ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជានីតិកាលទី៥

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លើកដៃចង្អុលបង្ហាញអ្នកសារព័ត៌មាន បន្ទាប់ពីដាក់សន្លឹកឆ្នោតចូលធុង នៅក្នុងមណ្ឌលបោះឆ្នោតខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ លើកដៃជ្រលក់ទឹកថ្នាំ ក្រោយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ទៀងឈ្មោះរបស់លោក នៅក្នុងមណ្ឌលបោះឆ្នោតខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

អង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់កំពុងត្រួតពិនិត្យឈ្មោះរបស់ពួកគេនៅមណ្ឌលបោះឆ្នោតព្រឹទ្ធសភាក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គបោះឆ្នោតកំពុងឈរតម្រង់ឈរដើម្បីចូលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គបោះឆ្នោតលើកបង្ហាញអត្តសញ្ញាណបណ្ណ និងឯកសារសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
មន្រ្តីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោតដែលមានគូសចំគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គបោះឆ្នោតមួយរូបលើកដៃជ្រលក់ទឹកថ្នាំ ក្រោយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់ លើកដៃជ្រលក់ទឹកថ្នាំក្រោយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
អង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់ លើកដៃជ្រលក់ទឹកថ្នាំក្រោយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
មន្រ្តីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោតដែលមានគូសចំគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលបោះឆ្នោតព្រឹទ្ធសភាក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអង្គបោះឆ្នោតមួយរូប ធ្វើដំណើរមកមណ្ឌលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)