លោក Modi ទទួលការគាំទ្រខ្ពស់ក្នុងរដ្ឋ Uttar Pradesh ដែលមានការប្រកួតប្រជែងខ្លាំងក្នុងការបោះឆ្នោតឥណ្ឌា
Your browser doesn’t support HTML5
រដ្ឋ Uttar Pradesh របស់ឥណ្ឌាដែលមានប្រជាជនរស់នៅច្រើនបំផុត ជាកន្លែងបោះឆ្នោតដ៏សំខាន់ ដែលធានាពីជ័យជម្នះរបស់បេក្ខជនក្នុងការបោះឆ្នោតសាកលក្នុងប្រទេសឥណ្ឌាក្នុងពេលខាងមុខ។ អ្នកយកព័ត៌មានវីអូអេ អ្នកស្រី Anjana Pasricha រាយការណ៍ជុំវិញរឿងនេះពីរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដោយឃើញមានការគាំទ្រដ៏ខ្លាំងដល់គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi នៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងមួយនេះ ខណៈដែលពលរដ្ឋឥណ្ឌាកំពុងត្រៀមខ្លួនចេញទៅបោះឆ្នោត ដែលត្រូវរៀបចំជាដំណាក់កាល ដែលមានរយៈពេល៦សប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ខែមេសាខាងមុខនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕