ព័ត៌មានពេលព្រឹក៖ ១៩ មករា ២០២២

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេធាវី​ថា​ លោក ​កឹម សុខា​ នឹង​ចូល​រួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ។ ជនជាតិ​ដើម​ភាគ​តិច​​នៅ​ខេត្ត​ព្រះវិហារ​ជំរុញ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន។ លោក ហ៊ុន សែន ​ចោទ​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ ​លោក ​ប៉ែន សុវណ្ណ ជា​អ្នក​នយោបាយ​«ល្មោភ​អំណាច»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​តួកគី​ព្រមាន​រុស្ស៊ី​​កុំឲ្យ​ឈ្លាន​ពាន​​ប្រទេស​អ៊ុយក្រែន។ មនុស្ស១១នាក់​​ស្លាប់​នៅ​ពេល​ដែល​ក្រុម​ចម្រុះ ទម្លាក់​គ្រាប់​បែក​ក្នុង​ប្រទេស​យេម៉ែន ក្រោយ​ការ​វាយ​ប្រហារ​នៅ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម។ ការ​កំណត់​​ទិស​ដៅ​ផលិត​រថយន្ត​​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Toyota ជួប​បញ្ហា​ដោយ​សារ​កង្វះ​​គ្រឿង​អេឡិចត្រូនិក​រថយន្ត។ សេចក្តី​រាយការណ៍​ដំបូងៗ​ពី​​​ការ​ខូច​ខាត​ដោយ​​បន្ទុះ​ភ្នំភ្លើង​​និង​រលក​យក្ស​ស៊ូណាមិ​នៅ​កោះ​ Tonga៕