សមាជិកអង្គការអូតង់ត្រូវបានជំរុញឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន
Your browser doesn’t support HTML5
សមាជិកអង្គការអូតង់បានសន្យាជំរុញការការពារជាតិអ៊ុយក្រែន ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ខណៈសម្ពន្ធភាពនេះប្រារព្ធខួប៧៥ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន កាលពីថ្ងៃទី៤ ខែមេសា បន្ទាប់ពីកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ បើទោះបីជាយ៉ាងនេះក្តីក៏រដ្ឋជាសមាជិកអង្គការអូតង់ទាំងអស់ មិនបានយល់ស្របលើកិច្ចព្រមព្រៀងជំនួយយោធាជាក់លាក់ណាមួយសម្រាប់អ៊ុយក្រែននោះឡើយ។ អ្នកយកព័ត៌មានវីអូអេ លោក Henry Ridgwell រាយការណ៍ជុំវិញរឿងនេះពីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕