ព័ត៌មានពេលរាត្រី៖ ២៧ វិច្ឆិកា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍​ជាមួយ​អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី អ្នកនិពន្ធសៀវភៅ When Broken Glass Floats ឬ​ជា​ភាសា​ខ្មែរ​ថា «នៅពេល​អំបែង​អណ្តែត» អំពី​ការ​សម្តែង​ល្ខោន​ដែល​មាន​ចំណង​ជើង​ថា Four Children ឬ​ជា​ភាសា​ខ្មែរ​ថា«កុមារ​បួននាក់» ដែល​ជា​ការ​ដកស្រង់​ចេញ​ពី​សៀវភៅ​៤ក្បាល​ រៀបរាប់​អំពី​បទពិសោធន៍​ឆ្លងកាត់​​សង្គ្រាម​របស់​កុមារ៤​នាក់​មក​ពី​ប្រទេស​ផ្សេងគ្នា។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ស្តីពី​«ការ​ស្តារ​នយោបាយ​កម្ពុជា​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាត​ត្បាត​កូវីដ​១៩»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុមសកម្មជន រំពឹង​ថា ទទួល​បាន​លទ្ធផល​ច្រើន​ពី​ការពិភាក្សា​រវាង​លោក Biden និង​លោក Xi។ ការ​ជួយ​ធម្មជាតិ​ស្តារ​សមត្ថភាព​ឡើង​វិញ​ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ។ ការ​ឈានជើង​ចូល​របស់​ចិន​ក្នុង​វិស័យ​ឌីជីថល​នៅ​ទ្វីបអាហ្រ្វិក ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយ​បារម្ភ៕