ព័ត៌មានពេលព្រឹក៖ ១ កុម្ភៈ ២០២២
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន លោក រ៉ុង ឈុន ថា គណបក្សភ្លើងទៀន អាចច្បាមយកអាសនៈឃុំសង្កាត់មកវិញ ក្នុងពេលបោះឆ្នោតថ្នាក់មូលដ្ឋាន។ លោក ហ៊ុន សែន ការពារជំនួបកូនប្រុសច្បងជាមួយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រិយានី។ រីឯព័ត៌មានអន្តរជាតិវិញមាន អាមេរិក អង់គ្លេស និងកាណាដា ដាក់ទណ្ឌកម្មបន្ថែមលើបុគ្គល និងអង្គភាពដែលពាក់ព័ន្ធនឹងរបបយោធាមីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិ ជំរុញរបបយោធាមីយ៉ាន់ម៉ាឲ្យបើកផ្លូវឲ្យមានការផ្តល់ជំនួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ អភិបាលក្រុងម៉ានីល សន្យាថានឹងប្រឆាំងចិន ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សអាមេរិក ព្រមានជាមុនរឿងសុវត្ថិភាពក្រុមកីឡាករអាមេរិកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅចិន។ សេតវិមាន ប្រកាសផ្តល់វ៉ាក់សាំង២លានដូសឱ្យប្រទេសកេនយ៉ា និងម៉ារ៉ុក៕