ព័ត៌មានពេលព្រឹក៖ ១២ មករា ២០២២

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​កម្ពុជា កំពុង​ប្រឈម​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ក្នុង​សហគមន៍។ មន្ត្រី​សង្គម​ស៊ីវិល សង្ស័យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សុំ​ជំនួយ​ពី​ក្រសួង​ការងារ​ដើម្បី​បញ្ឈប់​អ្នកសហជីព។ មន្ត្រី​ថ្លែង​ថា ករណី​ផ្ទុះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​២​កន្លែង​នៅ​ព្រះវិហារ បណ្តាល​ឲ្យ​មនុស្ស​៤នាក់​ស្លាប់ និង​របួស​ម្នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា សហរដ្ឋ​អាមេរិក ធានា​ចំពោះ​សម្ព័ន្ធមិត្ត​អឺរ៉ុប បន្ទាប់ពី​បាន​ចរចា​ជាមួយ​រុស្ស៊ី​រឿង​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក ថ្កោលទោស​ការសាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង។ អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​ថា ការចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ​ម្តងហើយ​ម្តងទៀត មិនមែន​ជា​យុទ្ធសាស្ត្រ​ល្អ​នោះ​ទេ។ អង្គការ​សុខភាព​ពិភពលោក​ថា មនុស្ស​ជាង​ពាក់កណ្តាល​នៅ​អឺរ៉ុប អាច​ឆ្លង​វីរុស​អូមីក្រុង​ក្នុង​ពេល​២ខែ​ខាងមុខ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕