ព័ត៌មាន​ពេល​រាត្រី៖ ១៤ មករា ២០២២

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្ត្រី​ម៉ាឡេស៊ី រិះគន់​កម្ពុជា​ថា​មិន​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន មុន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។ លោក កឹម សុខា ការពារ​ខ្លួន​ថា មិន​មាន​កំហុស មុន​សវនាការ​នៅ​សប្តាហ៍​ក្រោយ។ លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​៣​ឆ្នាំ​ជាប់​គ្នា បង្ក​ជា​ក្តី​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ប្រជា​នេសាទ។ បទវិភាគ៖ រដ្ឋបុរស​កម្ពុជា បង្កើត​មរតក​នយោបាយ​ថ្មី ខណៈ​អាស៊ាន​បង្ហាញ​សញ្ញា​ប្រេះឆា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​និង​មន្ទីរពិសោធន៍ កំពុង​ធ្វើ​វ៉ាក់សាំង​កូវីដ​បាញ់​តាម​ច្រមុះ។ តុលាការ​កំពូល​សហ​រដ្ឋ​អាមេរិក សម្រេច​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ចំពោះ​បុគ្គលិក​ថែទាំ​សុខភាព​ មិន​មែន​អាជីវកម្ម​ទេ។ កូរ៉េ​ខាង​ជើង បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​មួយ​ទៀត បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី។ អ្នក​ជំនាញ​ថា កូរ៉េ​ខាងជើង គេច​ពី​ការ​ចរចា​នុយក្លេអ៊ែរ ស្រប​ពេល​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​ដុនដាប និង​ព័ត៌មាន​ដទៃទៀត៕