ព័ត៌មានពេលរាត្រី៖ ១៧ មករា ២០២២
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន បុគ្គលិកណាហ្គាវើលដ៍ជំរុញឱ្យទូតបរទេសធ្វើអន្តរាគមន៍ដោះលែងតំណាង និងតាមដានការតវ៉ារបស់ពួកគេ។ នៅក្នុងកម្មវិធី Hello VOA នៅរាត្រីនេះ មានកិច្ចពិភាក្សាអំពី«ប្រព័ន្ធសារសំឡេងប្រាប់ពីរឿងរ៉ាវរបស់យុវជនដែលមានបទពិសោធន៍ធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកប្រារព្ធទិវា Martin Luther King Jr. ស្របពេលសំណើច្បាប់កែទម្រង់សិទ្ធិបោះឆ្នោតជាប់គាំងនៅព្រឹទ្ធសភា។ កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់កាំជ្រួចមីស៊ីលបាល់លីស្ទិក២គ្រាប់ចេញពីចំណតយន្តហោះក្រុងព្យុងយ៉ាង។ អូស្ត្រាលីនិងនូវែលសេឡង់បង្កើតកិច្ចប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់កោះ Tonga ដែលរងផលប៉ះពាល់ដោយរលកយក្សស៊ូណាមិ។ អ៊ុយក្រែនបន្ទោសរុស្ស៊ីចំពោះការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ។ អតីតមេដឹកនាំ Poroshenko វិលត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនវិញដើម្បីចូលតុលាការ។ ការដាក់ពាក្យសុំប្រាក់ជំនួយពេលគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកកើនឡើងច្រើនជាងមុន៕