ឥណ្ឌាបោះជំហានទៅមុខក្នុងគោលដៅដំឡើងបំពង់ផ្គត់ផ្គង់ទឹកដល់គ្រួសារតាមទីជនបទ
Your browser doesn’t support HTML5
នៅឥណ្ឌា បំពង់ផ្គត់ផ្គង់ទឹកត្រូវបានដំឡើងតាមផ្ទះរាប់លាននៅតាមភូមិនានាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះជាផ្នែកមួយនៃផែនការថ្នាក់ជាតិប្រកបដោយមហិច្ឆតាមួយដើម្បីផ្សារភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាតទៅកាន់រាល់គ្រួសារនៅតំបន់ជនបទដ៏ធំនានានៅក្នុងប្រទេស។ នៅក្នុងប្រទេសដែលរងសម្ពាធក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់ នេះជាការបោះជំហានទៅមុខមួយចំពោះសហគមន៍នៅតាមទីជនបទ។ អ្នកស្រី Anjana Pasricha ជូនសេចក្តីរាយការណ៍ពីបែបផែនដែលយុទ្ធនាការនេះបានជួយពលរដ្ឋនៅភូមិមួយភាគខាងជើងប្រទេសឥណ្ឌា។ អ្នកនាងស្រេង លក្ខិណាសូមជូនសេចក្តីប្រែសម្រួល៕