ព័ត៌មាន​ពេល​រាត្រី៖ ៣០ វិច្ឆិកា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្ម​ជន​តំបន់​ឡ​ពាង​ម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា ខណៈ​គ្រួសារ​ថា ជា​រឿង​អយុត្តិធម៌។ កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​វៀង​ចន្ទន៍​ជា​ប្រធាន​អាស៊ាន និង​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ភាគី​ឡាវ។ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យបើក​ដំណើរ​ការ​អាជីវ​កម្ម​ខារ៉ាអូខេ​វិញ ​ខណៈ​នៅ​បន្ត​ព្រួយ​បារម្ភ​អំពី​វីរុស​ថ្មី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា វីរុស​កូវីដ១៩បំប្លែង​ថ្មី Omicron បាន​ឆ្លង​ដល់​ប្រទេស​កាន់តែ​ច្រើន។ លោក Biden ជំរុញ​ពលរដ្ឋ​អាមេរិកកាំង​ឲ្យ​ចាក់​វ៉ាក់សាំង ស្រប​ពេល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron កំពុង​រាលដាល​លើ​ពិភពលោក។ រដ្ឋមន្ត្រី​ការបរទស​អាមេរិក ចូលរួម​កិច្ចប្រជុំ​អង្គការ​អូតង់​ស្ដីពី​បញ្ហា​សន្តិសុខ។ តុលាការ​មីយ៉ាន់ម៉ា​ពន្យារពេល​ប្រកាស​សាលក្រម​សម្រាប់​បណ្តឹង​ប្រឆាំង​អ្នកស្រី Suu Kyi និង​ព័ត៌មាន​ដទៃ​ទៀត៕