លោក Biden និងលោក Trump ខ្វែងគំនិតគ្នា​រឿង​សិទ្ធិ​កាំភ្លើង

Your browser doesn’t support HTML5

បញ្ហា​កាំភ្លើង​បាន​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​អាមេរិកាំង​ខ្វែងគំនិត​គ្នា។ ពលរដ្ឋអាមេរិកាំង​​ដែលមាន​មតិ​ផ្ទុយ​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោលគ្នាអំ​ពី​បញ្ហា​សុវត្ថិភាព​កាំភ្លើង​មានចំនួនជិតស្មើគ្នា ។ នេះ​បើយោង​តាម​ការ​ស្ទង់មតិ​របស់​វិទ្យាសា្ថន​ស្រាវជ្រាវ​ Pew។ បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោក Donald Trump ក៏​មាន​មតិ​ផ្ទុយគ្នា​លើ​បញ្ហា​កាំភ្លើង​និង​ការ​គ្រប់គ្រង​កាំភ្លើង​ផងដែរ។ លោក Scott Stearns អ្នកឆ្លើយឆ្លង​ព័ត៌មាន​ VOA រាយការណ៍​អំពី​រឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល។