ព័ត៌មានពេលព្រឹក៖ ២៧ មករា ២០២២
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន មន្ត្រីសិទ្ធិមនុស្សបារម្ភថា ការធ្វើច្បាប់ប្រឆាំងការជ្រៀតជ្រែកបរទេស អាចផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មេបញ្ជាការអង្គរក្សលោក ហ៊ុន សែន ចាត់ទុកសេចក្តីសម្រេចរបស់តុលាការបារាំង «ជាការចោទទាំងបំពាន» រឿងបោកគ្រាប់បែកឆ្នាំ១៩៩៧។ ពលរដ្ឋនិងមន្រ្តីបក្សប្រជាជនកម្ពុជា តវ៉ារឿងដកឈ្មោះចៅសង្កាត់រងម្នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតឃុំសង្កាត់។ រីឯព័ត៌មានអន្តរជាតិមាន ចិន នាំចេញឱសថបុរាណទៅទ្វីបអាហ្វ្រិក។ ទោះជាវីរុសអូមីក្រុងរាតត្បាត ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ត្រៀមខ្លួនប្រារព្ធបុណ្យចូលឆ្នាំតាមចន្ទគតិ៕