ព័ត៌មានពេលរាត្រី៖ ១៤ វិច្ឆិកា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកឃ្លាំមើល​ការបោះ​ឆ្នោត ជំរុញ​ពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​តួលេខ​ទាប​ជាង​គោលដៅ​រំពឹងទុក។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ​ស្តីពី​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ​ស្ទង់មតិ​ពលរដ្ឋ​លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ចុងក្រោយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នកវិភាគ​ថា កិច្ចព្រមព្រៀង AUKUS និង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី​ស្ថិត​ក្នុង​ជំហរ​ដ៏​ពិបាក​មួយ។ ប្រទេស​ចិន​រៀបចំ​ជាថ្មី​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម។ ការធ្វើបាតុកម្ម​កើនឡើង​ប្រឆាំង​នឹង​កីឡា​អូឡាំពិក​រដូវ​រងារ​ឆ្នាំ២០២២ នៅ​ប្រទេស​ចិន។ ឥណ្ឌា រិះគន់​ច្បាប់​ព្រំដែន​ដី​គោក​ថ្មី​របស់​ចិន។ កូរ៉េខាងត្បូង បានបង្ហាញ​ថា​​តើ​ខ្លួន​​​ទប់ទល់​នឹង​​កូវីដ​បែបណា នៅ​ពេល​នេះ ប្រទេស​នេះ​នឹង​​ព្យាយាម​​​រស់​នៅ​ជា​មួយ​ជំងឺ​នេះ៕