«Chinatown» ថ្មីបំផុតនៅក្រុង New York ពោរពេញដោយភាពទាន់សម័យ
Your browser doesn’t support HTML5
មនុស្សជាច្រើនដែលមានអំបូរចិនចូលចិត្តទៅទីក្រុង New York ដើម្បីរកការងារធ្វើនិងបន្តការសិក្សានៅសាកលវិទ្យាល័យ។ មូលហេតុនេះហើយបានជាមានតំបន់ Chinatown ជាច្រើននៅក្នុងទីក្រុង New York ដែលជាទីក្រុងដែលគេនិយមហៅថា Big Apple។ Chinatown ថ្មីបំផុតមួយគឺនៅតំបន់ Long Island City ដែលនៅមិនឆ្ងាយប៉ុន្មានពីសង្កាត់ Manhattan នៃក្រុង New York។ អ្នកស្រី Elizabeth Lee រាយការណ៍លម្អិតអំពីអ្វីដែលអ្នករស់នៅទីនោះជាច្រើនហៅតំបន់ Chinatown ថ្មីបំផុតនេះថាជាតំបន់ទាន់សម័យ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។