ព័ត៌មាន​ពេល​រាត្រី៖ ២៣ វិច្ឆិកា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការិយាល័យ UNHCR ស្វះស្វែង​រក​ការបកស្រាយ​ពី​ថៃ​អំពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ជា​លើក​ទីបី។ លោក រ៉ុង ឈុន មិន​ទាន់​កំណត់​ផ្លូវ​ដើរ​នយោ​បាយ គ្រា​ដែល​សកម្មជន​ដទៃទៀត ប្តេជ្ញា​បន្ត​លើក​ស្ទួយ​ប្រជាធិប​តេយ្យ។ លោក ហ៊ុន សែន ឲ្យ​តវ៉ា​ប្រឆាំង​ការ​អំពាវ​នាវ​ឲ្យ​អាមេរិក​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​ប្រជាជន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​ក្នុង​រដ្ឋ Wisconsin និយាយ​ថា ជន​សង្ស័យ​​​​ដែល​បាន​បើក​រថយន្ត​ចូល​ក្នុង​ក្បួនដង្ហែ​ក្នុង​ពិធី​បុណ្យ Christmas មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​គ្រួសារ។ នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​ជំនួប​កំពូល​រវាង​លោក Biden និង​លោក Xi។ គណបក្ស​អភិរក្ស​និយម​របស់​កូរ៉េ​ខាងត្បូង សន្យា​ថា នឹង​​ប្រកាន់​ជំហរ​​តឹងរឹង​ប្រឆាំង​​ប្រទេស​ចិន។ សាលា​ឧទ្ធរណ៍​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ នឹងប្រកាស​សាលក្រម​​​ការ​កាត់​ទោស​​​​​អតីត​នាយក​រដ្ឋមន្ត្រី​លោកNajib នៅ​​​ខែ​ក្រោយ និង​ព័ត៌មាន​ផ្សេងៗទៀត៕