ព័ត៌មានពេលរាត្រី៖ ២០ មករា ២០២២
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្ត្រី៖ ទំនើបកម្មផែយោធារាម នឹងពង្រឹងទ័ពជើងទឹកកម្ពុជា។ តុលាការបញ្ចាំងវីដេអូអំពីចលនាសង្គ្រោះជាតិ នៅក្នុងសំណុំរឿងញុះញង់របស់សកម្មជនបក្សជំទាស់។ ១៨ឆ្នាំក្រោយឃាតកម្មលោក ជា វិជ្ជា គ្រួសាររបស់លោកអស់ជំនឿថា រដ្ឋអាចវែកមុខឧក្រិដ្ឋជន។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ យើងមានកិច្ចពិភាក្សាអំពី«វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩សម្រាប់ក្មេងនិងវ័យជំទង់»។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Blinken បានព្រមានថា សហរដ្ឋអាមេរិក នឹងមានវិធានការ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ចិននិយាយថា ខ្លួនបានព្រមានដេញនាវាចម្បាំងអាមេរិកនៅសមុទ្រចិនខាងត្បូង។ អ្នកកាន់សាសនាអ៊ិស្លាមព្រួយបារម្ភ នៅពេលដែលក្រុមជនជាតិភាគតិច ចង់បានអំណាចនៅក្នុងរដ្ឋ Rakhine។ របាយការណ៍ថា CIA រកឃើញថា «រោគសញ្ញា Havana» មិនមែនជាយុទ្ធនាការដោយអំណាចបរទេសទេ។ ការប្រមើលមើលដ៏ស្រអាប់ស្តីពីការងើបឡើងវិញនៃទីផ្សារពលកម្ម ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩៕