ព័ត៌មាន​ពេល​រាត្រី៖ ៣០ ធ្នូ ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ បាន​រៀបផែនការ​បង្កើត​របប​នយោបាយ​ទាយាទនិយម។ លោក ហ៊ុន ម៉ាណែត ស្នើឱ្យ​លោក សម រង្ស៊ី ចាកចេញ​ពី​នយោបាយ​ ហើយ​បញ្ចូល​ឈាមថ្មី​មក​វិញ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «បន្ទាត់​ភាពក្រីក្រ និង​អត្រា​ភាព​ក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថ្កោលទោស​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុម​ការងារ​សេតវិមាន​ថា ទោះ​បី​ការ​ឆ្លង​កូវីដ១៩​កើនឡើង ក៏​ការ​ចូល​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​កើន​ឡើង។ សហ​រដ្ឋ​អាមេរិក​តែងតាំង​បេសកជន​​បង្កើន​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​ស្ត្រី​អាហ្វហ្កានីស្ថាន។ ប៉ូលិស​​ហុងកុង​ថា​ អ្នក​កាសែត​​ត្រូវ​បាន​ចោទ​ពី​បទ​សម​គំនិត​ក្នុង​ការ​ផ្សាយ​«បំបះបំបោរ»។ លោក​ Biden ​ត្រូវ​បាន​ជំរុញ​ឱ្យ​តែងតាំង​បេសកជន​សិទ្ធិ​មនុស្ស​កូរ៉េ​ខាងជើង។ អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ប្រទេស​បេឡារុស និង​ប៉ូឡូញ​ឱ្យ​គោព​សិទ្ធិ​ជន​ទេសន្តរប្រវេសន៍៕