ព័ត៌មានពេលព្រឹក៖ ១ ធ្នូ ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ទទួល​បាន​ការគាំទ្រ​ពី​ទីក្រុង​វៀងចន្ទន៍​ជា​ប្រធាន​អាស៊ាន និង​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ភាគី​ឡាវ។ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ​វិញ ខណៈ​នៅ​បន្ត​ព្រួយ​បារម្ភ​អំពី​វីរុស​ថ្មី។ សកម្ម​ជន​តំបន់​ឡ​ពាង​ម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា ខណៈ​គ្រួសារ​ថា ជា​រឿង​អយុត្តិធម៌។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក ចិន​ស្ថិត​ក្នុង​ដំណាក់កាល​​ដំបូង​នៃ​លទ្ធភាព​ចរចា​អំពី​នុយក្លែអ៊ែរ​និង​ប្រព័ន្ធ​អ៊ីនធឺណិត។ វិទ្យាស្ថាន Serum របស់​ឥណ្ឌា ចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង​ឡើងវិញ​តាម​រយៈ​កម្មវិធី​ចែកចាយ​វ៉ាក់សាំង COVAX៕