ព័ត៌មានពេលរាត្រី៖ ១ ធ្នូ ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន លោក កឹម សុខា ថា លោកធ្វើអ្វីដោយ«ឆន្ទៈពិត» ក្រោយពីលោក សម រង្ស៊ី ហៅលោកថា ជា«ចំណាត់ខ្មាំង»នយោបាយ។ គ.ជ.ប.បញ្ចប់យុទ្ធនាការចុះឈ្មោះបោះឆ្នោត ដោយមានពលរដ្ឋជាង៤៤ម៉ឺននាក់ចុះឈ្មោះ ស្មើប្រមាណ២៧%នៃផែនការ។ យ៉ាងតិចដីព្រៃលិចទឹកបឹងទន្លេសាប១ម៉ឺន៥ពាន់ហិកតាត្រូវបានដកហូត ខណៈបញ្ជូនមនុស្សមួយចំនួនទៅតុលាការ។ បទសម្ភាសភាគទីមួយជាមួយនឹងលោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចអំពីកេរដំណែលរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ រីឯព័ត៌មានអន្តរជាតិមានដូចជា អង្គការអូតង់បង្ហាញសាមគ្គីភាពប្រឆាំងនឹងភាពគឃ្លើនរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លងថា វ៉ាក់សាំងកូវីដ១៩ អាចទប់ទល់នឹងវីរុសបំប្លែងថ្មី Omicron បានខ្លះ។ សហរដ្ឋអាមេរិក គាំទ្រការបង្កើតកិច្ចព្រមព្រៀងជាសាកលស្តីពីជំងឺរាតត្បាតនិងព័ត៌មានដទៃទៀត៕