ស្ថានទូតអាមេរិកនៅហ្គាណាផ្ដល់ប្រឹក្សាដល់និស្សិតដែលចង់សិក្សានៅអាមេរិក
Your browser doesn’t support HTML5
នៅក្នុងឆ្នាំសិក្សាកន្លងមក និស្សិតហ្គាណាដែលសិក្សានៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិកមានការកើនឡើងជិត ៣២% ដែលធ្វើឱ្យហ្គាណាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ២៥ នៅលើពិភពលោកដែលមាននិស្សិតសិក្សានៅសហរដ្ឋអាមេរិក។ ដើម្បីសម្រួលដល់ចំណាប់អារម្មណ៍កើនឡើងនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសហ្គាណាបានបើកមជ្ឈមណ្ឌលធនធានថ្មីមួយសម្រាប់យុវជនដែលមានបំណងសិក្សានៅសហរដ្ឋអាមេរិក។ លោក Senanu Tord រាយការណ៍អំពីរឿងនេះពីទីក្រុង Kumasi ប្រទេសហ្គាណា។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕