ្ជាក់ទៀតថា នៅក្នុងសង្គមមួយចំនួន មានការ
ចោទប្រកាន់ទៅតាមផ្លូវតុលាការ ក៏ប៉ុន្តែប្រព័ន្ឋតុលាការនៅក្នុងរបបកម្ពុជាប្រជា
ធិបតេយ្យ គឺមិនមានលក្ខណៈពេញលេញទេ ។ មានន័យថា មិនមានស្ថាប័ន
ផ្សេងៗ ដែលត្រូវដោះស្រាយ និង វិនិច្ឆ័យទៅលើព័ត៌មានទាំងឡាយ ដែលបាន
ប្រមូលចេញពី ស-២១នេះ គឺជាធាតុផ្សំមួយនៃប្រព័ន្ធតុលាការ ដែលប្រមូលបាន
ពីសម័យនោះ គឺមានតែសួរចម្លើយតែប៉ុណ្ណោះ ។

លោកឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលគម្រោងយុត្តិធម៌នៅកម្ពុជា បានបញ្ជាក់
ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគ្មានតុលាការមែន។

"គេចែងច្បាប់ថា នរណាលួចដំឡូង អង្គការចាប់បានអង្គការសម្លាប់ទាំងអស់។
អញ្ចឹងអ្នកទោសក៏អង្គការអ្នកថា ខ្មាំងក៏អង្គការអ្នកថា ហើយអង្គការអ្នកយក
ទៅចាប់ដាក់គុក ហើយសួរចម្លើយយកទៅសម្លាប់។ ដូច្នេះក្នុងសម័យកម្ពុជា
ប្រជាធិបតេយ្យគ្មានតុលាការទេ។ កាំង ហ្គេចអ៊ាវ ហៅ ឌុច បានថ្លែងកោតសរ
សើរចំពោះការធ្វើសក្ខីកម្មរបស់លោក David Chandler ថា ជាបុរសមួយរូប
ដែលគួរឱ្យលោកគោរព និងរៀនសូត្រតាម៕ ចប់