ព័ត៌មានពេលរាត្រី៖ ១០ វិច្ឆិកា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន អតិថិជន​ក្រុមហ៊ុន GFX ស្នើសុំ​ឲ្យ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ លើ​ប្រាក់​បាត់បង់​ជាង​៤លាន​ដុល្លារ។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ថា ទោះ​ត្រូវ​បាន​ដោះលែង កូនប្រុស​របស់ខ្លួន​នៅតែ​ត្រូវ​រស់​ក្នុង«គុកឥតជញ្ជាំង»។ កម្ពុជា ត្រូវការ​គ្រូជំនាញ​អប់រំ​ពិសេស​បន្ថែម ដើម្បី​ជួយ​ម្តាយ​ឪពុក​ដែល​មាន​កូន​អូទីហ្សឹម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី Harris ជួប​លោក Macron ខណៈ​អាមេរិក កំពុង​ជំរុញ​បន្ថយ​ភាពតានតឹង​ជាមួយ​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​នេះ។ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ព្រមាន​ពី​ភាពចលាចល​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន។ លោក Biden ប្រឈមនឹង​ការអំពាវនាវ​ឱ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង។ ក្រុមហ៊ុន​លក់​ទំនិញ​សហរដ្ឋ​អាមេរិក ឈប់​លក់​ទំនិញ​របស់​ក្រុមហ៊ុន​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន។ ការធ្វើបាតុកម្ម​កើនឡើង​ប្រឆាំងនឹង​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ២០២២ នៅ​ប្រទេស​ចិន៕