ព័ត៌មានពេលរាត្រី៖ ២៧ ធ្នូ ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន លោកហ៊ុន សែនស្នើឲ្យពលរដ្ឋកុំភ័យស្លន់ស្លោ ក្រោយរកឃើញករណីឆ្លងវីរុសអូមីក្រុងបន្ថែមទៀត។ ការប្រឡងបាក់ឌុបចាប់ផ្តើមដោយមានសិស្សឆ្លងជំងឺកូវីដ១៩ពីរនាក់ត្រូវបានដាក់ឲ្យប្រឡងដាច់ដោយឡែក។ គណបក្សកាន់អំណាចបន្ថែមរដ្ឋមន្ត្រី២រូប ជាអនុប្រធានបក្ស នាំឲ្យមានការរិះគន់មួយចំនួន។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមាន មេដឹកនាំសាសនារបស់ប្រទេសអាហ្វ្រិកខាងត្បូង សា្លប់ក្នុងអាយុ៩០ឆ្នាំ។ អង្គការសហប្រជាជាតិ មានការតក់ស្លុតពីសេចក្តីរាយការណ៍នៃការសម្លាប់ជនស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលហ្វីលីពីននិយាយថា អ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងក្នុងប្រទេសហ្វីលីពីនកើនឡើងដល់ចំនួន៣៨៨នាក់ហើយ។ អគ្គលេខាធិការអង្គការអូតង់ ស្វះស្វែងរកកិច្ចប្រជុំមួយជាមួយក្រុមប្រឹក្សារុស្ស៊ីនិងអង្គការអូតង់នៅខែមករាខាងមុខនេះ៕