Hello VOA៖យន្តការពង្រឹងក្រមសីលធម៌សារព័ត៌មានក្នុងប្រទេសកម្ពុជា
Your browser doesn’t support HTML5
ការពង្រឹងក្រមសីលធម៌របស់អ្នកសារព័ត៌មានត្រូវបានភាគីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ ដើម្បីធានាថា ការអនុវត្តការងារក្នុងវិស័យសារព័ត៌មានត្រូវបានទុកចិត្តពីសាធារណជន។ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានលើកឡើងថា អ្នកគោរពក្រមសីលធម៌សារព័ត៌មានបានដិតដល់ នៅមានចំនួនតិចតួចនៅឡើយ ដែលលោកអាចប៉ាន់ប្រមាណស្ថិតក្នុងរង្វង់១០% នៃអ្នកសារព័ត៌មានទាំងអស់ក្នុងប្រទេសកម្ពុជា។នៅក្នុងបទសម្ភាសន៍ជាមួយលោក ស៊ុន ណារិន នៃវីអូអេ លោកជំរុញឲ្យមានការបង្កើតក្រុមប្រឹក្សាសារព័ត៌មានមួយ ដែលដើរតួនាទីឯករាជ្យក្នុងការត្រួតពិនិត្យការអនុវត្តក្រមសីលធម៌សារព័ត៌មាន។ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ មីនា ២០២៣)